28 C
Phnom Penh

គ​ណ​​​បក្ស​ប្រជា​ជន​​​​នឹ​ង​​​ជូ​ន​​ដំ​ណឹង​ទៅគ.ជ.ប.​​និងព្រះមហាក្សត្រអំ​ពី​កា​រ​ធ្វើ​​​ពហិ​ការ​​របស់​​​បក្ស​​ប្រ​ឆាំ​ង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​​​​ប្រព័ន្ធផ្សព្វផ្សាយ​​ក្នុ​ង​ស្រុក​​​មួ​យ ​​បា​ន​ឲ្យ​ដឹង​ថា លោក​ ​ហេង សំ​​រិ​ន ​ប្រ​ធា​ន​​រដ្ឋ​​សភា ​​​នឹ​ង​​​ផ្ញើលិខិត​ផ្លូ​វ​កា​រ​​មួ​យ​​ច្បាប់​​​ជូ​ន​​ចំពោះគ​ណៈ​កម្មា​​ធិ​កា​រ​​​ជាតិ​​រៀ​ប​ចំ​​កា​រ​បោះ​​ឆ្នោត ​​(គ.ជ.ប.) ក្នុង​រយៈ​ពេលប៉ុន្មាន​​​ថ្ងៃ​​​​ខាង​មុ​ខ​នេះ​ ដើម្បីជូន​​​ដំ​ណឹ​ង​​ដល់គ​ណៈកម្មា​​ធិ​កា​រ​​នេះ​​​​អំពី​កា​រ​​ធ្វើ​​​ពហិការ​សភា​​របស់​​​គ​ណ​​បក្ស​​ប្រ​ឆាំ​ង​។

នេះអាច​ជា​ដំណាក់កាល​​ដំ​បូ​ង​​​នៅក្នុង​ផែន​កា​រ​​​របស់​​គ​ណ​​​​បក្ស​​គ្រ​ប់​​គ្រង​​អំណា​​ច​ ដើម្បី​ឲ្យ​មា​ន​កា​រ​​​បែ​ង​​​ចែ​ក​​​​អា​​សនៈ​​សភា​​​របស់​​គ​ណ​បក្ស​​ប្រ​ឆាំង​។ ​លោក​​នា​​យក​​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន បា​ន​​​ព្រមា​ន​​ពី​ដំ​​បូ​ង​​កា​ល​​ពី​​​ដើ​ម​​ខែ​​សី​ហាថា ​​គ​ណ​​បក្ស​​សង្គ្រោះ​​ជាតិ​​​អា​ច​បាត់​បង់​​​អា​​​សនៈទាំង​​៥៥​​​របស់​​​ខ្លួ​ន​​​នៅ​ក្នុ​​ង​សភា ប្រ​សិ​ន​​​ពួ​ក​គេ​​នៅ​​តែ​​​ប​ន្ត​​​ធ្វើ​​​ពហិ​កា​រ​ ដើម្បីត​វ៉ា​​ភាព​​​មិន​​ប្រ​ក្រតី​​កើនឡើងនៅ​ក្នុ​ង​កា​រ​​បោះ​​ឆ្នោ​ត​​ជ្រើស​តាំ​ង​​​តំ​ណា​ង​រាស្ត្រ​ កា​ល​​ពី​ខែ​កក្កដា។

បន្ទាប់​​ពី​​មានកា​រ​​គំ​​រា​មពី​លោក ​ហ៊ុន សែ​ន លោក ​​ជា​ម ​យៀប ​​អ្នក​នាំពាក្យ​​​​គ​ណ​ប​ក្ស​ប្រ​ជា​ ​ជន​កម្ពុជា ​ត្រូ​វ​បា​ន​​​ប្រព័ន្ធផ្សព្វ​ផ្សាយ​​​​ក្នុ​ង​ស្រុក​​​​រា​យ​កា​រ​​​ណ៍​​​ថា ​​​គ​ណ​​​បក្ស​​​​ប្រ​ឆាំ​ង​​មា​ន​​ពេល​​បី​ខែ​​សម្រាប់ទទួល​​យក​​​អាសនៈ​​​​របស់​​ខ្លួ​ន​​នៅ​ ក្នុ​ង​សភា​​​ជាតិ​ ​​បើ​​មិ​ន​​ដូច្នេះទេ​​​នឹ​ង​​​​​បាត់​​បង់​អាសនៈ​ទាំង​នោះ។

​លោក ​​ជាម ​​យៀប បា​ន​​បន្ត​ថា ​រយៈពេល​​បី​ខែត្រូវ​បានរាប់​​​​​ចាប់​​​​ពី​ថ្ងៃ​​ដែល​​ព្រះ​​មហា​ក្សត្រ​ ​ន​​រោត្ត​ម សី​ហ​​មុនី ​បា​ន​​យាង​​​ជា​​​ព្រះ​​​រាជ​​​​ធអ​ធិប​​​តី​បើក​សម័​យ​​ប្រ​​​ជុំ​​​សភា​លើកដំបូងកា​ល​​ពី​ថ្ងៃ​​ទី​​២៣ ​ខែ​​កញ្ញា​​ដែល​​មា​ន​​​តែ​​ស​​មា​​​ជិ​ក​សភា​​​គ​ណ​​បក្ស​ប្រជា​​ជ​ន​​កម្ពុជា​​​តែ​​​៦៨​រូ​ប​ប៉ុណ្ណោះ​​ចូលរួម​។ កា​ល​​​​បរិច្ឆេទ​​ផុត​កំណត់​គឺ​នៅ​ថ្ងៃទី​២៣​ខែ​​​ធ្នូ​ខាងមុខនេះ។

យោង​​តា​មសេចក្តី​​រា​យ​កា​រ​​​ណ៍​​​​របស់​​ប្រព័ន្ធ​​ផ្ស​ព្វ​​​ផ្សាយ​​​​ក្នុ​ង​ស្រុក​មួ​យ​ចេញ​​​ផ្សាយ​​​នៅ​ចុ​ង​សប្តា​ហ៍​នេះ ​​បា​ន​ឲ្យ​ដឹង​ថា​ ​​លោក ​​ជាម ​យៀ​ប ​​បា​ន​​ឲ្យ​ដឹង​ថា ក្នុងរយៈពេល​១០ ថ្ងៃខាង​មុខ​​​លោក ​ហេង​ សំរិ​ន ​​ប្រ​ធា​ន​​​រដ្ឋ​សភា មា​ន​​​ពេល​នឹង​​សរសេរលិខិត​ផ្ញើជូន គ.ជ.ប.​ ​​​ព្រះ​មហា​​ក្សត្រ ​​សី​ហ​មុនី ​​និង​​​ក្រុ​ម​​ ប្រឹក្សា​​ធម្ម​នុញ្ញ​​នៃ​​កម្ពុជា​ ដើម្បី​​ជូ​ន​​ដំ​ណឹងអំ​ពី​ការ​​ធ្វើ​​​ពហិ​ការ​​ដែល​​កំ​ពុ​ងបន្តរបស់​​​គ​ណ​​​បក្ស​​ប្រឆាំង។

ទាំ​ង​លោក​ ​​ជាម ​យៀប ​​ទាំងលោក ហេ​ង សំរិ​ន​ ​​ឬ​​​មន្ត្រីរបស់​លោក ​​សុទ្ធតែ​មិ​ន​អាច​​​ទាក់​​ទ​ង​បា​ន​​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិ​ប្បាយ​​​បា​ន​​ទេ​​កា​ល​ពី​ម្សិល​មិញ​។

លោក​​​ឈាង វុន សមា​​​ជិ​ក​​សភា​​​​​មក​​​ពី​​​គណ​បក្ស​​ប្រជា​​ជន​កម្ពុជា ​និង​ជា​​​អ្នក​នាំ​​ពាក្យ​​​រដ្ឋសភា ​​​បា​​​ន​លើកឡើងថា លោក​​មិ​ន​​ដឹង​​​ថា គ​ណ​បក្ស​​​​របស់​លោក​​មានផែន​ការផ្ញើ​លិខិត​​​មួ​យ​ច្បាប់​បែ​ប​​នេះ​ទេ​។ ​លោក​ក៏​​​បា​ន​​​អះ​​អា​ង​​​ដែរ​​ថា ​​គ​ណ​ប​ក្ស​​ប្រជា​​​ជន​កម្ពុជា ​​​គ្មានបំ​ណង​​​យក​​អាសនៈ​សភា​​ចំ​នួ​ន​​៥៥​​​របស់​​គ​ណ​បក្ស​​ប្រឆាំ​ង​​ទេ​។ ​​​​​​​​​លោក​បាន​ថ្លែង​​ថា “គណ​បក្ស​ប្រជាជន​​​មិនដែល​គិត​អំពី​ការ​យក​អាសនៈ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ចាត់​ចែង​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រជាជន​ទេ” ។

ទោះជា​យ៉ាង​ណា​លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​អំពី​សេណារិយោបែប​នេះ​នៅ​ក្នុង​សុន្ទរកថា​ដែល​លោក​បាន​ថ្លែង​និងត្រូវ​បាន​​​ផ្សព្វ​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍​កាលពីថ្ងៃ​ទី​២ ខែ​សីហា ពី​ខេត្ត​កណ្តាល​ បន្ទាប់​ពី​គណ​បក្ស​​លោក​ទទួល​បាន​លទ្ធផល​បោះ​ឆ្នោតអា​ក្រក់​​បំផុត​ ក្នុង​រយៈពេល​១៥ឆ្នាំមក​នេះ​។

លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថាផ្សាយ​តាម​ទូរទស្សន៍​អស់​រយៈពេល​ជាច្រើន​ម៉ោង​ថា “នៅ​ពេល​ណា​ដែល​គណ​បក្ស​មួយ​បោះបង់​អាសនៈ ឬក៏​ពួកគេ​បាន​បដិសេធ​ [មិន​ទទួល] ​យក​អាសនៈ​ទាំង​នោះ​ ខណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ នឹង​យក​អាសនៈ​ទាំង​នោះ​ទៅ​បែ​ង​ចែក​ឲ្យ​គណ​បក្ស​ផ្សេង​ៗទៀត​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ដូច្នេះ​អាសនៈ​ទាំង​អស់​នោះ​នឹង​ត្រូវ​បាន​បែង​ចែក​ឲ្យ​គណបក្ស​ប្រជាជន​”។

ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​រដ្ឋសភា​ចែង​ថា​គ.ជ.ប.​អាច​ប្រគល់​អាសនៈ​របស់​គណបក្ស​មួយ​ ប្រសិន​បើ​គណបក្ស​នោះ ​“ប្រកាស​បោះ​បង់​”​ អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​។ គណបក្ស​សង្គ្រោះ​ជាតិ​អះ​អាង​ថា ខ្លួន​មិន​បាន​បោះ​បង់​អាសនៈ​របស់​ខ្លួន​នៅក្នុង​រដ្ឋ​សភា​ទេ​ និង​មិន​មាន​ផែនការ​ធ្វើ​បែបនេះ​ទេ​។ អ្នក​ជំនាញ​ការផ្នែក​បោះ​ឆ្នោត​ និង​មេធាវី​នានា​ក៏​បាន​យល់​ស្រប​ជាមួយ​គណបក្ស​ប្រឆាំង​ថា ការ​ធ្វើពហិការ​សភា​របស់​ខ្លួន​មិន​មែន​ជា​ការ​បោះ​បង់​អាសនៈរបស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ទេ​។

លោក​ ទេព នីថា អគ្គលេខា​ធិការ​ គ.ជ.ប. ​បាន​​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា គ.ជ.ប. ​នឹង​​​ពិនិត្យលិខិត​របស់​គណ​បក្ស​ប្រជាជន​ នៅ​ពេល​ដែល​​ខ្លួន​ទទួល​បាន​លិខិត​នោះ​​ពី​លោក ហេង​ សំរិន។ លោក​​​បា​ន​ថ្លែង​ថា “​​បើ​លិខិត ​[ ពី​​​​សភា​] ត្រូវ​បានផ្ញើ​មក គ.ជ.ប.​ ​គណៈ​កម្មា​ធិការ​នេះ​នឹង​ពិនិត្យ​លិខិត​នោះ​ ហើយ​នឹង​ចេញ​សេចក្តី​​សម្រេច​”​ ក៏ប៉ុន្តែ លោក​បាន​បដិ​សេធ​មិនធ្វើ​អត្ថាធិប្បាយ​លម្អិត​៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស