35 C
Phnom Penh

​​​អាជ្ញាធរ​​​បណ្តេញ​​​ជនជាតិ​​​ភាគ​​​តិច​​​ចេញ​​​ពី​​​តំបន់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច ក្នុ​​​ងខេត្ត​​​មណ្ឌល​​​គិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ សហគមន៍​​​ជនជាតិ​​​ភាគ​​​តិច​​​ព្នង​​​ដែល​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ស្រុក ​​​កែវ​​​សីមា ខេត្ត​​​​​​មណ្ឌល​​​គីរី​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹងមួយ​​​ដោយ​​​អះ​​​អាង​​​ថា​​​អាជ្ញាធរ​​​បាន​​​បំផ្លិចបំផ្លាញ​​​ផ្ទះ​​​​សំបែង​របស់​​​ពួក​​​គាត់ ​​​ប៉ុន្តែ​​​អាជ្ញាធរ​​​បានចោទ​​​​​​ថា ​​​អ្នក​​​ភូមិ​​​​ជន​ជាតិ​ភាគ​តិច​ព្នង​ទាំង​​​នេះ​​​កំពុង តែ​​​​រស់​​​នៅ​​​លើ​​​ដី​​​ ដែល​​​ជា​កម្មសិទ្ធិ​​របស់​​​ក្រុម​ហ៊ុន​​​ឯកជន​​​។

អ្នកភូមិ​​​​​​​​​អះ​​​អាង​​​ថា​​​ ចាប់​​​តាំង​​​ពី​​​ខែ​​​វិច្ឆិ​​​កា​​ មក​​​ ​​​ផ្ទះ​​​ចំនួន​​​៣៧​​​ខ្នង​​​នៅ​​​ក្នុង​​​ឃុំ​​​ស្រែ​​​ឈូក​​​ ត្រូវ​​​បាន​​​កម្ទេច​​​ ដោយ​​​​​​ផ្ទះខ្លះ​​​ត្រូវ​​​បាន​​​ដុត​​​ឲ្យ​​​ក្លាយ​​​ទៅ​​​ជា​​​ផេះ​​​ក្រោម​​​ស្នាដៃ​​​​​​​​​អាជ្ញាធរ​​​និង​​​​​​​​​​​​​​​តំណាង​​​រដ្ឋបាល​​​ព្រៃឈើ​​​ ព្រម​​​ទាំង​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ផង​​​ដែរ​​​។ ប៉ុន្តែ លោក​​​ ស៊ុន វណ្ណ​​​វុធ​​​ អភិបាល​​​ស្រុក​​​កែវសីមា​​​ បាន​​​អះ​​​អាង​​​ថា អាជ្ញាធរ​​​បាន​​​ជូន​​​ដំណឹ​​​ងជាច្រើន​​​លើក​​​ច្រើន​​​សា​​​​​​ឲ្យអ្នក​​​ភូម​​​ិចាក​​​ចេញ​​​​​មុន​​​ពេល​​​អាជ្ញាធរ​​​ចាត់​​​វិធាន​​​ការ​​​។

លោក​​​ ស៊ុន វណ្ណវុធ ​​​​​​មាន​​​ប្រសាសន៍​​​ដោយ​​​បដិសេធមិន​​​បញ្ចេញ​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ថា “ប្រជាពល​​​រដ្ឋ​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​ខុស​​​ច្បាប់​​​ និង​​​គ្មាន​​​​​​សណ្តាប់​​​ធ្នាប់នៅ​​​​​​ក្នុង​​​តំបន់ដី​​​​​​​​​សម្ប​​​ទាន​​​​​​សេដ្ឋកិច្ច​​​ពិសេស​​របស់​​​ក្រុមហ៊ុន​​​ឯកជន​​​​​​​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​សិទ្ធិ​​​ឲ្យ​​​កាន់​​​កាប់​​​”។ លោក​​​បា​​​ន​​​​​​​​​បន្ថែម​​​ថា “ អាជ្ញាធរ​​​បាន​​​ប្រាប់​​​ប្រជាពល​​​រដ្ឋ​​​ទាំង​​​នេះ​​​ឲ្យ​​​ចាក​​​ចេញ​​​ជាច្រើន​​​លើក​​​ច្រើ​​​ន​​​សា​​​​​​ពី​​​តំបន់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​នេះ។ ​​​​​​​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​តូច​​​ៗ​​​ និង​​​ងាយ​​​ស្រួល​​​ប្តូរ​​​ទីតាំង​​​​​ ប៉ុន្តែ ពួកគាត់​​​បាន​​​ធ្វើ​​​ព្រងើយ​​​កន្តើយ​​​​​​ចំពោះ [​​​បទ​​​បញ្ជានេះ​​​] “។ លោក​​​បាន​​​បដិសេធ​​​​​​ថា អាជ្ញា​​​ធរ​​​ពុំ​​​បាន​​​ដុត​​​ផ្ទះ​​​ណា​​​មួយ​​​របស់​​​អ្នក​​​ភូមិ​​​ឡើយ​​​​​​។

លោក​​​ កុល​​​ ហៀល តំណាង​​​​​​អ្នក​​​ភូមិ​​​​​​ចំនួន​​​២៥០​​​គ្រួសារ ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០១០​​​មក​​​ បា​​​ន​​​​​​ឲ្យ​​​ដឹង​​​ថា ពាក្យ​​​បណ្តឹង​​​ ដែល​​​ប្តឹង​​​ទៅកាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ត្រូ​​​វបាន​​​គេ​​​ច្រាន​​​ចោល​​​​​​ ហើយ​​​លោក​​​​​​បាន​​​អះអាង​​​​​​ថា អាជ្ញាធ​​​របាន​​​ប្រើ​​​ធម៌​​​ក្តៅ​​​នៅ​​​ពេល​​​ដេញប្រជាពល​​​រដ្ឋ​​​ចេញពី​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គាត់​​​។

លោក​​​បាន​​​និយាយថា “យើង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​​​​តុលាការ​​​ដែរ តែពួក​​​គេ​​​បាន​​​ច្រាន​​​ចោល​​​​​​ ព្រោះ​​​​​​វា​​​​​​មិន​​​​​​ច្បាស់​​​ថា តើនរណា​​​ជា​​​ជន​​​បង្ក​​​ហេតុ​​​​​​​​​។ ប៉ុន្តែ អាជ្ញាធរ​​​ខេត្ត​​​បាន​​​ទទួល​​​​​​ពាក្យ​​​បណ្តឹង​​​នេះហើយ​​​​​​”។ ​​​​​​បណ្តឹង​​​របស់​​​​​​ពួកគាត់​​​មានខ្លឹម​​​សារ​​​ថា “ផ្ទះ​​​សំបែង​​​របស់​​​អ្នក​​​ភូមិ​​​ត្រូវ​​​អាជ្ញាធរ​​​​​ដុត​​​ និង​​​កម្ទេច​​​។ អាជ្ញាធរ​​​​​​ចោទ​​​​​​ថា យើង​​​រស់​​​នៅ​​​ក្នុង​​​​​​តំបន់​​​នេះដោយ​​​ខុស​​​ច្បាប់​​​​​​”។

យើង​​​ចង់​​​ឲ្យ​​​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ​​​ផ្សេងៗ​​​ផ្តល់​​​ប្រាក់​​​សំណង​​​មក​​​ឲ្យ​​​យើង​​​ចំពោះការ​​​ខូច​​​ខាត​​​​​​ ដែល​​​​​​កើត​​​មាន​​​នៅក្នុង​​​ភូមិ​​​ចំនួន​​​បី​​​ ហើយ​​​យើង​​​សូម​​​ស្នើ​​​ឲ្យអាជ្ញាធរ​​​​​​ផ្តល់​​​ដីសម្បទាន​​​សង្គម​​​​​​ដល់​​គ្រួសារ​​​នីមួយ​​​ៗ​​​ ហើយ​​​យើង​​​នឹង​​​មិន​​​រើផ្ទះ​​​ទៅ​​​ណា​​​ឡើយ​​ រហូត​​​ទាល់​​​តែ​​​ពួក​​​គេ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​​​​​​​​​​​​នេះ​​​រួច។

នៅ​​​ពេល​​​ទាក់​​​ទង​​​បានកាល​​​ពីយប់​​​មិញ​​​ លោក ឯម​​​ សុភក្តិ​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​​​​នៅ​​​មជ្ឈ​​​មណ្ឌល​​​អប់​​​រំ​​​​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​ប្រចាំ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយសារ​​​ពួក​​​គាត់​​​រស់​​​នៅ​​​​​​លើ​​​ដី​​​ដែល​​​ត្រូវ​​​បាន​​​លក់​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាមមួយ និង​​​ក្រុមហ៊ុន​​​ម្ចាស់​​​ចម្ការ​​​ដំឡូង​​​មី​​​មួយ។

លោក​​​ សុភក្តិ បាន​​​និយាយ​​​ថា “តំបន់​​​នេះ​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​តំបន់​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​វៀត​​​ណាម Binh Phuoc និង​​​ក្រុម​​​ហ៊ុន​​​ សុវណ្ណរាជសី។ អាជ្ញាធរ​​​បាន​​​រក្សា​​​ទុក​​​ដី​​​ទាំង​​​នេះ​​​ឲ្យ​​​ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​”៕​​​​​​​ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស