ព័ត៌មានជាតិ

​ទីភ្នាក់​ងារ​ព័ត៌មានរដ្ឋ​ចិន​រិះ​គន់​​លោក​ ហ៊ុន សែន ​និង​​បក្សប្រជាជន​

By

December 06, 2013

ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការ​របស់គណ​បក្ស​កុម្មុយនិស្ត​ចិន ​កាលពីថ្ងៃ​ពុធ​ បាន​ចេ​ញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​មានខ្លឹមសារ​រិះ​គន់រដ្ឋាភិ​បាល​របស់​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ដោយ​សារតែ​លោក​ទទួលបរា​ជ័យ ក្នុងការ​ដោះស្រាយបញ្ហា​ចលាចល​ន​យោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អំពា​វ​នាវ​ឲ្យ​មាន​ “ការ​ កែ​ទម្រង់​ច្បាស់​លាស់​ និ​ង​ស៊ីជម្រៅ” ​ក្នុង​ប្រទេស​នេះ ​សម្រាប់​រ​យៈ​​ពេល​ប្រាំឆ្នាំខាង​មុ​ខ​។​

ទីភ្នាក់ងារ​ព័ត៌​មាន​ ស៊ីនហួរ (Xinhua News ​Agency) ​ដែល​ផលិត​ព័ត៌មាន​ក្រោ​ម​ការ​ត្រួត​ពិនិត្យរបស់​រដ្ឋាភិបាល​នៃប្រទេ​ស​ចិន​ បាន​រៀបរាប់​អំពីភាព​មិនចុះ​សម្រុ​ង​នឹង​គ្នា​នៅ​ក្នុងប្រទេស​កម្ពុជា តាំងពី​ពេល​ដែល​ “ការ​បោះឆ្នោត​ជាតិ​ពោរពេញ​ដោ​យ​ជម្លោះ​” ​បាន​កន្លង​ផុត​កាលពីថ្ងៃ​​ទី​២៨​ខែ​ក​ក្កដា និង​បាន​​ដក​ ស្រង់​​សម្តី​​​​របស់​​អ្នក​​វិ​ភាគ​​​នយោ​បា​យ​​​ជា​​​ច្រើន ​នា​ក់​នៅ​ក្នុ​ង​​ប្រ​ទេស​​កម្ពុ​​​ជា​​ដែល​​​បា​ន​​អំ​​​ពាវ​នា​​វ​ឲ្យលោក ហ៊ុន សែ​ន​ ធ្វើ​កា​រ​​ផ្លាស់​​ប្តូរ​ដើ​​ម្បី​ ស្តារ​​​ប្រ​ជា​​ប្រិយភាព​​​​របស់​​​ខ្លួ​ន​ឡើង​​វិ​ញ​។

សេចក្តី​​រា​យកា​រ​​​ណ៍​​​​របស់​​​ទី​ភ្នាក់​​ងា​រ​​​​ព័ត៌ ​​មា​ន​​នេះ​​ក៏​​បា​ន​​​ដក​ស្រង់​សម្តី​​​របស់​លោក សុខ ​​ទូច ​អ្នក​​វិ​ភាគ​​នយោ​​បា​យ​ ​​ក្នុ​ង​សមា​ស​​​ភាព​​​ជា​​​​នា​យ​ក​រង​​​វិទ្យា​ស្ថា​ន​មួ​យ​នៅ​​​រា​ជ​​​បណ្ឌិត​​សភា​​​កម្ពុ​​ជា ដោ​យ​​​លើក​ឡើ​ង​ថា ​លោក ​ហ៊ុន សែន ​​បាត់​​បង់​​ប្រ​ជា​​ប្រិយ​ភាព​​​យ៉ាង​ច្រើន​ ដោ​យ​សារ​​​ តែ​​គ​ណ​​បក្ស​​ប្រ​ជា​​ជន​​មិន​ព្រ​ម​​​កែ​​​ទម្រង់ ។

លោក សុខ ​ទូច ​បា​ន​​​សន្និ​​ដ្ឋាន​​​ថា​ “កា​រ​​​ធ្លាក់​ ប្រ​ជា​​ប្រិ​យ​ភាព​​​របស់​​លោក ហ៊ុ​ន សែន​ ​និ​ង ​គ​ណ​បក្ស​របស់​លោក ​ដោ​យ​សារ​​​តែ​​​បញ្ហា​​​​បក្ខពួ​ក​​​និ​យម​​ អំ​ពើ​ពុ​ក​រលួ​យ​​ចាក់​ស្រេះ​ ​កា​រ​​​បណ្តេញ​​ចេញ​​ដោ​យ​បង្ខំ ​អ​ន្តោ​​ប្រ​​​វេស​ន៍​​​ខុស​​​ ច្បា​ប់ និ​ង​​កង្វះ​​​​របាយ​កា​រណ៍​​​ប្រ​ក​ប​​ដោ​យ​ឯក​រាជ​ភាព”។

អត្ថ​​​បទ​​រិះ​គ​ន់​នេះ​​​ក៏​​បា​នផ្តោ​ត​សំ​​ខាន់​ទៅ​លើ​ឥ​​ទ្ធិ​​​ពល​​នៃ​ប​ញ្ហា​​​ទាំ​ង​នេះ​​​ទៅលើ​​យុវ​ជ​ន​ផង​ដែរ​។ អត្ថបទ​​​នេះ​​មា​ន​​​ខ្លឹម​សារ​​ថា “ប្រជា​​​ជន​វ័យ​​ក្មេង​​​ភាគ​​ច្រើន​គាំ​​ទ្រ​ [​​មេ​ដឹក​នាំ​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​] លោក សម រង្ស៊ី ​នឹ​ង​​បោះ​ ឆ្នោ​ត​​គាំ​​ទ្រ​​គ​ណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​ប្រទេ​ស​កម្ពុជា ដែល​​មា​នប្រជាជន​​សរុប​ចំ​នួន​១៤,៦៨​​លា​ន​​​នាក់​ក្នុ​ង​នោះ​​៣០​ភាគ​​រយ​​​មា​ន​​អា​យុ​​ពី​១៥​ទៅ​​២៤​ឆ្នាំ​”។

អត្ថបទ​​ដដែល​​មា​ន​ខ្លឹម​​​សារ​​បន្តទៀត​​ថា​ “មូ​ល​ហេតុ​មួ​យ​ផ្សេង​ទៀត​​​ដែល​​ធ្វើ​ឲ្យ​​គ​ណ​​​បក្ស​​​ប្រ​ជា​​ជន​កម្ពុជា​​​បាត់​​បង់​​អ្នក​គាំទ្រ​​យ៉ាង​​ច្រើន​ ​អំ​​ឡុង​រយៈ​​ពេល​​ប្រាំ​ឆ្នាំកន្លង​មក​នេះ គឺ​​​ ដោ​យ​សារ​​​តែ​​​ប្រជា​​​ជន​​​ក្រី​ក្រ​​​ជា​​​ច្រើន​​​មិ​ន​បា​ន ​​ទទួល​ផល​ប្រ​​យោជន៍​​ពី​កំ​​ណើន​​សេដ្ឋ​កិច្ច​​​ប្រកប​​​ដោ​យ​​​និ​រន្តរ​ភាព​​​ទេ​ ទោះបី​​​ជា​​ប្រ​ជា​​​ជន​​ កម្ពុ​ជា​សម្រេច​​បាន​​កំ​ណើន​នេះ​ក៏​ដោ​យ” ។ ​​បញ្ហា​​​ទាំ​ង​​នេះ​​​បា​ន​កើត​ឡើង​​ចេញ​​​ពី​​កា​រ​​ត្អូញ​ត្អែរ​​​របស់​​​យុ​វ​ជ​ន​និ​ង​ប្រជា​​​ជន​ក្រី​ក្រ ​ចំ​ពោះ​​លោក ហ៊ុន សែន។ មិន​តែ​​​ប៉ុណ្ណោះ ក៏មា​ន​មន្ទិល​សង្ស័​យ​យ៉ាង​ច្រើន​​​អំ​ពី​លទ្ធ​ផល​​នៃ​​កា​រ​​បោះ​ឆ្នោ​ត​កា​ល​​​ពី​ខែ​​កក្កដា ​​ជា​​​ហេតុ​​​បណ្តាល ​ឲ្យ​មា​ន​​កា​រ​​ព្រួយ​​បារម្ភ​​​ពី​ស្ថានភាព​​​នៃ​ស្ថិ​រភាព​​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​​ នេះ​បើ​យោង​តា​ម​​សេចក្តី​ពន្យល់​​​នៅ​ក្នុ​ង​សេចក្តី​រាយ​​កា​រ​​ណ៍​របស់​​ទី​ភ្នាក់​​ងារ​​​ព័ត៌មា​ន​​រដ្ឋចិន​​​នេះ​។

អត្ថបទ​​ដដែល​​​ក៏​មា​ន​ខ្លឹម​​សារ​បន្ថែម​​​ទៀត​​ថា “រយៈពេល​​បួ​ន​ខែ​ក្រោ​យ​​ពេល​​បោះ​ឆ្នោត ​ ​​កម្ពុ​ជា ​​នៅ​​តែ​​​ជាប់​​ក្នុ​ង​ចលា​ចល​​​នយោ​បា​យ​ ដោ​យ​សារ​​​តែ​​​គ​ណ​បក្ស​ប្រឆាំ​​ង​នៅ​តែ​​បន្ត​​ធ្វើ​​ពហិការ​សភា ដើម្បី​​តវ៉ា​​លទ្ធ​ផល​បោះ​ឆ្នោត”។ គ​ណៈ​កម្មាធិ​កា​រ​​​ជាតិ​​រៀប​ចំ​​កា​រ​​បោះ​ឆ្នោ​ត​​​ បា​ន​​ប្រ​កាស​​ថា​ ​គ​ណៈបក្ស​​សង្គ្រោះ​​​ជាតិ​​​ទទួល ​បា​ន​​៥៥​​អា​សនៈ​ក្នុ​ង​ចំ​ណោម​​១២៣​​អា​សនៈ​​​នៅ​​​ក្នុ​ង​រដ្ឋសភា​ កា​ល​​ពី​ខែ​កញ្ញា ក៏​​ប៉ុន្តែ​​គ​ណ​​​បក្ស​​ប្រឆាំ​ង​បា​ន​និ​ង​កំ​ពុ​ង​ធ្វើ​​ពហិ​កា​រមិន​ ព្រម​​​ទទួល​​យក​អា​​សន​ៈ​​​​របស់​​ខ្លួន ​និ​ង​បា​ន​ធ្វើ​មហា​​បាតុ​កម្ម​ ដើម្បី​​ទាម​​​ទា​រ​ឲ្យ​មា​ន​កា​រ​​ស៊ើប​អង្កេត​ឯ​ក​រាជ្យ​។

គណ​បក្ស​សង្គ្រោះ​​​ជាតិ​មា​ន​ផែ​ន​កា​រ​​​ធ្វើ​បាតុ​កម្ម​​ប្រ​ចាំ​​សប្តា​​ហ៍​​​នៅ​ក្នុ​ង​​​រាជ​ធា​នី​ភ្នំ​ពេញ​ ដើម្បី​ជំ​​ទាស់​​ភាព​​ស្រប​ច្បាប់​​​​រ​បស់​​រដ្ឋាភិ​បា​ល​​​​របស់​​គ​ណ​បក្ស​​ប្រ​ជា​ជ​ន​កម្ពុ​ជា ​ដែលនឹង​ចាប់​ផ្តើ​ម​ដំ​ណើរ​​កា​រនៅ​ថ្ងៃ​​​ទី​១៥ ​ខែ​​​ធ្នូ ។

សេចក្តី​​​រាយ​ការ​​​ណ៍​​​របស់​​ទី​ភ្នាក់​​ងា​រ​​​ព័ត៌​មាន ស៊ី​ន​ហួរ ដែល​​តំ​ណា​ង​ឲ្យ​ការ​​​វា​យ​​ប្រ​ហា​រ​​ មួ​យ​​ដែល​​មិនធ្លាប់​មា​ន​​​ពី​មុ​ន​មក និ​ង​ជា​​​កា​រ​​  វា​យ​​ប្រ​ហារ​​​ពិ​សេស​​មួ​យ​​ទៅ​លើ​​រដ្ឋា​​​ភិ​បាល​​​​របស់​​លោក ហ៊ុន សែ​ន ​ពី​សំ​​​ណា​ក់​​សារ​​នាំពាក្យ​​ រដ្ឋ​​របស់​ប្រ​ទេ​ស​​​ចិន​ ​ដែល​ស្ថិត​ក្នុ​ង​ចំ​​​ណោ​ម​សម្ព័ន្ធមិត្រយ៉ាង​ជិត​ស្និទ្ធ​​របស់​​នា​យ​ក​​រដ្ឋ​ម​ន្ត្រី​រូប​នេះ បា​ន​បញ្ចប់​​ខ្លឹម​សារ​​​​របស់​​​ខ្លួ​ន​ ដោ​យ​កា​រ​​ដក​ស្រង់​សម្តី​​​​របស់​​មន្ត្រី​​រដ្ឋា​​​ភិ​បាល​​ពីររូ​ប ​​ដែល​ថ្លែ​ង​កា​រ​​​​ពារ​ចំ​ណាត់​​កា​រ​​ថ្មី​ៗ​របស់​​   គ​ណ​បក្ស​​ប្រ​ជា​​ជនកម្ពុជា​​ ដើម្បី​​ចាប់​ផ្តើម​​​កម្ម​វិធី​កំ​​ណែ​​ទ​ម្រង់​ផ្សេង​ៗ​។

អត្ថ​​បទ​​រា​យ​ការ​​​ណ៍​​នេះ​ បា​ន​ដក​ស្រង់​សម្តី​​​របស់​​​លោក ​រស់ ច័ន្ទត្រា​បុត្រ ​ទី​ប្រឹក្សា លោក​នា​​យក​​រដ្ឋ​ម​ន្ត្រី ​ហ៊ុន ​សែន ​និ​ង​លោក​ ផៃ ស៊ី​ផា​ន អ្នក​​នាំ​​ពាក្យ​​ទី​ស្តី​កា​រ​​​គ​ណៈ​រដ្ឋ​ម​ន្ត្រី​ ​​ដែល​​បាន​​លើក​ឡើ​ង​ថា កម្មវិធី​កំ​ណែ​ទម្រង់​​​​នឹង​​ត្រូ​វ​​កា​រ​ពេល​​​វេលា​សម្រាប់​​អនុ​វត្ត។ លោក រស់ ច័ន្ទត្រាបុត្រ ​​ត្រូ​វ​បា​ន​​ដក​ស្រង់ សម្តី​​​ដែល​លើក​ឡើ​ង​ថា “យើង​ត្រូ​វ​រង់​ចាំ​​​យ៉ាង​​តិច​​​ពីរ​ ឬ​​ក៏​បី​ឆ្នាំ ដើម្បី​​​ឃើញ​លទ្ធផល​” ។

លោក កែម ឡី អ្នក​​វិភាគនយោបា​យ​​ ដែល ត្រូ​វ​បា​ន​​ដក​ស្រង់សម្តី​​​នៅ​ក្នុ​ង​​សេចក្តី​រាយ​ការ​​ណ៍​​​របស់​​ទី​ភ្នាក់​​ងារ​​​ព័ត៌​មា​ន​​ស៊ី​ន​​ហួរដោ​យ​ លើក​ឡើង​​ថា ​លោក​មិ​ន​ជឿ​​ថា លោក ​ហ៊ុន សែ​ន ​​អា​ច​កែ​ទ​ម្រង់​​​​​ទេ ផ្អែក​លើ​​ឥរិយា​បថ​​​​   រ​បស់លោក​​តាំង​​ពី​​ពេល​បោះ​ឆ្នោត​ក្នុ​ង​ខែ​កក្កដា​មក​នោះ​ ​​បា​ន​លើក​ឡើង​កា​ល​​ពី​ម្សិល​មិញ​​ថា អត្ថ​​បទ​នេះ​ គឺ​​​​ជា​​ការ​​ព្រ​​មា​ន​មួ​យ​​ពី​ប្រទេស​​​ចិន​។

លោក កែម ឡី បា​ន​មា​ន​​ប្រ​សាស​ន៍​ថា​ “ប្រទេស​​​ចិ​ន​រក្សា​ស្ថា​ន​ភាព​​​នៅ​ទី​នេះ​ ​ពួ​ក​គេត្រូ​វ​កា​រ​​ដៃ​​​របស់​​ប្រទេ​ស​កម្ពុជា​​នៅ​ក្នុង​​អា​ស៊ាន​​ ​និ​ង​សម្រាប់​​​ជ​ម្លោះសមុទ្រ​​ចិ​ន​​ខាង​ត្បូង ​ពោល​​ គឺ​​ពួ​ក​​​គេ​​ត្រូវ​​​កា​រ​ស្ថិរភាព​​នៅ​ទី​នេះ​”។

លោក សុខ ទូច បា​ន​លើក​ឡើង​ផង​ដែរ​​​ថា​ អត្ថ​​​បទ​​រិះ​គន់​ខ្លាំ​ង​​​ជា​​សា​ធា​រ​​ណៈទៅលើ​លោក ហ៊ុ​ន សែ​ន គឺ​​ជា​​សារ​មួ​យ​​ចេញ​ពី​មេ​ដឹក​នាំ​​ច្បាម​ឥទ្ធិ​​ពល​​​របស់​ប្រទេស​​​ចិ​ន​ ហើយ​​ថា​ ការ​កែ​​ទម្រង់​​លែង​​អាចត្រូ​វ​បា​​ន​ចាត់​​ទុក​​ជា​ល្បែ​ង​មួ​យ​លេង​ដោយ​មេដឹក​នាំគ​ណ​​បក្ស​ប្រជាជន​​ទៀត​ហើយ​។ លោក​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា​ “ប្រទេស​ចិន​ខ្លាច​កម្ពុជា​​​ធ្លាក់​ចូល​​ក្នុង​ស្ថាន​ភាព​​ប្រ​ហាក់​ប្រហែល​​នឹង​​ប្រទេ​ស​ថៃ ដូច្នេះ​​ចិ​ន​​ចង់​ឲ្យ​​រដ្ឋា ​ភិ​បាល​​អ​នុ​វត្តកម្ម​វិធី​​កែ​ទម្រង់​បែ​​ប​នេះ​”។

លោក ផៃ ស៊ី​ផា​ន ​បា​ន​លើក​ឡើង​ថា អត្ថ​​បទ​​​ដែល​​ទី​ភ្នាក់​​ងារ​​​ព័ត៌​មា​ន​​រដ្ឋ​​ចិន ស៊ី​ន​​​ហួរ ​​បា​ន​​ ចេញ​ផ្សាយ មិ​ន​មែ​​ន​ជា​​​កា​រ​​វា​យ​​ប្រហា​រ​​ទៅ​លើ​លោក ​ហ៊ុន សែន ​ឬ​​ក៏​​គ​ណ​​បក្ស​ប្រជា​ជន​ទេ ក៏​ប៉ុន្តែ​​​វា​​ជា​​កា​រ​វាយ​តម្លៃ​​សម​ហេតុ​សម​ផល​​ទៅ​លើ​ស្ថាន​ភាព​​នយោ​បា​យ​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា។

លោក ផៃ ស៊ី​ផាន ​​បា​នមាន​​ប្រ​សាស​​ន៍​ថា “ក្នុង​នា​ម​​ជា​រដ្ឋ​ឯក​រាជ្យ យើង​មិ​ន​ត្រូ​វ​កា​រ​ការ ​បញ្ជា​​​​របស​់​​នរណា​​ម្នាក់ឲ្យ​ធ្វើ​​អ្វី​មួ​យ​ទេ​។ យើង​ខ្លួ​ន​ឯង​​ប្តេជ្ញា​ធ្វើ​ឲ្យ​ស្ថាន​ភាព​មា​ន​ភាព​ល្អ​​ប្រ​សើរ​​ឡើង​”។ លោក​​​បា​ន​លើក​​ឡើង​បន្ថែ​ម​​ទៀត​ថា កម្ម​វិ​ធី​កំ​​​ណែ​ទម្រង់​​កំពុង​តែ​ដំ​ណើរ​​កា​រ​៕ សុធា​​​​​​​​​​