36 C
Phnom Penh

អត្រា​អតិផរណា​កើន​ឡើង​ដល់​៤,២​ភាគ​រយ​នៅ​ក្នុងរយៈ​ពេល​១២​ខែ​គិត​ត្រឹម​​​​​ខែ​តុលា​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទិន្នន័យ​ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​​​ចេញផ្សាយ​​​កាលពី​​​ម្សិលមិញ​ ​បា​ន​ឲ្យ​​​ដឹង​​​ថា អត្រា​អតិផរណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​  ​បាន​កើនឡើងដល់​​​​​៤,២​ភាគ​រយ​ នៅ​ក្នុងរយៈ​ពេ​ល ​១២ខែគិ​ត​ត្រឹម​​​ខែ​តុលា​ឆ្នាំនេះ​ដោយ​​​តម្លៃ​ម្អូប​អាហារ​មាន​​​​ចំណែក​ជាង​ពាក់​កណ្តាល​​ នៃ​អត្រា​នេះ​​​​។

​ទិន្នន័យ​ដដែល​​​​នេះ​​​បង្ហាញ​​​​​ថា ​ ម្ហូ​ប​អាហារ​ ​និង​ភេស​ជ្ជៈ​គ្មាន​ជាតិ​ស្រ​វឹង​​​​បា​ន​ឡើង​ថ្លៃ​៥,៥​ភាគរយ​ ចន្លោះ​ពី​​​​​​​​​ខែ​តុលា​ឆ្នាំ​២០១២​ ដល់​ខែ​តុលា​ឆ្នាំ​២០​១​​៣​ ​និង​មាន​​​ចំណែក​​​​ស្មើ​​​នឹង​​​២,៨ភាគរយ​នៃ​អត្រា​សរុប​។​ ​តម្លៃ​អង្ករ​បាន​កើន​ឡើង ៣,៤ភាគរយ ខណៈ​​តម្លៃ​នំសរសៃ​​កើនឡើង​​​​៨,​១​ភាគរយ​។ ​ តម្លៃ​​សាច់​បាន​​​កើនឡើ​ង​៦,៦​ភាគរយ​ ​ក្នុង​នោះតម្លៃ​​សាច់គោ​ស្រ​ស់​កើនឡើង​៧,៧  ​ភា​គរយ​ ខណៈ​​​សា​ច់​មាន់​ឡើងថ្លៃ​៦,៥​ភាគ​រយ​។ ​តម្លៃ​​​ត្រី​​​និ​ង​គ្រឿង​​​សមុទ្រ​បាន​កើន​ឡើង ​៤,១​ភាគរយ ក្នុង​នោះត្រីស្រស់​​​​ឡើង​ថ្លៃ​​​៣,៦ភាគរ​យ​។​តម្លៃ​​​​បន្លែ​​​ជា​​​ទូទៅ​​​​​​បា​ន​កើន​ឡើង​៨,៩ភាគរយ​។

​តម្លៃ​សម្លៀកបំពាក់ ​និង​ស្បែក​ជើង​បា​ន​កើន​ឡើង​៥,៣​ភាគរយ​ ខណៈ​​​ផ្ទះ​សម្បែង​​បា​ន​​​ ឡើង​​​ថ្លៃ​​​​០,៨ភាគរយ។​​​​ ​ចំណែក​​​តម្លៃ​​​សេវា​កម្មដឹក​ជញ្ជូន​​​​​​​វិញ​​​បាន​កើន​ឡើ​​ង​០,៩​ភាគរយ​។ លោក ​នៅ សីហា​ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯក​រាជ្យបាន​លើកឡើងថា តម្លៃ​ម្អូប​អា​ហា​រជា​ពិសេសគឺ​​​​​​​​បន្លែ ​បាន​កើន​ឡើង​ ដោយ​សា​រតែ​គ្រោះ​ទឹក​ជំនន់​​​​ ​និង​ការ​ប្រមូល​­ពន្ធ​តឹងរ៉ឹង​ជាងមុន​​​ក្នុង​​​​ពេលថ្មីៗ​នេះ​​​​​ ក៏ប៉ុន្តែ​ អត្រា​អតិ​ផរណា​នេះ ​​​​គឺ​​​ស្ថិត​​​​នៅ​​​ក្នុង​កម្រិត​​​​ដែល​​​អាច​គ្រ​ប់គ្រង​បាន។

​លោក​បាន​មានប្រ​សាសន៍​ថា “​​​​គ្រោះទឹក​ជំនន់​បាន​ចូលរួម​ចំណែក​បន្តិច​បន្តួច​​​​ដល់​​​ការ​​​ឡើង​​​ថ្លៃ​​​​ម្ហូប​អាហារ​…។ ​កា​ល​ពី​មុន ​មនុស្ស​មួយ​ចំនួន​បាន​ប្រឹង​​​គេ​ច​វេះ​​​​ពីការ​បង់​ពន្ធ ​ឬ​​​បង់​​​ដែរ​​​ តែ​​​មិន​បាន​​​​​ពេញ​លេ​ញ​​​​លើ​​​​ទំនិញ​នាំចូល​របស់​ខ្លួន​​​​ ប៉ុ​ន្តែ​​​​ពេល​​​នេះ​​​ រដ្ឋាភិបាល​​​​បាន​រឹត​បន្តឹង​​​​ការ​​​យក​​​ពន្ធ​​​ហើយ​​​​ ដូច្នេះ​តម្លៃ ទំនិញ​អាច​កើនឡើង​បន្តិច​”។​

ទោះជា​​​យ៉ាងណា​​​ ​លោក សីហា ​បាន​សង្កត់ធ្ងន់​ថា ​រដ្ឋាភិបាលគួរ​តែ​ប្រុង​ប្រយ័ត្ន​អំពី​កំណើ​ន​អតិផរណា​ ដែល​គួរតែ​ស្ថិត​នៅ​ក្រោ​ម អត្រា​៥ភាគរយ​ ដើម្បី​កាត់បន្ថយ​បន្ទុក​លើ​អ្នកប្រើ​ប្រាស់​ ដែល​​​មាន​​​ប្រាក់​ចំណូល​ទា​ប។ លោក​បានមានប្រសាសន៍បន្តថា “​រដ្ឋា​​​ភិបាល​ត្រូវ​ប្រុង​ប្រយ័ត្ន ពោល​​​គឺ​​​មិន​ត្រូ​វ​ប​ណ្តាយឲ្យ​អត្រា​អតិផរណា​ កើនឡើង​​ហួស​ពី​៥ភាគរយ​ទេ​។យក​​​ល្អ​​​​ គឺ​​​ឲ្យ​វា​​​នៅ​​​ត្រឹម​​​កម្រិត ​​​៣ភាគរយ​​​បាន​​​​​​ហើយ​​​​”៕ សុធា/សេរីវុធ​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស