28 C
Phnom Penh

​តម្លៃ​​ការ​ហៅចេញត្រូវ​បាន​កំណត់​ជា​បណ្តោះ​អា​ស​ន្ន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​ស​ណីយ៍​ និង​ទូរ​គ​មនាគមន៍​បាន​អះ​អាង​​ថា​ ​បទ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័​ព្ទ​ចល័ត​ទាំង​ប្រាំពីរ​គោរព​តាម​ច្បាប់​កំណត់​​តម្លៃ​អប្បបរមា​ សម្រាប់​ ការ​ហៅទូរស័ព្ទ​​​​ចេញ​​​​​ គឺ​​​​​​​​​​គ្រាន់តែ​​​ជា​វិធានការ​​​បណ្តោះអាសន្ន​​ប៉ុ​ណ្ណោះ​។

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ថ្មី​​​នៃ​​​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍​ ​បាន​លើក​ឡើង​ថា ​ប​ទ​បញ្ជា​​​នេះ​​​​​គឺ​​​ជា​​​​​រឿង​​​ចាំបាច់​​​ ដោយ សារ​​​ក្រុ​ម​ហ៊ុន​ផ្តល់​​​សេវា​​​ទូរ​ស័ព្ទ​​​​​​​នានា​​​មិន​គោរ​ព​ ច្បាប់​ស្តីពី​តម្លៃ​​​​នៃ​​​ការ​​​​ហៅ​​​ចេញ​​ ហើយ​ការ​ល្មើស​​​នេះ​មាន​លក្ខណៈ​​​​ហួស​ហេតុ​ពេក​។​​​ណាមួយ​​​ រដ្ឋាភិបាល​ត្រូវ​បង្កើន​​​​ចំណូលពន្ធ​​​​ពី​​​វិស័យ​នេះ​​​​ផង​​​។

​លោក ប្រាក់ សុខុន ​បាន​ថ្លែង​​​​​​​​អំឡុង​សន្និ សីទ​​​សារ​ព័ត៌​មាន​រយៈ​ពេល​ពីរ​ម៉ោង​​​​ដែល​​​ត្រូវបាន​​​រៀបចំ​​​ឡើង ​​​ដើម្បី​​​បំភ្លឺ​​​អំពី​​​បទ​​​បញ្ជា​​​របស់​​​រដ្ឋាភិបាល​​​ឲ្យ​​​មាន​​​ការ​​​កំណត់​​​តម្លៃ​​​ហៅ ចេញ​​​​​​ កាលពី​​​ម្សិលមិញ​​​ថា “នេះជា​​​វិធានការ​បណ្តោះ​​​អាសន្ន​​​​ប៉ុណ្ណោះ ព្រោះ​យើង​ចង់​ឲ្យ​ក្រុម​ហ៊ុនប្រតិបត្តិករទូរ​​ស័ព្ទ​​រក្សា​​ភាព​ស្ងៀម​ស្ងាត់​។ យើង​ត្រូវ​កា​រ​ភាព​ស្ងៀម​ស្ងាត់​នៅ​លើ​​​ ទីផ្សារ​​​នេះ​​​​។ ពួកគេ​មិ​ន​អាច​បន្ត​សកម្មភាព ​រំ​លោភ​ [ច្បាប់​] ​បែប​នេះ​ទៀត​​​បាន​ទេ​”។

​គួរ​​​បញ្ជាក់​​​ថា​​​ ច្បាប់​ឆ្នាំ​២០០៩ ​ដែល​គេ​ហៅ​​​ថា ​​ប្រកាស​២៣២​ កំណត់​​​ត​ម្លៃ​អប្បរមា​៤,៥​សេនក្នុង​មួយ​នាទី​​​​​សម្រាប់​​​ការ​ហៅ​ចេ​ញ​ ក្នុង​ប្រព័​ន្ធ ​និង​៥,៩៥​សេ​ន​ក្នុងមួយ​នាទី​សម្រាប់ ​ការ​ហៅចេញ​ក្រៅ​ប្រព័ន្ធ។ ​ប្រកាស​ ​នេះ​ក៏​ដាក់​​​កម្រិត​​​​​​​​​លើ​​​​​​ការ​ផ្តល់​ទឹកប្រាក់​បន្ថែម​​​ពេល​​​អតិថិជន​​​​​​បញ្ចូល​​​ទឹក​​​ប្រាក់​​​ ​​​​​​​​​​​​មិន​ឲ្យ​លើស​ពី​៥០​​​ភាគរយ​​​នៃ​ចំនួន​​​ទឹក​​​ប្រាក់​​​ដែល​​​បាន​​​​​​បញ្ចូល​​​និង​​​ឲ្យ​​​មាន​​​ការ​​​កំណត់​​​ចំនួន​​​ដង​​​​​​នៃ​​​ការ​​​បន្ថែម​​​ទឹកប្រាក់​​​ ឬ​​​អត្ថ​ប្រយោ​ជន៍បន្ថែម​​​​ផ្សេងៗ​​​ក្នុងមួ​យឆ្នាំ​ផងដែរ​។​

ប្រកាស​​​នេះ​បាន​បញ្ចប់​​​ជា​​​ស្ថាពរ​​​នូវ​​​ការ​​​ផ្តល់​ទឹក​ប្រាក់​បន្ថែម​​​​​ពី​​​ក្រុម​ហ៊ុន​ប្រតិបត្តិ​ក​រទូរ​ស័​ព្ទ​​​​​​នានា​​​ ដែល​​​​ទទួល​បាន​ការគាំទ្រ​​​​យ៉ាង​​​​​​ខ្លាំង​​​​ ក្នុងរយៈ​ពេ​លប៉ុន្មានខែ​​​​ចុង​ក្រោយ​នេះ​។ ​ក្រុម​ហ៊ុន​មួ​យ​ចំនួន​បាន​ផ្តល់​​​​ឲ្យ​​​អតិថិជន​របស់ខ្លួន​នូវ​ទឹក​ប្រាក់​បន្ថែម​ពី​១០០​ភាគរយ​ទៅ​៥០០​ភា​គ​រយ​ឯណោះ​​​។ បទ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរ​ស័​ព្ទ​ទាំងអស់​​​បញ្ឈប់​ការ​ផ្តល់​ទឹកប្រាក់​បន្ថែម​ និង កំណត់​​​​​​​តម្លៃ​ហៅចេញ​​​នេះ​​​​ បាន​ចូលជាធរមា​ន​ កាលពីថ្ងៃសុក្រ​សប្តាហ៍​មុន​ ​ហើយបើ​​​​ទោះបី​ជា​មន្ត្រីពាក់ព័ន្ធ​​​បាន​​​​អះអាង​​​ថា ​វា​​​គ្រាន់​​​តែ​​​ជា​ វិធាន​ការ​បណ្តោះ​អាសន្ន​​​ក៏​​​ពិតមែន​​​ ប៉ុន្តែ​​​ពួកគេ​មិន​ដឹ​ង​ថា ​តើ​វិធានការ​នេះ​នឹង​បញ្ចប់​​​នៅពេ​ល​ណា​ ឬ​​​ថា​​​ តើ​​​វា​​​នឹង​​​បញ្ចប់​​​នៅ​​​ពេល​​​ណា​​​មួយ​​​មែន​​​ឬ​​​យ៉ាង​​​ណា​​​ទេ ។ ប៉ុន្តែ ​អ្វី​​​ដែល​​​ប្រាកដ​​​បំផុត​​​ពាក់ព័ន្ធ​​​នឹង​​​​បទ​បញ្ជានេះ​​​ គឺថា ​រដ្ឋាភិបាល​ចង់​ប្រមូ​ល​ពន្ធ​ឲ្យ​បានច្រើន​ជាង​មុន​​​​ពី​វិស័យ​ទូរ​គ​ម​នាគមន៍​។

លោក ​ប្រាក់ សុខុន ថ្លែង​ថា “គោល​បំណង ​​​របស់​​​យើង​​​​គឺ​​​​​ធានា​ឲ្យ​មានការ​ប្រកួត​ប្រជែង​ដោយ​​​យុត្តិធម៌ ​​​ ក៏ប៉ុន្តែ ​យើង​ចាំបាច់​​​ត្រូវ​រក្សា​ប្រាក់​ចំណូ​ល​របស់រដ្ឋាភិបាល​ដែរ​​​…។ ​យើង​ចង់​ឲ្យ​វិស័​យ​នេះ​មាន​ស្ថិរភាព​ល្អ​”។

​លោក ​វណ្ណ ពូធីពុល ​អគ្គ​​​នាយក​រង​អគ្គ​នាយក​ដ្ឋាន​ពន្ធដា ​នៃក្រសួង​សេដ្ឋកិច្ច និ​ង​ហិរញ្ញវត្ថុ​ ​បាន​ឲ្យដឹងថា ​ប្រាក់ចំណូល​បាន​​​មក​​​ពី​វិស័យទូ​រគម​នាគមន៍​​​​នឹង​​​កើន​ឡើង​ដល់​ប្រហែល​៨០​លានដុល្លារ​​​ក្នុង​រយៈ​ពេល​១១​ខែដំបូង​នៃឆ្នាំ​នេះ​​​​ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ​រដ្ឋាភិបាល​ចង់​បាន​កំណើន​​​​ពន្ធ​​​យ៉ាង​តិច​២០​ភាគរយ​​​​ពីវិស័យ​នេះនៅ​ត្រឹម​​​ដំណាច់​ឆ្នាំ​​​នេះ​​​​។

លោកបា​នមា​នប្រសា​សន៍ថា “សម្រាប់​រយៈ​ពេល​១១ខែ​ដំបូង​នៃឆ្នាំនេះ​ ​យើ​ង​ទទួល​​​ បាន​​​​ចំណូល​​​​ពន្ធ​​​​​​គ្រប់ប្រភេទ​ប្រ​ហែ​ល៨០​លានដុល្លារ​​​​ពីវិស័យ​នេះ​។ ប្រ​សិន​បើ​លោក​​​សួរ​ថា តើ​យើងរំពឹង​ថា នឹង​ប្រ​មូល​បាន​ប៉ុន្មាន​ នោះ យើង​​​សូម​​​បញ្ជាក់​​​ថា​​​ ខាង​​​​ពន្ធដារ​ចង់​បាន​ ប​ន្ថែម​ទៀត​សម្រាប់​​​ថវិកា​​​ជាតិ​ ដើម្បី​​​ឲ្យ​រដ្ឋ​យក​​​ថវិកា​នេះ​ទៅ​​​ប្រើ​​​​​​សម្រាប់ប្រយោជន៍​​​​សាធារណ​​​ជន​…។ ខ្ញុំ​​​សង្ឃឹម​​​ថា​ ចំណូល​ពន្ធ​​​បាន ​​​មក​​​ពីវិស័យ​នេះ​​​​នឹងកើន​ឡើង​២០​ភាគរយ​”។

គួរ​​​រំឭក​​​ថា​​​ កាលពី​ដើម​ឆ្នាំ​នេះ ​រដ្ឋាភិបាល​បាន​ប៉ុ​ន​ប៉ង​បញ្ជា​​ក្រុម​ហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​នា​នា​​​​ឲ្យ​គោរព​តាម​ប្រកាស​​​លេខ​​​​២៣២ ​​​នេះ​​​ដែរ​​​ ប៉ុន្តែ​ ​​ប​ទ​បញ្ជា​នេះ​​​​មាន​​​ប្រសិទ្ធ​​​​​​ភាព  ​​​ប្រ​ហែ​លជា​១០​​ថ្ងៃ​​​តែ​​​ប៉ុណ្ណោះ ​ដោយសារ​​​​​​លោក សូ ឃុន​​​​​​​ អ​តីត​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​ និងទូរគ​ម​នាគមន៍​ សម្រេច​​​​​​ចិត្ត​​​លុប​ចោល​​ប្រកាស​ នេះវិញ​ បន្ទាប់​​​ពី​​​មានប្រតិកម្ម​តវ៉ា​យ៉ាង​ខ្លាំង​​​ក្លា​​​ពី​សំណាក់​​​អ្នកប្រើប្រាស់​ ​និង​​​សង្គ្រាម​ ពេញ​​​បន្ទុក​​​​រវាង​ក្រុម​ហ៊ុន​ប្រតិ​បត្តិ​ក​រ​ទូរស័ព្ទ​ចល័ត​ធំៗ​បំផុត​ទាំង​​​​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ក្រុម​ហ៊ុន ម៉ូប៊ី​ថែល​ (Mob iTel) និង​ក្រុម​ហ៊ុន ស្មា​ត (Smart​)៕ សុធា/សេរីវុធ​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស