35 C
Phnom Penh

អ្នក​​​នេសាទ​​​កម្ពុជា​​​ចាប់​​​ទូក​​​នេសាទ​​​វៀតណាម​​​ពីរគ្រឿង​​​ក្នុង​​​ដែនសមុទ្រ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​កម្ពុជាបាន​​​និយាយ​​​ថា អ្នក​​​នេសាទ​​​កម្ពុជាមួយ​​​​​​ក្រុម​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​​​​​នេសាទជន​​​ជាតិ​​​​​​វៀតណាម​​​​​​១០នាក់​​​​​​​​​លើ​​​ទូក​​​ពីរ​​​គ្រឿង​​​នៅ​​​ឆ្នេរ សមុទ្រខេត្ត​​​កំពត​​​ កាលពី​​​ព្រឹក​​​ម្សិល​​​មិញ រួច​​​ប្រគល់​​​ខ្លួន​​​ពួកគេ​​​ឲ្យ​​​ទៅ​​​នគរបាល​​​ព្រំដែន​​​។

លោក នាគ សែន ប្រធាន​​​តំណាង​​​សហ​​​គមន៍​​​នេសាទ​​​ត្រើយ​​​កោះ​​​​​​​​​​​​មាន​​​ប្រសា​​​សន៍​​​ថា អ្នក​​​នេសាទ​​​ជនជាតិ​​​វៀតណាម​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួនពេល​​​កំពុង​​​នេសាទ​​​នៅចម្ងាយ​​​ប្រហែល​​​​​​​​​មួ​​​យ​​​គីឡូម៉ែត្រ​​​ពី​​​កោះ​​​ដូង​​​ ដែល​​​ស្ថិត​​​ក្នុង​​​ដែន​​​សមុទ្រ​​​របស់​​​កម្ពុជា​​​ជាប់​​​ព្រំ​​​ប្រទល់​​​ប្រទេស​​​វៀតណាម​​​។

លោក​​​​​​​​​ថ្លែង​​​ថា កាលពីខែ​​​មុន​​​ អ្នក​​​នេសាទ​​​​​​វៀតណាម​​​ប្រាំបីនាក់​​​ក៏​​​ត្រូវ​​​​​​បាន​​​ឃាត់​​​ខ្លួនដែរ​​​​​​ក្នុង​​​ប្រតិបត្តិការ​​​ស្រដៀង​​​​​​គ្នា​​​នេះ។ លោក​​​បាន​​​អះអាង​​​ថា “អ្នក​​​នេសាទជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​នេះបាន​​​នេសាទ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​អស់​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ ហើយ​​​ពួកគេ​​​នេសាទ​​​ត្រី​​​បាន​​​១០​​​តោននៅ​​​ក្នុង​​​ទូក​​​របស់​ពួក​គេ”​។

លោក ខូយ ឃុនហួ អភិបាលខេត្ត​​​កំពត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកកំពុងតែ​​​ស៊ើប​​​អង្កេត​​​សេចក្តី​​​រាយការណ៍​​​ថា អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​នគរបាល​​​មិន​​​បាន​​​ដោះ​​​លែង​​​នៅ​​​ឡើយ​​​នោះ បាន​​​បង់​​​ប្រាក់​​​ចំនួន​​​៣.០០០ដុល្លារ​​​ ដើម្បី​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យនេសាទ​​​នៅ​​​ក្នុង​​​ដែនសមុទ្រ​​​កម្ពុជា​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា​ “ទោះ​​​បី​​​ជា​​​យើង​​​ឮថា អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​វៀតណាម​​​បានបង់​​​ប្រាក់​​​ចំនួន​​​៣.០០០ដុល្លារ​​​ឲ្យ​​​មន្ត្រី​​​ជលផល​​​ដើម្បី​​​សុំការ​​​អនុញ្ញាត​​​នេសាទ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​សមុទ្រ​​​កម្ពុជា​​​​​​​​​ក៏​​​ដោយ​​​ ប៉ុន្តែមិន​​​ទាន់មានកា​​​រ​​​បញ្ជាក់​​​ការ​​​អះអាង​​​ច្បាស់​​​លាស់​​​នៅ​​​ឡើយ​​​ទេ ចាំ​​​រហូត​​​ដល់​​​យើង​​​ស៊ើប​​​អង្កេត​​​ស្វែង​​​រក​​​ការ​​​ពិត​​​ឃើញ​​​សិន”​៕សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស