40.6 C
Phnom Penh

ភ្ញៀវ​​​ទេស​​​ចរអន្តរជាតិ​​​ដែល​​​ទៅ​​​ទស្សនាកម្សាន្ត​​​​​​នៅ​​​តំបន់​​​មាត់​​​សមុទ្រ​​​មានការ​​​កើន​​​ឡើង​​​៨៤ភាគរយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​សុក្រលោកនាយករដ្ឋមន្ត្រី​​​ ហ៊ុន​​​​​​ សែន​​​ បាន​​​លើក​​​ឡើង​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​ស្តី​​​អំពី​​​វិស័យ​​​ទេសចរណ៍​​​ថា ភ្ញៀ​​វ​​​ទេសចរ​​​អន្តរជាតិ​ចំនួន​ជាង​​​៤២០.០០០នាក់​​​បាន​​​ទៅ​​​លេង​​​តំបន់​​​មាត់​​​សមុទ្រ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ក្នុងរយៈពេល១០ខែ​​​ដំបូង​​​ក្នុងឆ្នាំ​​​នេះ ពោល​​​គឺ​​​មាន​​​ការ​​​កើន​​​ឡើង​​​៨៤ភាគរយ​​​បើ​​​ធៀប​​​ទៅ​នឹង​​​ឆ្នាំ​​​មុន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​រដ្ឋមន្ត្រី​​​ទេស​​​ចរ​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​ ឡាវ ​ ភូមា  និង​​​ប្រទេស​​​វៀតណាម​​​ នៅ​​​ក្នុង​​​ខេត្ត​​​កំពតថា នៅ​​​ពី​​​ឆ្នាំ​​​បន្ទាប់​​​ទៀត​​​ប្រទេស​​​កម្ពុជា​​​សង្ឃឹម​​​ថា​​​  ចំនួន​​​នេះ​​​នឹង​​កើន​​​ឡើង​​​ទ្វេដង​​​ ហើយ​​​សង្ឃឹមថា តំបន់​​​ឆ្នេ​​រ​​​របស់​​​ខ្លួន​​​នឹង​​អាច​​​ទាក់​​​ទាញ​​​បាន​​​ជាង​​​១លាន​​​នាក់​​​។ លោក​​​បាន​​​ថ្លែង​​​បន្ត​​​ថា ការ​​​កើន​​​ឡើង​​​នៃ​​​ជើង​​​ហោះ​​​ហើរ​​​ក្នុង​​​តំបន់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ ក៏​​​ដូច​​​ជា​​​មធ្យោបាយ​​​ដឹក​​​ជញ្ជូន​​​ដ៏​​​ប្រសើរ​​​តាម​​​រថយន្ត​​​ក្រុង​​​ និង​​​តាម​​​ទូក ក៏​​​នឹង​​​ជួយ​​​ឲ្យ​​​មាន​​​កំណើន​​​ភ្ញៀវ​​​ទេស​​​ចរ​​​អន្តរជាតិ​​​ផង​​​ដែរ។

លោ​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​សុទិដ្ឋិនិយម​​​ថា ភ្ញៀវ​​​ទេស​​​ចរ​​​ដែល​​​​​​ធ្វើ​ដំណើរ​ កម្សាន្ត​ទៅ​លេង​​​តំបន់​​​ឆ្នេរ​​​ និង​​​មានការ​​​កើន​​​ឡើង​​​ ហើយ​​​កើន​​​ឡើង​​​ទៀត​​​នៅ​​​ពេល​​​ជើង​​​ហោះ​​​ហើរ​​​ក្នុង​​​តំបន់​​​ និង​​​ក្នុង​​​ស្រុក​​​មាន​​​ការ​​​កើន​​​ឡើង​​​កាន់​​​តែ​​​ច្រើន​​​នោះ​​​”។ លោក​​​បាន​​​មាន​ប្រសាសន៍​បន្ត​​​ថា រដ្ឋាភិ​បាល​​​នឹង​​​បន្ត​​​ធ្វ​​​ើការ​​​ងារ​​​ដោយផ្អែក​​​លើ​​​គោល​​​ការណ៍​​​អភិវឌ្ឍ​​​ន៍​សម្រាប់​​​ការ​​​អភិរក្ស​​​ និង​​​ការអភិរក្ស​សម្រាប់​​​ការ​​​អភិវឌ្ឍ។ លោក​​​​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា  “ក្រសួង​​​ពាក់​​​ព័ន្ធ​​​ចំា​​​បាច់​​​ត្រូវ​​​តែ​​​ដោះ​​​ស្រាយ​​​ការ​​​បំពុល​​​​​​​​​​​​​​​បរិស្ថាន​​​នៅ​​​តាម​​​តំបន់​​​ឆ្នេរ។ ត្រូវ​​​តែ​​​មានការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ទៅ​លើការ​​​គ្រប់​​​គ្រង​​​​​​កាក​​​សំណល់​​​រឹង និង​​​រាវ ជាពិសេស​​​កាកសំណល់​​​ប្លាស្ទិ​ក។ ការ​​​ប្រើប្រាស់​​​សម្ភារ​​​ធ្វើ​​​ពីប្លាស្ទិ​ក​​គួរ​​​តែ​​​កាត់​​​បន្ថយ​​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស