29 C
Phnom Penh

សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារីអគ្គិសនី​​​និយាយ​​​ថា ស្ថានទូត​​​ចិន​​​​​​គ្រោង​​​ជួប​​​ប្រជុំ​​​ជាមួយបណ្ដា​​​​​​វិនិយោគិន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​​​និយាយ​​​ថា កាល​​​ពីម្សិលមិញ​​​ស្ថាន​​​ទូត​​​ចិន​​​​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​​​​អំពាវនាវ​​​​​​ឲ្យ​​​ខ្លួន​​​​​​ជួយ​​​អន្តរាគមន៍​​​ចំពោះ​​​​​​ការ​​​វិនិយោគរបស់​​​បណ្ដា​​​ក្រុមហ៊ុន​​​ចិន​​​លើ​​​ទំនុប​​​វារីអគ្គិសនី​​​ ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើ​​​ង​​​ចំនួន​​​បី​​​ ហើយ​​​បាន​​​យល់​​​ព្រម​​​​​​អញ្ជើញ​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​​​​ឲ្យ​​​ជួប​​​គ្នា​​​​​​ជាមួយ​​​ក្រុម​​​អ្នក​​​ភូមិ​​​ ដែល​​​​​​រង​​​ផល​​​ប៉ះពាល់​​​​​​ដោយ​​​សារ​​​ទំនប់​​​ទាំង​​​នោះ។

ពួក​​​គាត់​​​លើកឡើ​​​ងថា ប្រធាន​​​សហ​​​គមន៍​​​ចំនួន​​​ពីរ​​​រូប​​​​​​ តំណាង​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​ប្រមាណ​​​៧៥.០០០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ និង​​​ខេត្ត​​​រតនគិរី​​​ ទី​​​ដែល​​​ត្រូវ​​​សាង​​​សង់​​​​​​ទំនប់​​​ទាំង​​​នេះ​​​ ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុ​​​ង​​​ស្ថានទូត​​​ចិន​​​ ហើយ​​​​​​នៅ​​​ទីនោះ​​​ពួក​​​គាត់​​​បានជួប​​​ជាមួយ​​​តំណាង​​​មួយ​​​រូប​​​របស់​​​លោក​​​ស្រី​​​ ពូ ចៀន​​​គ័រ​​​ ឯកអគ្គរដ្ឋទូត​​​ចិន​​​ និង​​​បាន​​​​​​ប្រគល់​​​ញត្តិ​​​​​​ជូន​​​ទៅ​​​​​​តំណាង​​​រូប​​​នោះ​​​។

លោក​​​ តន ជាង តំណាង​​​សហគមន៍​​​​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​​​​ដោយ​​​សារ​​​ទំនប់​​​វារី​​​អគ្គិ​​​សនី​​ បាន​​​លើក​​​ឡើ​​​ងថា “បុរស​​​ដែល​​​ខ្ញុំ​​​បាន​​​ជួប​​​នៅ​​​ក្នុង​​​ស្ថានទូត​​​ចិន​​​ប្រចាំ​​​កម្ពុជា​​​ បាន​​​អះអាង​​​ថា គាត់​​​ជា​​​តំណាង​​​របស​​​់​​​លោក​​​ស្រី​​​​​​ ពូ ចៀន​​​គ័រ ហើយ​​​គាត់​​​បាន​​​អះអាង​​​ថា ស្ថានទូត​​​​​នឹង​​​​​​រៀប​​​ចំ​​​​​​ការ​​​ជួប​​​ជុំ​​​មួយ​​​​​​សម្រាប់​​​ពួក​​​យើង​​​​​​ជួប​​​ជាមួយ​​​បណ្ដា​​​ក្រុមហ៊ុន​​​ចិន​​​ ដើម្បី​​​ពិភាក្សា​​​គ្នា​​​ថា តើ​​​ផល​​​ប៉ះពាល់​​​​​​លើ​​​ការ​​​រស់​​​នៅ​​​របស់​​​យើង​​​​​​​​​នឹង​​​ធ្ងន់​​​ធ្ងរ​​​ប៉ុណ្ណា​​​”។

ការ​​​សិក្សា​​​​​​ដោយ​​​​​​អង្គការ​​​បរិស្ថាន​​​នានា​​​​​​បាន​​​បង្ហាញ​​​ថា ទំនប់​​​សេសាន​​​ក្រោម​​​២នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ជា​​​ទំនប់​​​ទី​​​១ ក្នុង​​​ចំណោម​​​ទំនប់​​​ដែល​​​ត្រូវ​​​បាន​​​ស្នើឡើង​​​ទាំង​​​បី​​​ និង​​​ដែល​​​​​​បាន​​​ចាប់​​​ផ្ដើម​​​ឈូសឆាយ​​​ដី​​​រួច​​​ទៅ​​​ហើយ​​​នោះ ​​​​​​នឹង​​​​​​ត្រូវ​​​ជម្លៀស​​​ប្រជាពល​​​រដ្ឋ​​​ចេញ​​​ប្រមាណ​​​៥.០០០​​​គ្រួសារ​​​ ហើយ​​​នឹង​​​ជះ​​​ផល​​​ប៉ះពាល់​​​ធ្ងន់​​​ធ្ងរ​​​​​​ដល់​​​ការ​​​​​​រស់​​​នៅរបស់​​​ប្រជា​​​ពលរដ្ឋ​​​ប្រមាណ​​​១០០.០០០​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​ពឹង​​​ផ្អែក​​​លើ​​​ការ​​​នេសាទ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។

ញត្តិ​​​នេះ​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក​​​ស្រី ពូ ចៀនគ័រ​​​ “មេត្តា​​​ជួយ​​​អន្តរាគមន៍​​​​​​ចំពោះ​​​​​​ក្រុមហ៊ុន​​​ Hydrolancang [International Energy] ​​​ឲ្យ​​​ពិចារណា​​​ឡើង​​​វិញ​​​ចំពោះ​​​ការ​​​វិនិយោគ​​​របស់​​​ខ្លួន​​”​​​ លើ​​​ទំនប់​​​វារីអគ្គិសនី​​​ សេសានក្រោម២។ ញត្តិ​​​នេះ​​​ក៏​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក​​​ស្រី​​​​​​ធានាថា ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​​ចិន​​​​​​ ដែល​​​វិនិយោគ​​​​​​លើ​​​ទំនប់​​​ចំនួន​​​ពីរ​​​​​​នៅ​​​ក្នុង​​​​​​ខេត្ត​​​រតនគិរី​​​ “សិក្សា​​​​​​ពី​​​ផល​​​ប៉ះពាល់​​​​​​ឲ្យ​​​បាន​​​គ្រប់​​​ជ្រុង​​​​​​​​​ និង​​​ពិចារណា​​​ឡើ​​​ងវិញ​​​ចំពោះ​​​ការ​វិនិយោគ​​​របស់​​​ខ្លួន​​​”។

ទំនប់​​​​​​ទាំង​​ពីរ​​​​​​នោះ​​​​​​ គឺ​​​ទំនប់​​​​​​សេសាន​​​ក្រោម​​​​​​៣ របស់​​​​​​ក្រុមហ៊ុន​​​ Sinohydro Resources ​​​និង​​​ទំនប់​​​ស្រែ​​​ពក​​​ក្រោម​​​៣ របស់​​​​​​​​​ក្រុមហ៊ុន​​​ Huadin Hong Kong Co.Ltd ​​​នឹ​​​ង​​​ត្រូវ​​​សាង​​​សង់​​​កាត់​​​ស្រុក​​​វើនសៃ ស្រុក​​​តាវែង និង​​​ស្រុក​​​លំផាត់​​​ហើយ​​​ទំនប់​​​ទាំង​​​នេះ​​​​​​ក៏​​​ប៉ះពាល់​​​​​​ដល់​​​ការ​​​រស់​​​នៅ​​​​​​​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ក្នុង​​​មូលដ្ឋាន​​​ដែរ​​​។
ពេល​​​ទាក់ទងបាន​​​​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ គង់ ស៊្រុន​​​ អភិបាល​​​ស្រុក​​​លំផាត​​​់​​​ បាន​​​បញ្ជាក់​​​ថា ការ​​​សិក្សា​​​សមិទិ្ធ​​​លទ្ធភាព​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើងរួច​​​ហើយ​​​​​​សម្រាប់​​​ទំនប់​​​ស្រែ​​​ពក​​​ក្រោម​​​៣ ហើយ​​​មាន​​​ប្រសាសន៍ថា អ្នក​​​ភូមិ​​​ធ្វើ​​​ដំណើ​​​រទៅ​​​ស្ថាន​​​ទូត​​​ចិន​​​គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។

លោក​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គាត់​​​មិន​​​គួរ​​​ទៅ​​​រំខាន​​​ឯក​​​អគ្គរដ្ឋ​​​ទូត​​​ចិន​​​ទេ ពីព្រោះ​​​ប្រសិន​​​បើ​​​ទំនប់​​​នេះ​​​ត្រូវ​​​បាន​​​អនុម័តឲ្យ​​​សាង​​​សង់​​​ មែន​​​នោះ​​​រដ្ឋាភិបាល​​​នឹង​​​គិត​​​គូរ​​​​​​ដោយ​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​អំពី​​​ផល​​​ប៉ះពាល់​​​ផ្នែក​​​បរិស្ថាន​​​ និង​​​សង្គម”។ នៅ​​​ខាង​​​មុខ​​​ស្ថាន​​​ទូតចិន​​​​​​អ្នក​​​ស្រី​​​ ផៃ​​​ សាវុធ​​​​​​ តំណាង​​អ្នក​​​ភូមិ​​​ដែល​​​រស់​​​នៅ​​​តាម​​​បណ្ដោយ​​​ទន្លេ​​​ស្រែ​​​ពក​​​​​​ បាន​​​លើ​​​​​​ក​​​ឡើ​​​ង​​​ថា ទំនប់​​​នេះ​​​មិន​​​ចាំបាច់​​​ទេ​​​។

អ្នក​​​ស្រី​​​និយាយ​​​ថា “យើង​​​មិន​​​ត្រូវ​​​ការ​​​ទំនប់​​​វារីអគ្គិសនីទេ ពីព្រោះ​​​វា​​​នឹង​​​ជះ​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​មក​​​លើ​​​ការ​​​រស់​​​នៅ​​​ និង​​​ដី​​​ចម្ការ​​​តាម​​​ប្រពៃណី​​​របស់​​​ពួក​​យើង​​​។ ចិន​​ជា​​​ប្រទេស​​​​​​មហាអំណាច​​​ ដូច្នេះ​​​ប្រសិន​​​បើ​​​ឯក​​​អគ្គរដ្ឋ​​​ទូត​​​របស់​​​ពួក​​​គេ​​​ជួយ​​​អន្តរាគមន៍លើ​​​ការ​​​វិនិយោគ​​​របស់​​​ក្រុមហ៊ុន​​​ចិន​​​ទាំង​​​នោះ យើង​​​នឹង​​​រស់​​​នៅ​​​​​​បាន​​​សុខ​​​”។ ​​​ទោះជា​​​យ៉ាង​​​ណា​​​​​​ មន្ត្រី​​​នៅ​​​ស្ថានទូត​​​ចិន​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​ការ​​​​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​៕ សុខុម​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស