37 C
Phnom Penh

សាលារាជធានី​​​ភ្នំពេញចេញ​​​បម្រាមហាម​​​ឃាត់​​​​​​ព្រះ​​​សង្ឃ​​​ធម្មយាត្រា​​​មិន​​​ឲ្យ​​​ហែក្បួន​​​ទៅកាន់​​​រដ្ឋសភា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សា​លា​រាជ​ធា​នី​​​ភ្នំពេញ​​​បានចេញ​​​លិ​ខិត​​​មួយ​​​កាលពី​​​ម្សិលមិញ ហាម​​​ប្រាម​​​ព្រះសង្ឃ​​​ដែល​​​បាន​​​និមន្ត​​​ធម្មយាត្រាទូទាំង​​​ប្រទេស​ ​​​​​ដើម្បី​​​អបអ​​​រ​​​សា​ទរ​ទិវា​​​សិទ្ធិមនុស្ស​​​អន្តរជាតិ​​​ មិន​​​អនុញ្ញាត​ឲ្យ​ធ្វើការ​ជួប​ជុំ​ចុង​ក្រោយ​នៃធម្ម​​​យាត្រា​​​​​​របស់​​ ​ព្រះ​​សង្ឃ​ ដែល​​​សង្ឃឹម​​​ថា​នឹង​ដាក់​​​ញត្តិ​​​ជូន​​​ទៅ​​​តំណាង​​​រាស្រ្ត​​​នៅ​​​ រដ្ឋសភា​​​នា​​​ថ្ងៃ​​​នេះ​​​។

អ្នក ​​​ដើរ​​​ធម្មយាត្រា​​​ប្រាំ​​​ក្រុម​​​បាន​​​មក​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​ ​រាជធានី​​​ភ្នំពេញ កាលពី​​​ម្សិលមិញ​​​ ដែល​​​ជា​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​ធម្មយាត្រា​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​តាម​​​ផ្លូវ​​​សំខាន់​​​ៗ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​មាន​​​ញត្តិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​ក្តី​​​រំលោភ​​​ សិទ្ធិមនុស្ស​​​រាប់​​​រយករណី​​​​​​​​​ប្រមូល​​​បានពេល​ធ្វើ​​​ដំណើរ​​​​​​​ ​​តាម​​​ផ្លូវ​​​។ ​​​​​​មេដឹក​​​នាំ​​​ក្បួន​​​ធម្ម​​​យាត្រា​​​លើក​​​ឡើង​​​ថា ទំនង​​​ជា​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​រហូត​​​ដល់​​​ប្រហែល​​​២.៥០០នាក់​​ ​ នៅ​​​ពេល​​​​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នោះ គ្រោង​​​នឹង​​​ដើរ​​​ក្បួន​​​ជាក្រុម​​​តែ​​​មួយ​​​ឆ្ពោះ​​​ទៅ​​​រដ្ឋសភា​​​ ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ពី​​​ទុក្ខ​​​លំបាក​​​របស់​​​ខ្លួន​​​។

លិខិត ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ឃួង  ស្រេង​ អភិបាល​​​រង​​​រាជធានី​​​ភ្នំពេញ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “សាលា​​​រាជធានី​​​ភ្នំពេញ​​​អនុញ្ញាត​​​ឲ្យបង​​​ប្អូន​​​ប្រារព្វ​​​ទិវា​​ ​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​នៅ​​​សួន​​​ច្បារ​​​ទល់​​​មុខ​​​ក្រុម​​​ ប្រឹក្សា​​​អភិឌ្ឍន៍​កម្ពុជា​​​ពី​​​ម៉ោង​​​៩ព្រឹក​​​ដល់​​​ម៉ោង​​​១២​​​ថ្ងៃ ​​​ត្រង់​​​។​​​ បន្ទាប់​​​ពី​​​ការ​​​ប្រារព្ធ​​​ពិធី​​​ចប់ បង​​​ប្អូន​​​អាច​​​ចាត់​​​តំណាង​​​១០រូប​​​ឲ្យ​​​យក​​​ញត្តិ​​​ប្រគល់​​​ ជូន​​​តំណាង​​​រាស្ត្រ​​​នៅ​​​រដ្ឋ​​​សភា​​​បាន។ ការ​​ហែ​​​ក្បួន​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឡើយ​​​”។

កាលពី​​​ យប់​​​មិញព្រះ​​​តេជគុណ ប៊ុន ប៊ុន​​​ទិញ ដែល​​​ជា​​​ប្រធាន​​​បណ្តាញ​​​​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​ យុត្តិធម៌សង្គម​​​ និង​​​ដែលជា​អ្នក​​​​បាន​​​ជួយ​​​រៀប​​​ចំ​​​​​​ការ​​​ដើរ​​​ក្បួន​​​នេះ​​​  បាន​មាន​​​សង្ឃ​​​ដីកាថា ព្រះ​​​អង្គ​​​កំពុង​​​គិត​​​ថាតើ ត្រូវ​​​ដោះ​​​ស្រាយ​​​ដោយ​របៀប​​​​​​ណា​​​ពាក់​​​ព័ន្ធ​​​​​​សេចក្តី​​​ជូ​ ​​ន​​​ដំណឹង​​​របស់​​​សាលា​​​រាជ​​​ធានី​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​បាន​​​រារាំង​​​ពួកយើង​​​មិន​​​ឲ្យ​​​ដើរ​​​ [ទៅកាន់​​​រដ្ឋ​​​សភា​​​ ដូច្នេះ​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​សម្រេច​​​ចិត្ត​​​ថា តើ​​​ត្រូវ​​​​​​តតាំង​​​​​​ ឬ​​​ត្រូវ​​​ចរចា​​​​​​។ ពួកគេ​​​និយាយ​​​​​​ថា ពួក​​​យើងអាច​​​ឈរនៅ​​​មួយ​​​កន្លែង​​​បាន ប៉ុន្តែ​​​យើង​​​​​​ទទួល​​​យក​​​មិនបានទេ។ វា​​​ជា​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​​​​អន្តរជាតិ ហើយ​​​វា​​​ជា​​​សិទ្ធិ​​​​​​​​​មូល​​​ដ្ឋាន​​​របស់​​​មនុស្ស​​​ ដែល​​​រដ្ឋាភិបាល​​​កំពុងតែ​​​ព្យាយាម​​​រំលោភ​​​​​​បំពាន​​​”។

នៅ​​​ តាម​​​ផ្លូវ​​​ឆ្ពោះ​​​មក​​​កាន់​​​រាជធានី​​​ភ្នំពេញ ក្រុម​​​ព្រះ​​​សង្ឃ​​​បានរាយការណ៍​​​ពី​​​​​​ករណី​​​​​រារាំង​​​​​​ មួយចំនួន​​​មិន​​​ឲ្យ​​​អ្នក​​​ធម្មយាត្រា​​​ចូល​​​សម្រាក​​​នៅ​​​តាម​​​ វត្ត​​​អារាម​​​នៅ​​​ជន​​​បទ​​​ តាម​​​បញ្ជារបស់​​​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​។កាលពីម្សិលមិញ​​​ថ្វីបើ​​​ បាន​​​គ្រោង​​​ទុក​​​ថា នឹង​​​ចូល​​​សម្រាក​​​ពេល​​​យប់​​​នៅ​​​វត្ត​​​នាគ​​​វ័ន្ត​​​ ក្នុង​​​ខណ្ឌ​​​​​​ទួល​​​គោក​​​​​​ក្ដី ក៏​ព្រះ​​​សង្ឃ​​​ដែល​​​និមន្ត​​​ដើរ​​​ក្បួន​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ ជាតិ​​​លេខ​​​៤​​​ត្រូវ​​​បាន​​​​​​ប្រាប់​​​ឲ្យ​​​ត្រឡប់​​​ទៅវិញ ​​​​​​នៅ​​​ពេល​​​ព្រះ​​​អង្គ​​​ព្យាយាម​​​សម្រាក​​​នៅ​​​ទីនោះ​​​ នេះ​​​បើ​​​យោង​​​តាមការ​​​ឲ្យ​​​ដឹង​​​ពី​​​​​លោក មឿន តុលា ប្រធាន​​​កម្មវិធី​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​មជ្ឈ​​​មណ្ឌល​​​អប់​​​រំ​​​​​ ច្បាប់​​​សម្រាប់​​​សហគមន៍​​​ ដែល​​​បានឃ្លាំ​​​មើល​​​ធម្ម​​​យាត្រា​​​ទំាង​​​នេះ​​​យ៉ាង​​​យក​​​ចិត្ត​​​ ទុក​​​ដាក់​​​។

លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “អ្នក​​​ដើរ​​​ធម្ម​​​យាត្រា​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូលទេ វត្ត​​​នេះ​​​ត្រូវ​​​បាន​​​ចាក់​​​សោ​​​។ ប៉ុន្តែ​​​បន្ទាប់​​​ពី​​​ពួកគាត់​​​ [អ្នក​​​ដើរ​​​ធម្មយាត្រា​​​] ប៉ុន​​​ប៉ង​​​បិទ​​​ផ្លូវ​​​[មហាវិថី​​​សហព័ន្ធ​​​រុស្ស៊ី] បទ​​​បញ្ជា​​​ មួយ​​​ចំនួន​​​បាន​​​មក​​​ដល់​​​ ប្រហែលជា​​​ចេញពី​​​មន្ត្រី​​​សង្ឃ​​​មួយ​​​អង្គ​​​ក្នុង​​​ចំណោម​​​មន្ត្រី ​​​សង្ឃ​​​កំពូល​​​ៗ​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ហើយពួកគាត់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​ខាង​​​ក្នុង​​​ វត្ត​​​សម្រាក​​​នៅ​​​តាម​​​ទីធ្លា​​​និង​​​រា​​​ន​​​ហាល​​​”។​ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កុដិ​​​នានា​​​នៅ​​​ក្នុង​​​វត្ត​​​ត្រូវ​​​បាន​​​ចាក់​​​សោ​​​ ហើយ​​​អគ្គិសនី​​​ត្រូវ​​​បាន​​​កាត់​​​ផ្ដាច់៕ ​សុខុម

រាយការណ៍​​​បន្ថែម​​​​​​​​​ដោយ​ បែន​ សុខ​ហ៊ាន​​)

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស