26 C
Phnom Penh

កិច្ច​​​ជ​ជែ​ក​​ពិ​ភា​ក្សា​​ដេញ​ដោល​​អំ​ពី​កម្ម​វិធី​​កែ​ទម្រង់​​​ដី​​ធ្លី​ធ្វើ​​​ឡើង​​​​ដោយ​​​អ​វត្ត​មាន​​​​​គ​ណ​​បក្ស​ប្រ​ជា​ជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​កា​រ​​សង្គម​​ស៊ី​វិលនានា​​​បា​ន​​​ធ្វើ​​សិ​ក្ខា​សា​លា​​មួយ​​នៅ​ក្នុ​ង​​​រាជ​ធា​​​នី​ភ្នំ​ពេញ ​​​កា​ល​​​ពី​ម្សិល​មិញ​ដោយ​មាន​ការ​អញ្ជើញ​​​ម​ន្ត្រី​​រ​ដ្ឋា​ភិ​បាល​ និ​ង​​សមា​ជិក​​រដ្ឋសភា​​​ ឲ្យ​​ចូ​ល​​​រួ​ម​​​​ពិ​​​ភាក្សា​​​​គ្នាអំពី​ស្ថាន​ភាព​ទន្ទ្រានយក​​ដី និ​ង​​​ជម្លោះ​​ដី​​​ធ្លី​​​​ក្រោ​យ​ពេល​​បោះ​ឆ្នោត​​ បើទោះ​​​ជា​​​មន្រ្តីគ​ណ​​បក្ស​ប្រ​ជា​​ជន​កម្ពុ​ជា ​​ដែល​​គ្រប់​​គ្រង​​អំ​ណា​ចមិ​ន​បា​ន​​​​ចូ​ល​​​រួ​ម​​​ព្រឹត្តិ​​​ការណ៍​​​នេះ​ក៏​​ដោ​យ​។

លោក  ​វណ្ណ សុ​ផាត មន្ត្រី​សម្រប​ស​ម្រួ​ល​​កម្ម​វិធី​​កំ​ណែ​ទម្រង់​​ដី​ធ្លី ​​នៅមជ្ឈ​​មណ្ឌ​ល​​​សិទ្ធិ​មនុស្ស​​​កម្ពុជា ​​បា​ន​ឲ្យ​ដឹង​ថា បើ​ទោះ​​ជា​សកម្ម​ ភាពទន្ទ្រាន​​យក​​ដី​ ​​ហាក់​ដូច​ជា​​ថយ​​​ចុះ​​​​នៅ​មុ​ន​កា​រ​​​បោះ​​ឆ្នោត​​​ជ្រើស​​តាំ​​ង​តំណា​​ង​រាស្ត្រកា​ល​ ​​​ពីខែ​​​កក្កដា​​​ក៏​​ដោ​យ ​ក៏​​មា​ន​​​សេចក្តីរាយ​​​​ការណ៍​​ទូ​​​ទៅ​​​​ទាក់​ទង​នឹង​កា​រ​​ទន្ទ្រាន​យក​​ដី​ថ្មីៗតែ​រយៈ​ ពេល​​​ប៉ុន្មាន​​ថ្ងៃ​​​បន្ទាប់​​ពី​​​​ជ័យ​​​ជ​ម្នះ​​ប្រ​កាស​​​​ខ្លួ​ន​​​ឯង​របស់​​​គ​ណ​បក្ស​​ប្រជា​ជ​ន​កម្ពុជា​។

លោក សុ​ផាត ​​បា​ន​លើក​ឡើ​ង​នៅក្នុង​  សិ​ក្ខា​សាលា​​​នេះ​ថា “បច្ចុប្បន្ន​​ មា​នជម្លោះ​​​ដី​ធ្លី​​៣៣​ករណី​​​​​​កំ​ពុ​ងតែ​​​​កើត​ឡើង​ដាច់ដោ​យ​ឡែ​ក​​​ពី​​គ្នា​​នៅ​ទូ​​ទាំ​ង​១៧​​ខេត្ត​ ដូចជា ​ខេត្ត​មណ្ឌល ​គិ​រី ​​រត​​​ន​គិ​រី ​​និ​ង​​ខេត្តកោះ​​កុងជា​ដើ​ម ហើយ​នៅ​ខេត្ត​ទាំង​នេះ ​​​​ដី​​ព្រៃ​​ និ​ង​​ដី​​សហ   ​គម​​ន៍​​ យ៉ាង​ច្រើន ​ត្រូ​វ​បា​នគេ​អះ​អាង​ថា​ ជា​​​ដី​​សម្បទា​ន​​សេដ​្ឋ​កិច្ច​​​​​។ គួរ​បញ្ជាក់ថា ​​សិក្ខា​សា​លា​នេះត្រូវ​បាន​រៀបចំ​ដោយ​​​ម​ជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា  ​កិច្ច​​​សហ​កា​រ​​ជា​មួ​យ​​​មជ្ឈ​មណ្ឌល​​​អប់​រំ​​ច្បាប់​​សម្រាប់​​សហ​គម​ន៍​ និ​ង​​​អ​ង​​្គ​កា​រ​សមធម៌​​កម្ពុជា នៅ​​​ឯ​សណ្ឋា​​គារ​​​អាំង​ទ័រ​​កុង​ទី​​ណង់​តាល់​។

លោក​ ​សុផាត ​បា​​ន​មាន​ប្រសាសន៍​​​ថា “វា ​​​ជា​​​​នយោ​​បា​យ​​​​របស់​រដ្ឋា​​ភិ​បាល​ ដែល​​​បា​ន​​​បង្ក​ ឲ្យ​​មា​ន​​​ជម្លោះ​​ដី​ធ្លី​​ទ្រង់​​ទ្រាយ​​​ធំ​ហើ​យ​​​បន្ទាប់​​​​​ពី​ មានកា​រ​​​បោះ​​ឆ្នោ​ត​​​ជ្រើស​រើស​​តំ​ណា​​ង​​រាស្ត្រ​ចំ​នួ​ន​​ប្រាំ​​លើក​ ស្ថាន​​ភាព​កា​ន់​​តែ​​យ៉ា​ប់​​យ៉ឺន​​​ទៅៗ មិ​ន​ប្រ​សើ​រ​​​ជា​ង​​មុ​ន​សោះ​​​​”។

សិក្ខា​សាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើ​​ង​ចំ​ពេល​​​របា​យ​​កា​រណ៍​​​ថ្មី​មួ​យរបស់​​​មជ្ឈម​ណ្ឌ​ល​​សិទ្ធិ​ម​នុស្ស​​កម្ពុ​ជា​ ត្រូវ​បាន​ចេញ​ផ្សាយ​​ក្រោម​​ ចំ​​ណ​ង​​ជើង​ថា៖ ​ដី​មាន​ជម្លោះ​ ដែ​ល​​​បង្ហាញ​​​ពី​ទិដ្ឋភាព​​​ទូ​ទៅ​​​នៃ​​បុព្វ​ហេតុ​​ និ​ង​​​ផល​ប៉ះ​ពាល់​​នៃ​​​កា​រ​​​ទន្ទ្រាន​យក​​ដី​​​ នៅ​ទូ​​ទាំ​ង​​ប្រទេ​ស​ និ​ង​​​​លើក​អ​នុ​សាស​ន៍​​​​អះ​ពី​របៀប​​​ដោះ​ស្រាយ​​​​ជ​ម្លោះបែប​នេះ។​​​​​​​​​

លោក សុ​ផាត បា​ន​លើក​ឡើ​ង​ថា “គ​ណ​ បក្ស​​គ្រ​ប់​​គ្រង​អំណា​ច​​មិ​ន​បា​ន​​​មក​​ចូ​ល​រួ​ម​[សិក្ខា​​សាលានេះ​​​​ទេ] ពី​ព្រោះ​​​ពួ​ក​គេ​​​មិ​ន​ចង់​​​ជួ​ប​​អ្នក​​ភូមិ​ ​ដែល​​​កំ​ពុ​ង​​ប្រ​ឈម​នឹង​​​ប​ញ្ហា​​​ទាំ​ង​នេះ​​​ឡើយ ​​ពី​​ព្រោះ​​​គ​ណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា ​​ជា​​និច្ច​កា​ល​​តែង​តែ​គេច​វេស​ពី​បញ្ហា​​​​”។ ថ្លែង​នៅ​ក្នុង​​សិ​ក្ខា​សាលា​​នេះ ​​លោក​ ឃុត ​ចាន់រ៉ា ​អ្នក​​​ភូមិ​​​មក​ពី​​ខេត្ត​​​មណ្ឌល​​គិ​រី​បា​ន​​អំ​​​ពាវ​នា​​​វ​ដល់​រដ្ឋា​​​ភិបាល​​ឲ្យ​​បញ្ឈ​ប់​​កា​រ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ និ​ង​​​សង្គម​​សម្ប​ទា​នកិច្ច​ ពី​​ព្រោះ ដីទាំង​នេះ​​ត្រួ​ត​ស៊ី​គ្នា​​នឹង​​ដី​​ដូ​ន​តា​​​របស់​​​សហ​គមន៍​​​ជ​ន​​ជាតិ​​​ដើ​ម​ភាគ​​​តិ​ច​​​របស់​​គាត់​។

លោក​​​​មាន​ប្រសាសន៍​ថា​ “ថ្មីៗនេះ ​រ​ដ្ឋា​ភិ​បាល​​​​​បា​នផ្តល់​​ដី​​សម្បទា​ន​ស​ង្គម​​​កិច្ច​​៣.​០​០០​​ហិក​តា​ ​ដោយគ្មាន​​ជូន​ដំ​ណឹង​​ដល់​​​សហ​គម​​ន៍​​​របស់​​​យើង​ទេ ​ទោះ​​​​ដី​នោះ​ជាន់​លើដី​ស្រែ​​ចម្ការ​​​​របស់​​​យើង​ក៏​​ដោ​យ​​”។​ លោកស្រី​ មូរ សុ​ខ​​ហួរ ​​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មកពីគ​ណ​បក្ស​ស​ង្គ្រោះ​​​ជាតិ ​និ​ងជា​​វា​​​គ្មិន​នៅ​ក្នុង​សិក្ខា​សាលានេះ​​ ​ជា​ថ្មី​ម្ត​ង​ទៀត​ បា​ន​​ឆ្លៀ​ត​​យក​ឱ​​កា​ស​​​អ​ំ​​ពាវ​​​​​​នា​វ​ ​ឲ្យ​មា​ន​កា​រ​​បោះ​​​​ឆ្នោ​ត​​​ឡើង​វិញ​។

លោក​​ស្រី​​​បា​ន​​លើ​ក​ឡើ​ង​ថា​ “[​​អំ​ឡុ​ង​​ការ​បោះ​​ឆ្នោ​ត] យើង​​​បា​ន​​ចុះ​​សួរ​​សុខ​ទុ​ក្ខ​​​អ្នក​​ភូមិ​​ដែល​ស្រែ​ក​​អំ​ពី​ក្តី​​អស់​សង្ឃឹម​​​​របស់​​​ពួក​គាត់​ ដោយសារ​​កា​រ​​​បាត់​​បង់​ដី​​​ ​ហើយ​​អ្នក​​ភូមិ​​​ទាំ​ង​​នេះ​​​បា​ន​ប្រាប់​​ខ្ញុំ​​ ​និង​​ជា​​​ពិ​សេ​ស​លោក​ប្រធាន សម រង្ស៊ី និ​ង​លោក​ កឹម​ សុ​ខា ​កុំ​ឲ្យ​​​បង្កើត​​រដ្ឋា​​​​ភិ​បាល​​ចម្រុះ​​…។ ប្រជា​​​​ពល​​រដ្ឋភាគ​ច្រើន​​បោះឆ្នោ​តដើម្បីផ្លាស់​ប្តូ​រ​”។

លោក ឈាង ​វុ​ន ​​អ្នក​នាំពាក្យ​រដ្ឋ​សភា ​និ​ង​ ជា​តំណាង​រាស្ត្រ​​មក​ពី​គ​ណ​បក្ស​​ប្រ​ជា​ជន​​​បា​ន​លើកឡើង​​កា​ល​​ពី​ម្សិ​ល​មិញ​​ថា ​តំណាង​រាស្ត្រ​​​​របស់​រដ្ឋា​​ភិ​បាល​​គ្មាន​​​ពេល​​ចូ​ល​រួ​ម​​កិច្ច​​​ពិ​ភា​ក្សា​ ​​​ការរៀប​ចំ​ឡើ​ង​​​ដោ​យ​​​​អ​ង្គការ​ក្រៅ​រដ្ឋាភិ​បាល​​ទេ​​។ លោក ឈាង ​វុ​ន បា​ន​​មានប្រសាសន៍​​បន្ត​ទៀត​ថា “យើង​គ្មា​ន​​​ពេល​​​ទំ​​នេរ​​​​ទៅ​​ពិ​ភាក្សា  ​​ ​អំ​ពី​​​បញ្ហា​​​ឥត​ប្រ​យោ​ជន៍​នោះ​​ទេ​។ ​​យើង​រវល់​​​ជា​​មួ​យ​​កា​រ​​​ងារ​​រដ្ឋ​ខ្លាំង​ណាស់​”។ ​លោក​បា​ន​​​បដិ​សេធ​​មិន​ធ្វើ​​​អត្ថា​​​ធិ​​ប្បាយ​​​​​ថា ​តើ​​លោក​​​ជឿ​​ថា​ ស​ក​ម្មភាពទន្ទ្រាន​យក​ដី​​​បា​ន​​កើ​ន​ឡើង​ឬ​យ៉ា​ង​ណា​​ ​ក្នុង​ស្ថាន​ភាព​ក្រោយ​​កា​រ​​បោះ​​​ឆ្នោ​ត​​​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស