37 C
Phnom Penh

ក្រសួង​មហាផ្ទៃ ​​មិន​អនុញ្ញាតឲ្យ​​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​​ដើរ​ក្បួ​ន​​​ ​ប៉ុន្តែ​​អា​ច​​​ជួ​ប​​​ជុំ​​គ្នា​​​បា​ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពីម្សិល​មិញ ​ក្រ​សួ​ង​មហា​ផ្ទៃ​​​បា​ន​​ចេញ​​​សេចក្តី​ប្រកាស​ចំនួន​៣​ដែលមាន​ខ្លឹម​សារ​ថា សមាជីព​កម្ម​ករ​ អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​ជួប​ជុំ​គ្នា​ និង​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​អង្គារ​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​ប៉ុន្តែ​​​​ នឹង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ក្បួន​ឡើយ​។

គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ដើរ​ក្បួន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​សៀម​រាប ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ខណៈដែល​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋា​ភិបាល​ និង​សមាជីព​មាន​ផែនការ​ជួប​ជុំ​របស់​ខ្លួន និង​ដើរ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ។ សេចក្តីប្រ​កាស​ដំបូង​ក្នុង​ចំណោមសេចក្តី​ប្រកាសទាំង​បី​នេះ រំឭក​ដល់​គណបក្ស​នយោ​បាយ​ ​ស្ថាប័ន​រដ្ឋា​ភិបាល​ អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ និង​មន្ត្រី​រាជការ​ទាំង​ឡាយដែល​មាន​ផែនការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​នៅ​ថ្ងៃ​អង្គារ​នោះ​ថា ពួកគេ​ត្រូវ​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​រាជ​ធានី​អំពី​គោល​បំណង​របស់ខ្លួនក្នុង​ការ​​ជួប​ជុំនេះ។

សេចក្តីប្រកាស​ផ្សេង​ទៀត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បានចេញ​បញ្ជា​ដល់​អាជ្ញាធរ​​អនុ​ញ្ញាត​​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ សេចក្តីប្រ​កាស​ទី​២មាន​ខ្លឹម​សារ​ថា “អនុ​ញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​១២ថ្ងៃ​ត្រង់ ដោយ​ឲ្យ​មាន​ការ​ចូល​រួមមិនឲ្យ​លើស​ពី​១០.០០០នាក់​ឡើយ​ ​​​​ប៉ុន្តែ មិនឲ្យ​ដើរ​ក្បួន​ទេ​ បើ​ទោះ​ជា​តំណាង​១០​​​រូបអាច​ត្រូវ​បានចាត់​តំាង​​​ឲ្យ​នាំ​យក​ញត្តិ​មួយ​ដាក់​ជូន​រដ្ឋសភា​ក៏​ដោយ​”។ សេចក្តី​ប្រកាស​នេះក៏​អនុញ្ញាតឲ្យ​សមាជីព​ជួប​ជុំ​គ្នា​ដែរ​។

សេចក្តី​ប្រកាស​នេះ​ឲ្យ​ដឹង​ថា “​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍ សមាគម​ និង​បណ្តាញ​សហជីព​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទីលាន​ទល់​មុខ​ក្រុម​ប្រឹក្សា​អភិឌ្ឍន៍​ចាប់​ពី​ម៉ោង​​​៩ព្រឹក​ដល់​ម៉ោង​១២ថ្ងៃ​ត្រង់​”។ សេចក្តីប្រកាស​ទី​៣ បញ្ជា​ឲ្យ​អាជ្ញាធរ​អនុ​ញ្ញាត​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើ​ការ​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​ចូល​រួ​ម​៥.០០០​នាក់​នៅ​ទល់​មុខ​វត្ត​ភ្នំ​ ចាប់​ពី​ម៉ោង​៨ព្រឹក​ដល់​​២រសៀល​ ក៏​ប៉ុន្តែ​ “ មិន​ឲ្យ​មាន​ការ​ដើរ​ក្បួន​ឬចែក​ចាយ​ខិតប័ណ្ណ​ឡើយ​”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រឆាំង​នឹង​ដឹក​នាំ​មនុស្ស​បី​ក្រុម​នៅ​ទូ​ទាំង​រាជធានី​ទៅ​កាន់​រដ្ឋសភានៅ​ថ្ងៃ​អង្គារ​។

លិខិត​ទាំង​នេះ​មិន​លើក​ឡើង​អំពី​ផែន​ការ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ដើរ​ក្បួន​នៅ​ក្រុង​សៀមរាប នៅ​ពេល​រសៀល​ទេ។ អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ក្បួន​​ ឬហែ​ក្បួ​ន​ទៅ​អង្គរ​វត្ត​ឡើយ។

លោកស្រី កែ សុវណ្ណារ័ត្ន​ ប្រធាន​គណៈ​កម្មាធិការដឹកនាំ​​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ក្នុងខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​មិន​លប់​ចោល​ផែនការ​​របស់​ខ្លួន​ឡើយ​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​​បាន​ជូន​ដំណឹង​ប្រាប់​អាជ្ញាធរ​អំពី​ផែន​ការ​ដើរ​តា​ម​​​ផ្លូ​វ​ដូច​ដែល​បាន​គ្រោង​ទុក​របស់​ខ្លួន​នៅ​ថ្ងៃអង្គារ​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ម្តង​ទៀត​ថា តាម​ច្បាប់​ បាតុករ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុ​កម្ម​នៅ​អង្គរ​វត្ត​ទេ ហើយ​រដ្ឋាភិបាល​មិន​បារម្ភ​​ថាតើ​នគរបាលរារាំង​​​ដោ​យប្រើកម្លាំ​ង​​​ចំ​​ពោះ​​បាតុករមិន​ឲ្យ​ចូល​ដល់​ប្រាសាទ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទេសចរ​រាប់មុឺន​នាក់ដែល​​ទស្សនា​​នោះ​ឡើយ​។

លោក ផៃ ស៊ីផាន​ បាន​​​​ថ្លែង​បន្ត​​​ទៀត​​ថា “នគរបាល​នឹង​​បំពេញ​ភារកិច្ច​របស់​ខ្លួន​ យើង​មិនខ្វល់​អ្វី​​មើល​​ទៅ​ល្អ និងអ្វី​មើល​ទៅអា​ក្រក់​នោះ​ទេ។​​យើង​​​​​​​​រ​ក្សា​កា​រ​​​ពា​រនី​តិ​រដ្ឋ​ និង​បេតិ​កភណ្ឌ​ពិភព​លោក​របស់​យើង”។​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស