29 C
Phnom Penh

លោក​​​ ហោ ណាំហុង នឹងចុះ​​​ទៅពន្យល់​​​ទាហាន​​​នៅ​​​​​​​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​ពី​​​ការសម្រេចរបស់​​​តុលាការ​​​ក្រុងឡាអេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​​​​ក្រសួង​​​ការ​​​បរទេស​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ លោក​​​ ហោ​​​ ណាំហុង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ នឹង​​​ចុះ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​កង​​​ទ័ព​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ដែល​​​ឈរ​​​ជើង​​​នៅ​​​តំបន់​​​ប្រាសាទ​​​ព្រះវិហារ​​​នៅ​​​ថ្ងៃ​​​សៅរ៍នេះ​​​ ​​​ដើម្បី​​​ពន្យល់​​​ពីការ​​​បក​​​ស្រាយសាលក្រម​​​​របស់​​​តុលា​​​ការ​​​យុត្តិធម៌​​​អន្តរជាតិ​​​ក្រុង​​​ឡាអេ​ ​​ដែល​​​បាន​​​សម្រេច​​​គាំទ្រ​​​​​​ភាគី​​​កម្ពុជា។

កាល​​​ពី​​​ម្សិលមិញ លោក​​​ កុយ​​​ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា ​​​លោក​​​ ​​​ហោ​​ ណាំហុង​​​ អាច​​​នឹង​​​ចុះ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ទាហា​ននៅ​​​ខេត្ត​​​ព្រះវិហារ​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​នេះ ប៉ុន្តែ​​​កន្លែង​​​សម្រាប់​​​ជួប​​​ជុំ​​​គ្នានៅ​​​មិន​​​ទាន់​​​កំណត់​​​នៅ​​​ឡើយ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ [លោក​​​ហោ​​ ណាំហុង] នឹង​​​ទៅ​​​ទី​​​នោះ​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​ទី​​​៧ធ្នូ ដើម្បី​​​​​​សំណេះ​​​សំណាល​​​​​​ជាមួយ​​​ទាហា​​​ន​​​និង​​​ពន្យល់​​​ប្រាប់​​​ពួក​​​គេ​​​ពី​​​អត្ថន័យ​​​នៃ​​​ការ​​​បក​​​ស្រាយ​​​​​​សាល​​​ក្រម​​​របស់​​​តុលាការយុត្តិធម៌​​​អន្តរជាតិ​​​ក្រុង​​​ឡាអេ”។

គួររំឭកថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ខែ​​​វិច្ឆិកា​​​ តុលាការ​​​យុត្តិ ធម៌​​​អន្តរជាតិ​​​ក្រុង​​​ឡាអេ ​​បាន​​​សម្រេច​​​​​​ថា ​​​ប្រទេស​​​​​​​​​កម្ពុជា​​​មាន​​​អធិបតេយ្យ​​​ភាព​​​លើ​​​ដែនដី​​​ទាំង​​​មូល​​​នៅ​​​តំបន់​​​ព្រះវិហារ​​​ និង​​​បាន​​​ចេញ​​​សេចក្តី​​​បង្គាប់​​​ឲ្យ​​​ប្រទេស​​​ថៃ​​​ដក​​​កងទ័ព​​​​​​ កងកម្លាំង​​​នគរបាល​​​ ឬ​​​អ្នក​​​យាម​​​កាម​​​ផ្សេង​​​ៗរបស់​​​ខ្លួន​​​ ដែល​​​ឈរ​​​ជើង​​​នៅ​​​ទី​​​នោះ​​​ឲ្យ​​​ចាក​​​ចេញ​​​ ហើយ​​​នេះ​​​ជា​​​សេចក្តី​​​សម្រេច​​​ដែល​​​ប្រទេស​​​ថៃ​​​បាន​​​យល់ព្រម​​​ទទួល​​​យក។

ប៉ុន្តែ​​​សេចក្តី​​​សម្រេច​​​ដែល​​​រដ្ឋាភិបាល​​​បាន​​បកស្រាយ​​​​​​ថា​​​ ជា​​​ជ័យ​​​ជំនះ​​​​​ “មិន​​​ពេញ​​​លេញនេះ​​​​​​​​​” គឺ​​​​​​នៅ​​​បន្សល់​​​​​​ភាព​​​ស្មុគ​​​ស្មាញ​​​ ដោយ​​​សារ​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​មិន​​​បាន​​​ផ្តល់​​​អ្វី​​​ៗគ្រប់​​​យ៉ាង​​​តាម​​​សំណើរ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​នោះរួមទាំង​​​ការស្នើឲ្យ​​​តម្កល់​​​សាល​​​ក្រម​​​ឆ្នាំ​​​១៩៦២​​​ដែលសម្រេច​​​ផ្តល់​​​តំបន់​​​នេះ​​​មកឲ្យ​​​​​​កម្ពុជា​​​ដោយ​​​ផ្អែក​​​លើ​​​ផែនទី​​​សម័យ​​​អាណានិគម​​​បារាំង​ផងដែរ​​​​​។

សេចក្តី​​​សម្រេចនេះ​​​​​​ បាន​​​ធ្វើ​​​ឲ្យ​​​មានភាព​​​ស្រពិចស្រពិល​​​ជុំ​​​វិញ​​​​​​ការទាមទារ​​​របស់​​​ប្រទេសថៃ​​​​​​ក្នុង​​​ការ​​​​​​កាន់​​​កាប់​​​ដី​​​ទំហំ​​​៤,៦​​​គីឡូ​​​ម៉ែត្រ​​​ក្រឡា​​​ដែល​​​ស្ថិត​​​នៅ​​​ភាគខាង​​​ត្បូង​​​នៃ​​​ព្រំដែន​​​ប្រទេស​​​ទាំង​​​ពីរ​​​តាម​​​ផែន​​​ទី​​​របស់​​​បារាំង​​​​​​ ប៉ុន្តែ​​​ អាជ្ញា​​​ធរ​​​នៅតាម​​​ព្រំដែន​​​នៃ​​​ភាគី​​​ទាំង​​​ពីរបាន​​​លើក​​​ឡើង​​​ថា ​​​ខ្លួន​​​មិនរំពឹង​​​ថានឹង​​​​​​មាន​​​ភាព​​​តាន​​​តឹងកើន​​​ឡើង​​​​​​ដោយ​​​សារ​​​​​​បញ្ហា​​​នេះ​​​ឡើយ។

ឧត្តម​​​សេនីយ៍ទោ​​​ ស្រី ឌឹក បាន​​​ឲ្យ​​​ដឹង​​​ថា​​​លោក​​​និងទាហា​ន​​​របស់​​​លោក​​​ស្វាគមន៍ការ​​​ចុះ​​​សួរ​​​សុខ​​​ទុកពីសំណាក់​​​​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេសរូប​​​នេះ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ “​​​​​​ធម្មតា​​​គាត់​​​​​​តែង​​ចុះ​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​ទាហាន​​​រាល់​​​ពីរ​​​ឬបី​​​ខែ​​​ម្តង​​​ ហើយ​​​យើង​​​នឹង​​​ស្តាប់​​​តាម​​​អនុសាសន៍​​​របស់​​​លោក​​​”៕ស៊ុយ​​​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស