33 C
Phnom Penh

លោក ហ៊ុន សែន​​​ សន្យា​​​​​​ជ្រើស​​​រើស​​​គ្រូ​​​បង្រៀន​​​បន្ថែម​​​ទៀត​​​សម្រាប់​​​សាលា​​​ទូរទាំងប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ​​​ លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​អប់​​​រំ​​​ យុវជន​​​ និង​​​កីឡា នឹង​​​ជ្រើស​​​រើស​​​គ្រូ​​​បង្រៀន​​​ចំនួន​​​៦.០០០នាក់​​​ សម្រាប់​​​សាលា​​​រដ្ឋ​​​​​​នានា​​​​​​​​​ទូទាំង​​​ប្រទេស​​​នៅ​​​ឆ្នាំ​​​ក្រោយ និង​​​៧.០០០​​​នាក់​​​​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥ ពោល​​​គឺ​​​កើន​​​ឡើង​​​ពី​​​ចំនួន​​​គ្រូ​​​បង្រៀន​​​នាពេល​​​បច្ចុប្បន្ន​​​ចំនួន​​​៥.០០០នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ក្នុងមួយ​​​ឆ្នាំ​​​ៗ។

លោក ហ៊ុន សែន បាន​​​ថ្លែង​​​អំឡុង​​​ពិធី​​​មួយ​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ សម្រាប់​​​ជន​​​​​​ពិការ​​​កម្ពុជា​​​ថា ការ​​​បង្កើន​​​ចំនួនគ្រូ​​​បង្រៀន​​​នៅ​​​​​​រយៈពេល​​​ពីរឆ្នាំ​​​បន្ទាប់​​​នេះ​​​ គឺ​​​ជា​​​អាទិ​​​ភាព​​​មួយ​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​ ហើយ​​​ថា រដ្ឋាភិបាលកំពុង​​​តែ​​​ជំរុញ​​​ឲ្យ​​​ជន​​​ពិការ​​​ដាក់​​​ពាក្យ​​​ធ្វើ​​​គ្រូ​​​បង្រៀន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅក្នុង​​​អាណត្តិ​​​ទី​​​៤ រដ្ឋាភិបាល​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ជ្រើស​​​រើស​​​គ្រូ​​​បង្រៀន​​​ចំនួន​​​៥.០០០​​​នាក់ក្នុងមួយ​​​ឆ្នាំ។ ប៉ុន្តែ​​​ ចាប់​​​ពី​​​ឆ្នាំ​​​២០១៤ទៅ​​​ ក្រសួង​​​អប់​​​រំ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ជ្រើស​​​រើស​​​គ្រូបង្រៀន​​​ចំនួន​​​៦.០០០នាក់​​​ ពី​​​ព្រោះ​​​ថវិកា​​​ជាតិ​​​ត្រូវ​​​បាន​​​អនុម័ត​​​រួច​​​ហើយ​​​ និង [​​​អនុញ្ញាត​​​ឲ្យ​​​បង្កើន​​​ចំនួន​​​គ្រូ​​​បង្រៀន] ហើយ​​​គ្រូ​​​បង្រៀន​​​ចំនួន​​​៧.០០០នាក់​​​ នឹង​​​ត្រូវ​​​ជ្រើស​​​រើសសម្រាប់​​​វិស័យ​​​អប់​​​រំ​​​ក្នុង​​​ឆ្នាំ​​​២០១៥”។

ពាក់​​​ព័ន្ធនឹង​​​ការ​​​បង្កើន​​​ចំនួន​​​គ្រូ​​​បង្រៀន​​​នេះ លោក​​​ ហ៊ុន សែន​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រសួង​​​​​​អប់​​​រំ​​​ យុវជន និង​​​កីឡា រក្សា​​​កម្មវិធី​​​សិក្សា​​​សម្រាប់​​​​​​អ្នក​​​គថ្លង់​​​ ពិការ​​​ភ្នែក និង​​​ពិការ​​​កាយ​​​សម្បទាន​​​ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​ពង្រីក​​​កម្មវិធ​​​ី​​​សិក្សា​​​ដូច​​​​​​កម្មវិធី​​​សិក្សា​​​សម្រាប់​​​កុមារ​​​គថ្លង់​​​ និង​​​ពិការ​​​ភ្នែក​​​នៅ​​​សាលា​​​រៀន​​​របស់​​​អង្គការ​​​គ្រួសារ​​​ថ្មី​​​ ដែល​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​អ៊ីចឹង​​​ដែរ​​​​​​។

លោកមាន​​​ប្រសាសន៍​​​​​​ថា “ក្រសួង​​​អប់​​​រំ​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​អ្វី​​​ដែល​​​គ្រួសារ​​​ថ្មី​​​ និង​​​​​​អង្គការ​​​ផ្សេងៗទៀត​​​បាន​​​ធ្វើ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា គ្រួសារ​​​នានា​​​ក៏​​​គួរ​​​តែ​​​ប្រើប្រាស់​​​ភាសា​​​សញ្ញា​​​អន្តរជាតិ​​​ជា​​​មួយ​​​សមាជិកក្រុម​​​គ្រួសារ​​​គ​​​ថ្លង់​​​ផង​​​ដែរ ជា​​​ជាងការ​​​អភិវឌ្ឍ​​​ភាសា​​​សញ្ញា​​​ផ្ទាល់​​​ខ្លួន​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស