27 C
Phnom Penh

និស្សិត​​​ច្បាប់​​​ដាក់​​​ពាក្យបណ្តឹង​​​ទៅ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​រឿង​​​នគរបាល​​​បាញ់​​​សម្លាប់​​​ជន​​​ស៊ីវិល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​​​ច្បាប់​​​ម្នាក់​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹ​​​ង​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ ប្តឹង​​​ស្នង​​​ការ​​​ និង​​​មេ​​​បញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​រាជធានី​​​ភ្នំពេញ​​​  រឿងអាជ្ញាធរ​​​បាញ់​​​ស្លាប់​​​អ្នក​​​ឈរ​មើល​​​ម្នាក់ ​​​​​​​​អំឡុង​​​បាតុកម្ម​​​មួយ​​​ កាលពី​​​ខែមុន​​​នោះ បាន​​​យក​​​ពាក្យបណ្តឹង​​​របស់​​​ខ្លួន​​​ទៅ​​​ដាក់នៅ​​​ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​កាលពី​​​ម្សិលមិញ​​​។

យុវជនឈ្មោះ​​​ នាង​​​ សុឃុន អាយុ​​​២៥ឆ្នាំ​​​ជា​​​និស្សិត​​​ច្បាប់​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរថា រូប​​​គេ​​​នឹង​​​ដាក់​​​ពាក្យបណ្តឹង​​​របស់​​​ខ្លួន​​​នៅ​​​តុលា​​​ការ​​​ឧក្រិដ្ឋកម្ម​​​អន្តរជាតិ (ICC​​​) នៅ​​​ទីក្រុង​​​ឡាអេ​​​។ នាង​​​ សុឃុន ដែល​​​បាន​​​មើល​​​ឃើញ​​​ហេតុ​​​ការ​​​​​​ណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មានជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​ទី​​​១២ ខែ​​​វិចិ្ឆកា​​​ បាន​​​និយាយ​​​ថា រូប​​​គេ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​របស់​​​ខ្លួន​​​ទៅ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ឲ្យជួយ​ស្វែង​​​រក​​​យុត្តិធម៌​​​សម្រាប់​​​អ្នក​​​ស្រី​​​ អេង សុខុម អ្នក​​​លក់​​​បាយ​​​តាម​​​ចញ្ចើម​​​ផ្លូវ​​​ដែលត្រូវ​​​បានចាញ់ស្លាប់នឹង​​​អ្នកផ្សេង​​​ទៀត​​​ដែល​​​បានរង​​​របួស​​​នៅ​​​ពេលនគរបាល​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​ជន​​​ស៊ីវិល​​​​​​គ្មាន​​​អាវុធ​​​នៅ​​​ក្នុង​​​ដៃ។

យុវជន​​​ នាង សុឃុន ដែល​​​ជា​​​សមាជិក​​​ម្នាក់​​​​​​ក្នុងក្រុម​​​យុវជន​​​របស់គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​ថា “តុលាការ ​​​ [សាលា​​​ដំបូង​​​រាជ​​​ធានី ​​​ភ្នំពេញ] ​​​មិន​​​ខ្វល់​​​ពី​​​សំណុំ​​​រឿង​​​របស់​​​ខ្ញុំ​​​ទេ ដូច្នេះ​​​​​​ហើយ​​​ខ្ញុំ​​​ក៏​​​សម្រេច​​​ចិត្ត​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​អង្គការ​​​សហប្រជាជាតិ​​​ឲ្យជួយ​​​​ស្វែង​​​រក​​​យុត្តិ ធម៌​​​សម្រាប់ [​​ប្រ​​​ជាពល​​​រដ្ឋ​​​កម្ពុជា​​​]។ ប្រសិន​​​បើ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​មិន​​​ដោះ​​​ស្រាយ​​​សំណុំ​​​រឿង​​​នេះ​​​ទេ ខ្ញុំ​​​នឹង​​​បញ្ជូន​​​វា​​​ទៅ​​​តុលាការ  ICC ​​​ឲ្យ​​​ជួយ​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​នេះ​​​”។

ពាក្យ​​​បណ្តឹង​​​របស់​​​ នាង​​​ សុឃុន មាន​ខ្លឹម​សារ​ដូច្នេះ​​​ថា “ខ្ញុំ​​​សូម​​​ជម្រាបប្រធាន​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ឲ្យ​​​បាន​​​ជ្រាប​​​ថា នៅ​​​ថ្ងៃ​​​ទី​​​១២ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៣ ​​​វេលាម៉ោង​​​ប្រហែល​​​១០និង​​​៣០នាទី​​​ព្រឹក​​​ ជន​​​ល្មើស​​​ខាង​​​លើ​​​ និង​​​បក្ខ​​​​ពួករបស់​​ពួកគេ​​​បាន​​​ចាញ់​​​ប្រហារ​​​មក​​​លើ​​​យុវជន​​​ និង​​​កម្មករ​​​ បណ្តាល​​​ឲ្យ​​​ស្លាប់​​​មនុស្ស​​​ម្នាក់​​​ និង​​​របួស​​​១២នាក់​​​”។

យុវជន​​​រូប​​​នេះបាន​​​បន្ត​​​ថា “ខណៈ​​​ដែល​​​រូប​​​ខ្ញុំ​​​មើល​​​ឃើញ​​​ហេតុការណ៍​​​ ហើយ​​​ខ្ញុំ​​​គេច​​​ផុត​​​ពី​​​ស្លាប់​​​នោះ​​​ យើង​​​ដឹង​​​ថា  ជួន ​សុវណ្ណ​ [ស្នងការ​​​រាជធានី​​​ភ្នំពេញ] ​​​ ​​​និង​​​ រ័ត្ន  ស៊្រាន [មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​រាជធានី​​​] ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុការណ៍​​​នេះ ។ ខ្ញុំ​​​សូម​​​ជម្រាប​​​ប្រធាន​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​មេត្តា​​​ចាត់​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ផង​​​”។

កាលពី​​​​​​យប់​​​មិញ​​​​​​អង្គការ​​​សហប្រជាជាតិ​​​បានបញ្ជាក់​​​ថា ខ្លួន​​​ទទួល​​​បាន​​​ពាក្យបណ្តឹង​​​របស់​​​ នាង សុឃុន ហើយ​​​ ប៉ុន្តែ បាន​​​បដិសេធ​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​។
ទាំង​​​មន្ត្រី​​​នគរបាល​​​ជាតិ​​​ និង​​​ក្រសួង​​​មហាផ្ទៃ​​​សុទ្ធ​​​តែ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​បំភ្លឺ​​​បាន​​​​​​៕សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស