33 C
Phnom Penh

 ម្ចាស់​រោង​ចក្រ​នៅ​ប្រទេស​កម្ពុជា​ទិតៀន​រដ្ឋាភិបាល​រឿង​គ្រប់​គ្រង​កូដកម្ម​ខុសច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សមាគមរោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅកាត់​ថា GMAC បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​​​កាលពី​ម្សិលមិញថា ខ្លួន “មិន​សប្បាយ​ចិត្ត​” ចំពោះការដែល​រដ្ឋាភិ​បាលមិន​គ្រប់​គ្រង​កូដកម្ម​ធ្វើ​ឡើង​ដោយ​សហជីព​នានា។

លោកស្រី​ វ៉ាន ប៉ហ្វីន (Van Porphin)​ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សមាគម​ GMAC បាន​ថ្លែង​ទៅកាន់​អ្នក​ចូល​រួម​ប្រហែល​២០០​នាក់​ដែល​ជា​ម្ចាស់​រោង​ចក្រ​ និង​អ្នកគ្រប់​គ្រង​​រោង​ចក្រ​ ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​វេទិកា​​បើ​ក​ចំហ​របស់សមាគម​នេះ​ នៅ​កាស៊ី​ណូ​ណាហ្គាវើល ក្នុង​រាជធានីភ្នំពេញ​ថា “យើង​​ទាំង​អស់​គ្នា​មាន​បញ្ហា​ដូច​គ្នា​ គឺ​កូដកម្ម​ខុស​ច្បាប់​។ យើង​បានឃើញ​ថា រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ ឬក៏​ចង់​អនុវត្ត​ច្បាប់​ទេ យើង​មិន​ពេញ​ចិត្ត​នឹង​ស្ថានភាពនេះទេ។ ដូច្នេះ នាង​ខ្ញុំ​គិត​ថា ដើម្បីឲ្យ​មាន​ភាព​ប្រាកដ​និយម​ យើង​ត្រូវ​ខិត​ខំ​ដោយ​ខ្លួន​ឯង យើង​ត្រូវ​រក​ដំណោះ​​ស្រាយ​ដោយ​ខ្លួនឯង​”។

លោកស្រី ប៉ហ្វីន បានលើក​ឡើងបន្ត​ទៀត​ថា  វិធីមួយក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្ថានភាព​ច្របូក​ច្របល់​ខ្លាំង​ល្មម​នៅក្នុង​វិស័យ​នេះ​ គឺ​ត្រូវ​ឈប់​សូក​ប៉ាន់​មេដឹក​នាំ​សហ​ជីព​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​កូដកម្ម​ត​ទៅ​​ទៀត​ ហើយ​យក​ប្រាក់​ទាំង​នោះ​ទៅ​ដំឡើង​​ប្រាក់ឈ្នួល​វិញ​។​ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា
“យើង​ឈប់​យក​លុយ​ក្រោម​តុ​ឲ្យ​សហជីព​មិនល្អ​​​សម្រាប់ដោះស្រាយវិវាទ​ យើង​យក​លុយ​ទាំង​នោះ​ឲ្យ​កម្មករ​វិញ”។

លោក វ៉ាន់ ស៊ូអៀង (Van Sou Ieng)​ ប្រធាន​សមាគម​ GMAC បានលើក​ឡើង​ថា បើ​មិន​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទេ ម្ចាស់​រោង​ចក្រ​កាត់​ដេរ​ដែល​កំពុង​រង​សម្ពាធ​ពី​សហជីព​ “ ត្រូវ​បាន​រុញ​ឲ្យ​ចូល​ក្នុង​ស្ថានភាព​ទាល់​ច្រក​នៅ​ពេលជន​ទំនើង​ម្នាក់​ភ្ជង់​កាំភ្លើង​នៅ​នឹង​ក្បាល​របស់​ពួកគេ​” ​ ហើយ​ស្ថាន​ភាព​បែប​នេះ​តម្រូវ​ឲ្យ​ពួកគេ​យក​បញ្ហា​ដាក់​នៅ​ក្នុង​ដៃ​របស់​ខ្លួន​ផ្ទាល់​ ដោយ​សូក​ប៉ាន់​មេដឹកនាំសហ​ជីព​កំុ​ឲ្យ​លូក​ដៃ​ចូល​នៅពេលវិវាទ​កើនឡើង​នៅក្នុង​វិស័យ​នេះ​។

លោក ស៊ូអៀង​ បាន​លើក​ឡើង​ទៀត​ថា កិច្ច​ចរចា​អំពី​ប្រាកឈ្នួល​អប្បបរមា​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​នេះ ប្រហែល​ជា “គ្មាន​ន័យ​ទេ​ប្រសិន​បើ​កូដកម្ម​នៅ​តែ​បន្ត​”។ នៅ​ពេល​ដែលអ្នក​សារព័ត៌មាន​សួរ​ថា តើ​សមាគម​ GMAC បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វីខ្លះ​ ដើម្បី​លុប​​បំបាត់​កូដកម្ម​ខុស​ច្បាប់​ លោក ស៊ូអៀង បាន​សំណូម​ពរ​ឲ្យ​មានការ​ដក​ហូត​អាជ្ញាប័ណ្ណ​សហជីព​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ ឬ​ក៏​កាត់​ទោស​មេដឹក​នាំ​កូដកម្ម​ខុស​ច្បាប់​។

អំឡុង​កិច្ចប្រជុំ​នៅ​ពេល​ព្រឹក​ក្នុង​កម្មវិធី​នៃ​វេទិកានេះ គណៈក្រុម​ប្រឹក្សា​ភិបាល​សមា​គម​​ GMAC បានលើក​សំណើ​ថា ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ត្រូវ​បាន​ដំឡើង​ដល់​១៣០ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ពោល​គឺកើន​ឡើង​៥០ដុល្លារ​ពីប្រាកឈ្នួល​អប្បបរមា​៨០​ដុល្លារ​ នាពេល​បច្ចុប្បន្ន​។ ទោះ​យ៉ាង​ណា​ លោក ស៊ូអៀង ដែល​ជា​ម្ចាស់​រោង​ចក្រ​មួយ​រូប​ផង​ដែរនោះ បាន​លើក​​ឡើង​ថា លោក​ផ្ទាល់​ប្រហែល​ជា​អាច​លៃ​លក​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​៤,៨០​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ​ និង​ដំឡើង​ប្រាក​់ឈ្នួល​នេះ​៧០ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​។

លោក ហេង សួរ ​​អ្នក​នាំពា​ក្យ​​​​ក្រ​សួ​ង​កា​រ​​ងា​រ​​​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈបា​ន​​មា​ន​​ប្រ​សាស​ន៍​ថា​ ​រដ្ឋាភិ​បាល​​ “កំពុ​ង​​ខិត​​ខំប្រឹង​ប្រែង” កាត់​​បន្ថយ​​​អត្រា​​​កូ​​ដកម្ម​​​​​ការ​ងារ​ ក៏​ប៉ុន្តែ​​ លោក​បាន​កត់សម្កាល់ថា ទោះជាយ៉ាង​ណា​ វា​​​អាស្រ័​យ​លើ​​​និ​​​យោ​​​​​​ជ​ក ​​​និ​ង​សហ​​​ជី​ព​​​ក្នុ​ង​ការ​​​គ្រប់​​គ្រង​ទំ​នាក់​ទំ​​​នងក្នុង​វិស័យ​នេះ។ លោក ហេ​ង សួរ ​ក៏បា​ន​​មាន​ប្រសាសន៍​ដូច្នេះ​​ថា “ខ្ញុំ​​យល់ឃើញថា ​​ភា​គី​​ទាំ​​ង​​​ពីរ​​​គួរ​​តែ​​​ងាក​​ទៅ​​​រក​កា​រ​​ចរចា​គ្នា​​វិញ​​ដើម្បី​​​លើក​ឡើ​ង​​​​នូវកង្វល់​ផ្សេងៗ និ​ង​ផ្តល់​​​​ផល​ប្រយោជ​ន៍​​​ឲ្យគ្នា​ទៅវិញ​ទៅមក​ ​ជា​​ជា​​​ង​​​វា​យ​​ប្រ​ហារ​​គ្នា​​ ដើម្បី​​ទទួល​​ជ័យ​​ជម្នះ​”។

លោក​​បា​ន​​មាន​ប្រសាសន៍​បន្ថែមទៀត​ថា “ក្រ​សួ​ង​​​កា​រ​ងារ​គ្រាន់តែមា​ន​​​ភារ​កិច្ច​​​ជួ​យ​​ស្វែ​ង​​​រក​​​​កា​រ​សម្រប​សម្រួល​​​ប៉ុណ្ណោះ ក៏​​ប៉ុន្តែ​​នៅ​ទី​​បំ​​ផុត ភា​​គី​​​ទា​ំ​ង​​ពីរ[និយោជក និ​ង​​សហ​​ជី​ព​] ​​គឺ​​ជា​​អ្នក​​​អនុ​វត្ត​”។

​លោក ដេវ វែល (Dave Welsh) ​​នា​យក​​​មជ្ឈ​មណ្ឌល​​សាម​​គ្គីភា​ព(Solidarity Center)​ប្រចាំ​​​នៅ​ក្នុ​ង​​ប្រទេស​​កម្ពុជា ដែល​​​​ជា​​​អ​ង្គ​កា​រ​ធ្វើ​ការ​ផ្នែកសិទ្ធិ​កា​រ​​​ងារ​​ និងមា​ន​មូ​ល​ដ្ឋាន​នៅ​សហ​​រដ្ឋ​​​អា​មេរិក​​​ បា​ន​លើក​ឡើ​ង​ថា ​ម្ចាស់​រោ​ង​ចក្រ “ចង់​មា​ន​​នំ​​​​របស់​​​ខ្លួន​ ​ហើយ​ក៏​​​ចង់​​​ទទួលទានវា​​ដែរ​ ដោយ​ទាម​ទារ​ឲ្យ​កម្មករ​ឈប់​ ធ្វើកូដកម្ម”។

លោក ​​វែល ​​បា​ន​​​មាន​ប្រសាសន៍​ដូច្នេះ​ថា ថា ​“និយាយឲ្យចំទៅ គ្មាន​​ចម្ងល់ថា ឧស្សា​​កម្ម​​កាត់​​​ដេរ​​​​នៅ​ប្រទេស​កម្ពុជា​មា​ន​​អត្រា​​ម​ួ​យ​​ក្នុងចំណោមអត្រាមាន​សកម្ម​​ភា​ព​ខ្ពស់​បំផុត​នៅ​ក្នុង​វិស័យ​នេះ បើ​គិត​ពី​បណ្តា​ប្រទេស​ផលិត​សម្លៀកបំពាក់​នៅ​​លើ​​ពិ​ភ​ព​លោក​”។ ​លោក ដេវ វែល ​​​បា​ន​​​មានប្រសាសន៍​ឲ្យ​ដឹង​បន្ត​​​ទៀត​​ ថា “ក៏ប៉ុន្តែ​​ប្រ​សិ​ន​បើ​​​អ្នក​​គ្រប់​​គ្រង​ ​និ​ងក្នុង​វិស័យ​នេះ​​​​មាន​ទំនាក់ទំនង​ច្បាស់​លាស់​ជាមួយ​ ​​​​សហ​ជីព​ ​លើ​​បញ្ហា​​ដែល​​​ពួ​ក​គេ​​កំ​ពុ​ង​​តែ​​លើក​ឡើ​ង ​ក្នុង​​​ពេលធ្វើ​​​កូដកម្ម​​[ដូច​ជាប្រាក់​​ឈ្នួល​ខ្ពស់ជាង​មុន ​​សុ​វត្ថិភាព​ការ​​​ងារ​​ប្រ​សើរ​ជាង​មុន និ​ង​កា​រ​កា​រ​​​ពារ​មេ​ដឹក​នា​ំ​សហ​​​ជី​ព] អ្នក​នឹង​មិន​​ឃើញ​កម្រិត​នៃ​​ចលា​ចល​​កា​រ​​ងារ​​​បែ​ប​នេះ​​ឡើយ​​​”៕សុធា​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស