28.4 C
Phnom Penh

មន្ត្រីអង្គការសហប្រជាជាតិ​​​មក​​​កម្ពុជា​​​​​​ដើម្បីពិនិត្យ​​មើលការ​​​​​​ប្រើ​​​ទារុណកម្ម​​​តាម​​​ពន្ធ​​​នាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ស ខេង ដែលជា​​​រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជា​​​ឲ្យ​​​ប្រធាន​​​ពន្ធនាគារ ​​​មណ្ឌលឃុំ​​​ឃាំងនិង​​មណ្ឌ​​​ល​​​ស្តារ​​​នីតិសម្បទា​​​ទាំង​​​អស់​​​​​​​​​អនុញ្ញាត​​​ឲ្យ​​​គណៈ​​​ប្រតិភូមក​​​ពី​​​អនុ​​​គណៈ​​​កម្មការ​​​បង្ការ​​​ការ​​​ធ្វើ​​​ទារុណ​​​​​​កម្ម​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ដែល​​​​​​បាន​​​ចាប់​​​ផ្តើម​​​បំពេញ​​​បេសកកម្ម​​​រយៈ​​​ពេល​​​ប្រាំថ្ងៃ​​​របស់​​​ខ្លួន​​​​​​ចូលវាយ​​​តម្លៃ​​​ពី​​​ការ​​​​​​​​ប្រើ​​​ទារុណ​​​កម្ម​​​អំពើ​​​ឃោរ​​​ឃៅ​​​និង​​​ការ​​​ធ្វើ​​​បាបគ្មាន​​​មនុស​​្ស​​​ធម៌​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​កាល​​​ពី​​​ម្សិលមិញ។

យោង​​​តាម​​​លិខិត​​​ចុះ​​​កាល​​​បរិច្ឆេទ​​​​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ ស ខេង​​​ ដែល​​​ជា​​​ប្រធាន​​​យន្ត​​​ការ​​​​​​បង្ការ​​​ថ្នាក់​​​ជាតិដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ អំពើ​​​ឃោរឃៅ​​​ ការ​​​ធ្វើ​​​បាប​​​ និ​​ង​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​នេះ​​​នឹង​​​ “ឃ្លាំ​​​មើល ​​​ហើយ​​​ប្រមូល​​​ព័ត៌មាន​​​តាម​​​មណ្ឌ​​ល​​​ឃុំឃាំង​​​​​​ដែល​​​មាន​​​ការ​​​បំបិទ​​​សិទ្ធិ​​​សេរី​​​ភាព​​​”។
លោក​​​ ស​​​ ខេង​ បាន​​​​​​មានប្រសាសន៍​​​ថា ​​​បទ​​​​​​បញ្ជា​​​របស់​​​លោក​​​ជា​​​ការ​​​ឆ្លើយតប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​ចូល​​​ពិនិត្យ​​​មើល​​​មណ្ឌល​​​បែប​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​រឹត​​​បន្តឹង​​​និង​​​គ្មាន​​​ការ​​​ប្រកាស​​​​​​ពីសំណាក់​​​ ​​ម៉ាលខូម អុីវែន(Malcolm Evans) ប្រធាន​​​អនុគណៈ​​​កម្មការ​​​បង្ការ​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​​​​ដែល​​​មាន​​​ភារ​​​កិច្ច​​​វាយតម្លៃ​​​ថា​​​ តើ​​​ភាគី​​​នៃ​​​ពិធីសារអនុសញ្ញាប្រឆាំង​​​ការ​​​ធ្វើ​​​ទារុណកម្ម​​​កំពុង​​​តែ​​​អនុវត្ត​​​តាម​​​ឬក៏អត់។

លោក​​បាន​​​មាន​​​ប្រសាសន៍​​​ “អាជ្ញាធរ​​​ដែល​​​គ្រប់​​​គ្រង​​​មណ្ឌលទាំង​​​នោះនឹង​​​ស្វាគមន៍ពេញ​​​ទំហឹង ហើយ​​​​​​ធ្វើ​​​សហប្រិតបត្តិ​​​ការ​​​ជាមួយ​​​គណៈប្រតិភូ​​​ ហើយនឹង​​​អនុញ្ញាត​​​ឲ្យ​​​គណៈ​​​ប្រិតភូ​​​ទាំង​​​នោះ​​​ឃ្លាំមើល និង​​​ធ្វើ​​​សម្ភាសន៍​​​ដោយ​​​សម្ងាត់​​​ជាមួយ​​​អ្នក​​​ដែល​​​ត្រូវបានបំ​​​បិទ​​​សិទ្ធិ​​​សេរីភាព​​​ រួ​​​មទាំង​​​ពិរុទ្ធជន​​​ ទណ្ឌិត ដោយ​​​គ្មាន​​​ការដាក់​​​កំហិត​​​ផង​​​ដែរ”។

កាលពី​​​ខែ​​​មិថុនា​​​ គណៈកម្មការសិទិ្ធ​​​មនុស្ស​​​​​​​​​អាស៊ី​​​បាន​​​លើក​​​ឡើង​​​ថា​​​ ការធ្វើ​​​ទារុណកម្ម​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​ពន្ធនាគារក្នុង​​​ប្រទេស​​​កម្ពុជា​​​ “មាន​​​លក្ខណៈជា​​​ប្រព័ន្ធ​​​”ហើយបាន​​​លើក​​​ឡើង​​​ពីតួលេខ​​​បាន​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក ដែល​​​កត់​​​ត្រា​​​ករណី​​​ធ្វើ​​​ទារុណកម្ម​​​យ៉ាង​​​ហោច​​​ណាស់​​​ចំនួន១៤១ករណីនៅ​​​មន្ទីរ​​​ឃុំឃាំង​​​របស់​​​នគរបាល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០មក។

លោក​​​ គុយ​​​ ប៊ុនសន​​​ អគ្គនាយក​​​នៃ​​​អគ្គ​​​នាយកដ្ឋាន​​​ពន្ធនាគារបាន​​​មាន​​​ប្រសាសន៍​​​ថា​​​កាលពីម្សិលមិញ​​​លោក​​​បាន​​​ជួប​​​ជាមួយ​​​គណៈ​​​ប្រតិភូ​​​ទាំង​​​នេះ​​​ដែល​​​មកពិនិត្យ​​​តាម​​​ដាន​​​ទស្សន​​​កិច្ច​​​មួយ​​​ក្នុង​​​ឆ្នាំ២០០៩​​​ដើម្បី​​​ពិនិត្យ​​​មើល​​​ថា​​​ តើ​​​ស្ថានភាព​​​របស់អ្នក​​​ទោស​​​បាន​​​ប្រសើរ​​​ឡើង​​​ហើយ​​​ឬ​​​នៅ​​​។ ប្រធាន​​​ពន្ធនាគារ​​​នានា​​​ទទួល​​​បាន​​​ការ​​​ជូន​​​ដំណឹង​​​អំពី​​​ដំណើរ​​​ទស្សន​​​កិច្ចនេះ​​​អំឡុង​​​សិក្ខាសាលា​​​មួយ​​​រៀប​​​ចំឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​អំឡុង​​​ពេល​​​នោះ​​​មាន​​​ការ​​​ពិភាក្សា​​​គ្នាអំពី​​​ផែនការ​​​យុទ្ធសាស្ត្រ​​​​​​សម្រាប់​​​ការ​​​គ្រប់​​​គ្រង​​​ពន្ធនាគារ។

នៅ​​​ក្នុង​​​សេចក្តីថ្លែងការណ៍មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​លើក​​​ឡើង​​​ថា​​​ អនុគណៈ​​​កម្មការបង្ការ​​​ការធ្វើទារុណកម្ម​​​នឹង​​​បង្ហាញ​​​លទ្ធផល​​​របស់​​​ខ្លួន​​​ដល់​​​អាជ្ញាធរ​​​ នៅពេល​​​បេសកកម្ម​​​របស់​​​ខ្លួន​​​ឈាន​​​ដល់​​​ទី​​​បញ្ចប់។ សេចក្តីថ្លែង​​​ការណ៍នេះ​​​មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា​​​ “សម្រាប់​​​អនុគណៈកម្មការ​​​បង្ការ​​​ការ​​​ធ្វើ​​​ទារុណកម្ម​​​ដែល​​​មាន​​​សារៈ​​​សំខាន់​​​ក្នុង​​​ការបង្ការ​​​ការ​​​ធ្វើ​​​ទារុណកម្ម​​​ និង​​​ការ​​​ធ្វើ​​​បាប​​​កំពុង​​​ស្ថិតក្នុង​​​ដំណាក់កាល​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ស្ថាប័នរដ្ឋ​​ពាក់​​​ព័ន្ធ​​​ ហើយ​​​គោល​​​ការណ៍​​​ណែ​​​នាំ​​​របស់​​​ខ្លួន​​​គឺ​​​ជា​​​កិច្ចសហ​​​ប្រតិ​​​បត្តិការ​​​និ​​​ងជា​​​ការ​​​សម្ងាត់”។

សេចក្តីថ្លែងការណ៍នេះ​​​បាន​​​លើក​​​ឡើង​​​ថា​​​ គណៈប្រតិភូ​​​របស់​​​អង្គការសហប្រជាជាតិ​​​ក៏នឹ​ងពិភាក្សា​​​រិះរកវិធីធ្វើយ៉ាង​​​ឲ្យ​​យន្ត​​​ការបង្ការ​​​ថ្នាក់​​​ជាតិ​​​របស់​​​រដ្ឋាភិបាល​​​អាច​​​អនុវត្ត​​​តាម​​​វិធី​​​សារនេះបាន​​​៕សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Lauren  Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស