30 C
Phnom Penh

លោក​ ស៊ុយ សែម ត្រូវ​បាន​​រដ្ឋាភិបាល​សម្រេច​ឲ្យឈរ​ឈ្មោះ​ជា​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ រ៉ែ និង​ថាម​ពល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​លោក ឈាង​​​ វុន សមាជិក​​​សភា មក​ពី​គណ​បក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រថា រដ្ឋសភា​​​ជាតិ​​​នឹង​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​ ដើម្បីសម្រេច​​​ថា តើ​​​លោក​​​ ស៊ុយ សែម អតីត​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​ឧស្សាហ​​​កម្ម​​​ រ៉ែ និង​​​ថាមពល​​​ មក​​​ពីគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​ក្រសួង​​​​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​​​​ថ្មី​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។

ការ​​​វិល​​​របស់លោក ស៊ុយ សែម មក​​​កាន់​​​ក្រសួង​​​ចាស់​​​ ប៉ុន្តែ ប្តូ​​​រ​​​ឈ្មោះថ្មី​​​នេះ​​​មាន​​​ន័​​​យ​​​ថា លោក​​​ ចម​​​ ប្រសិទ្ធ អតីត​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ នឹងត្រូវ​ធ្វើ​​​​​​​ជា​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​ក្រសួង​ឧស្សា​ហ​​​កម្ម​​​ និង​​​សិប្បកម្ម​​​ថ្មី​ដែរ​។​​​ កាល​​​ពីខែ​​​មុន​​​​​​ រដ្ឋសភា​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នឹងធ្វើការ​បំបែក​​​​​ក្រសួង​​​ឧស្សា​​​ហកម្ម​​​ រ៉ែ និង​​​ថាម​​​​​​ពល​​​ជាពីរ​​​ក្រសួង​​​ ហើយ​​​បាន​​​បន្ថែម​​​ផ្នែក​​​សិប្ប​​​កម្ម​​​​​​ក្នុង​​​ក្រសួ​​​ងថ្មី​​​នេះ​​​។

លោក​​​ ឈាង​​​ វុន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា “​​​រាជរដ្ឋាភិបាល​​​បាន​​​ឲ្យ​​​លោក ស៊ុយ​​​ សែម ឈរ​​​ឈ្មោះ​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ រ៉ែ និង​​​ថាមពល​​​ និ​​​ងឲ្យ​​​លោក​​​ ចម ប្រសិទ្ធ ឈរឈ្មោះ​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ឧស្សា​ហកម្ម និង​​​សិប្បកម្ម​​​។ គណៈកម្មាធិការ​​​អចិន្ត្រៃ​​​យ៍​​​នៃ​សភាជាតិ​​​​បាន​​​អនុ​​​ម័ត​​​របៀប​​​វារៈ​​​សម្រាប់​​​សម័យ​​​ប្រជុំ ដែលនឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅថ្ងៃទី​​​២០​​​ ខែ​​​ធ្នូ​​​ ស្តី​​​ពី​ការ​​​បោះ​ឆ្នោត​​សម្រេច​​​តែង​​​តាំង​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​រួច​ហើយ​។

​​​លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “រដ្ឋលេខា​​​ធិការ​​​​​​មួយ​​​ចំនួន​​​ទៀត​​​ក៏​ត្រូវ​​​បាន​​​​​​ផ្ទេរ​​​ និងតែង​​​តាំង​​​សម្រាប់​​​ក្រសួង​​​មួយ​​​ចំនួន​​​ដែរ​ ដូចជា ក្រសួង​​​ទេសចរណ៍​​​ជាដើម​​​ ហើយ​​​យើង​​​ក៏​​​នឹង​​​​បោះឆ្នោត​​​នៅ​​​ថ្ងៃទី​​​២០ ខែ​​​ធ្នូនេះ​​​ឲ្យ​​​​​​ឯក​​​ឧត្តម​​​  អ៊ុច​​​ គឹម​​​អាន ឯកអគ្គ​​​រាជទូត​​​កម្ពុជា​​​ប្រចាំ​នៅ​​​ប្រទេស​​​បារាំង​​​​​​ចូល​​​កាន់​​​តំណែង​​​ថ្មី​​​ជា​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​អម​​​​​​​គណៈប្រតិភូ​​​​​​នាយក​​​រដ្ឋមន្ត្រី​​​ផង​ដែរ”។

​​​ចំណែក​​​លោក នុត ណារ៉ាង​​​ ដែល​​​បច្ចុ​​​ប្បន្ន​​​ ជាតំណាង​​​របស់​​​កម្ពុជា​​​ប្រចាំនៅ​​​​អង្គការ​​​យូ​​​ណេស្កូ​​​​​​ក្នុ​​​ង​​​ទីក្រុង​​​ប៉ារីស​​​ នឹង​​​ក្លាយ​​​ទៅជា​​​ឯក​​​អគ្គ​​​រាជទូត​​​កម្ពុជា​​​ថ្មី​​​ប្រចាំប្រទេស​​​បារាំង​​​។

លោក​​​ ឈាង វុន​​​ ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លិខិត​​​មួយ​​​ច្បាប់​​​ត្រូវ​​​បាន​​​ផ្ញើ​​​ជូន​​​ក្រសួ​​​ងមហា​​​ផ្ទៃ​​​​​​ ដើម្បី​​​ជូន​​​ដំណឹង​​​អំពី​​​សមាជិកសភា​​​ដែល​​​រថយន្ត​​​របស់​​​ខ្លួន​​​នៅ​​​ប្រើ​​​ស្លាក​​​លេខ​​​សល់​​​ពី​​​រដ្ឋា​​​ភិបាល​​​អាណត្តិ​​​មុន​​​ (២០០៨-២០១៣) នៅឡើយ​​​។ លោក​​​ ឈាង វុន​​​ បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​បាន​​​​​​ធ្វើ​​​ស្លាកលេខ​​​អាណត្តិ​​​ទី៥​​​ថ្មី​​​រួច​​​ហើយ​​​​​​។ យើង​​​មាន​​​ស្លាកលេខ​​​សម្រាប់​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​ទាំង​​​១២៣​​​រូប​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​ស្លាក​​​លេខ​​​ចំនួន​​​៥៥សម្រាប់​​​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទាំង​​​៥៥រូប​​​ផង​​​ដែរ។ ដូច្នេះ​​​ប្រើ​​​អាមានសុពល​​​ភាព​​​ទៅ​​​”។

គួរ​​​បញ្ជាក់ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​ធ្វើពហិការ​​​សភា​​​ដឹក​​​នាំដោយ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យមាន​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ដែល​​​ខ្លួន​​​អះអាង​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​ទទួល​​​ជ័យ​​​ជម្នះ​​​តាម​​​រយៈការ​​​លួច​​​បន្លំសន្លឹក​​​ឆ្នោត​​​នោះ​៕ សេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស