28.4 C
Phnom Penh

សាលា​ដំបូង​រាជធានីភ្នំពេញ​តម្កល់​សាល​ក្រម​របស់​​ជន​ជាតិ​បារាំង​ចូល​ចិត្ត​រួម​ភេ​ទ​ជាមួយ​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជា  សុខហ៊ាង​​ ​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ឲ្យ​ដឹង​ថា  កាល​ពីម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​តម្កល់​សាល​ក្រម​ដែល​តុលាការ​នេះ​បាន​ចេញ​កាល​ពីក្នុង​ខែ​កុម្ភៈ​ ដោយ​ផ្តន្ទា​ទោស​​ជន​​ជាតិ​បារាំង​​ម្នាក់​ ឈ្មោះ ម៉ាកស៊ែល ម៉ូរីន (Marcel Morin) អាយុ​៥៨ឆ្នាំ​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​១៨ខែ​ ពី​បទ​សញ្ចរកម្ម។ លោក​បាន​បន្ថែម​ថា លោក​ ម៉ូរីន ក៏ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​សរុប​៤.៥០០ដុល្លារ​​ដល់ជន​រងគ្រោះ​បីនាក់​ផងដែរ។

លោក​ ម៉ូរីន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនេះ​ដោយជំទាស់​នឹង​ការដាក់់​ទោស​​គាត់​ពី​ដំ​បូង ​ពីព្រោះគាត់​មិន​បាន​មាន​វត្តមាន​នៅ​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​នោះទេ​ ពី​ព្រោះ​បច្ចុប្បន្ន​នេះ​គាត់​​កំពុង​តែ​ទទួល​ទោស​​នៅ​ក្នុង​ខេត្ត​សៀម​រាប ពី​បទ​សញ្ចរ​កម្ម​​នៅ​​​ទី​នោះ​។

លោក​ សុខហ៊ាង បាន​លើកឡើង​ថា យោង​​តាម​សវនាការ​ជំនុំ​ជម្រះ​កាល​ពីថ្ងៃ​ទី​២ ខែ​ធ្នូ​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ប្រាប់​តុលា​ការ​ថា លោក​ ម៉ូរីន បាន​ឲ្យ​ប្រាក់​ពួក​គេ​ដើម្បីរួម​ភេទ​ជាមួយ​នឹង​គាត់​នៅ​ឯភោជនីយ​ដ្ឋាន​មួយ​ក្នុងខណ្ឌ​ទួលគោកក្នុងឆ្នាំ​២០០៧​។

លោក ឌុន វិបុល​ មេធាវីការពារ​ក្តី​​របស់​​លោក​ ម៉ូរីន បាន​ឲ្យដឹង​ថា តុលាការ​មិន​បាន​ធ្វើ​ការ​សើប​អង្កេត​រឿង​ក្តី​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ​។ លោក​ ឌុន វិ​បុល​ ឲ្យ​ដឹង​បន្ថែម​ទៀត​ថា   “តុលាការ​​បាន​ផ្តន្ទាទោស​កូន​ក្តី​របស់​ខ្ញុំ​ដោយ​គ្មាន​ភ័ស្តុ​តាង”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស