សមាជិកជាប់ឆ្នោតពីគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាសពីម្សិលមិញថា សមាជិកជាប់ឆ្នោតរបស់ខ្លួនកាលពីថ្ងៃសុក្របានចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែនវៀតណាមក្នុងខេត្តកំពង់ចាម ដើម្បើស៊ើបអង្កេតការអះអាងរបស់ពួកគាត់ថា ទាហានវៀតណាមបានរានចម្ការដំឡូងមីរបស់ពួកគាត់មួយផ្នែកធំ ដែលលាតសន្ធឹងក្នុងទឹកដីខ្មែរស្របច្បាប់។
គ្រួសារប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរូង ស្រុកមេមត់ បានចោទប្រកាន់ថា ទាហានវៀតណាមបានរារាំងពួកគាត់ដោយខុសច្បាប់មិនឲ្យធ្វើស្រែចម្ការឡើយ។
លោកអភិបាលស្រុកមេមត់លោក ចេង ប៊ុណ្ណារ៉ា បានឲ្យដឹងកាលពីអាទិត្យថា ដីដែលមានបញ្ហានេះតាមពិតស្ថិតនៅក្នុងតំបន់ទ្រនាប់រវាងកម្ពុជា និងវៀតណាម ហៅថា” តំបន់ស” ដែលជាកន្លែងមិនអនុញ្ញាតឲ្យប្រទេសណាមួយធ្វើកសិកម្មឡើយ។ លោក ប៊ុណា្ណរ៉ា បានមានប្រសាសន៍ថា “ខ្ញុំបានទទួលសេចក្តីរាយការណ៍មួយពីមន្ត្រីឃុំថា តំបន់នេះគឺជាតំបន់ស”។
លោក ម៉ៅ ម៉ូនីវណ្ណ ដែលជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម និងបានដឹកនាំមន្ត្រីប្រាំមួយនាក់មកពីគណបក្សសង្គ្រោះជាតិដើម្បីស៊ើបអង្កេតលើបញ្ហានេះ បានលើកឡើងថា តំបន់សមានតែកន្លែងដែលព្រំដែនមិនត្រូវបានបោះព្រំសីមាច្បាស់លាស់ មិនដូចករណីនៅក្នុងតំបន់នេះឡើយ។ ៕ ប៊ុននី