33 C
Phnom Penh

តុលាការ​ផ្ត​ន្ទាទោស​ជន​ជា​តិ​អាល្លឺម៉ង់ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពីបទ​ទិញ​ពេស្យា​ចារកុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ដំបូងរាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​បុរស​ជន​ជាតិ​អាល្លឺម៉ង់​ អាយុ​៦៥ឆ្នាំម្នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​​ពីរ​ឆ្នាំ​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ ប៉ុន្តែ​តុលាការ​​​​​​បាន​បង្គាប់​ឲ្យ​បុរស​រូបនេះ​អនុ​វត្ត​ទោសរយៈ​​​ពេល​​​​តែ​មួយ​ឆ្នាំ​​ ប៉ុណ្ណោះ​ ដោយ​ព្យួរ​ទោស​រយៈ​​​ពេល​មួយ​ឆ្នាំ។

បន្ទាប់ពី​សវនាការ​សម្ងាត់ លោកស្រី ចាំង​ ស៊ីណាត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​បាន​មាន​ប្រសាសន៍ថា តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​បុរសឈ្មោះ ឌីធើ បេកឃើ ជា​ចុង ចោទ​សង​ជំងឺចិត្ត​ដល់​ជន​រង​គ្រោះ​ចំនួន​៤លាន​រៀល​។ លោក ចាន់ ជួន ឪពុក​ជន​រងគ្រោះ​បាន​រាយការ​ណ៍ពី​ការ​បាត់​ខ្លួន​កូន​ស្រី​របស់​ខ្លួន​បន្ទាប់ពី​នាង​មិន​បាន​​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ចប់​ការ​ងារ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ដូន​ពេញ​កាលពី​ខែ​តុលា​ ឆ្នាំ​២០​១២។

នគរ​បាល​បាន​រក​ឃើញ​ក្មេង​ស្រី​រូប​នេះ​រយៈពេល​ពីរខែ​ក្រោយ​មក ​ដោយ​រស់​នៅ​ក្នុង​ផ្ទះ​របស់បុរសឈ្មោះ ឌីធើ នេះ ប៉ុន្តែ​ជន​ជាតិ​អាល្លឺម៉ង់​រូបនេះ​អះ​អាង​ថា គា​ត់​គ្រាន់ តែ​ជួល​នាង​មក​ធ្វើ​ជា​អ្នក​​បម្រើ​ការ​​ងារ​តាម​ផ្ទះ​ប៉ុណ្ណោះ។ នៅ​ក្រៅ​តុលាការ​ បុរស​ឈ្មោះ ឌីធើ ​បាន​និយាយ​ថា គាត់​នឹង​មិន​ប្តឹង​ឧទ្ធរណ៍ តាម​​យោបល់​របស់​មេធាវី​ខ្លួន​ឈ្មោះ ម៉ុន វិមាន​ចំប៉ា ប៉ុន្តែ​បាន​អះ​អាងថា​ គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​​ឡើយ​។​ បុរ​សរូបនេះ​​​​បាន​​​និយាយ​ថា “ញុំ​​មិន​ធ្វើ​រឿង​ឆ្កួត​ៗបែប​នេះទេ” ។ លោកស្រី​ ចាំង​ ស៊ីណា​ត ​មាន​ប្រសាសន៍​​​ថា ភាគី​ទំាង​ពីរ​មាន​រយៈ​​​ពេល​៣០ថ្ងៃ​ក្នុងការ​ប្តឹង​ឧទ្ធរណ៍៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស