28 C
Phnom Penh

ប្រទេ​ស​​តា​ម​​​ដង​​​ទន្លេ​​មេគង្គ​ឯកភាពគ្នា​ថា នឹង​​​​​​​​ពន្លឿន​សកម្មភាព​​សិ​ក្សា​​អំពីគម្រោង​ទំនប់វារីអគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​​ជិ​ក​គ​ណៈកម្មកា​រ​ទន្លេ​មេគង្គ​​​​បា​ន​​យល់​ស្រប​​​គ្នានៅ​​​ក្នុង​​​កិច្ច​​ប្រ​​​ជុំកំ​ពូ​ល​​មេគង្គ-ជ​ប៉ុន​លើកទី​​៥​​នៅទី​ក្រុង​​តូ​ក្យូ​​​កា​ល​​ពី​ថ្ងៃ​​សៅ​រ៍​ថា កា​រ​​​សិក្សា​​​របស់​គ​ណៈកម្មការ​ទ​ន្លេ​​មេ​​គង្គ ​(Mekong River Commission) ហៅ​កាត់ថា MRC អំពី​ផល​​​ប៉ះ​​ពាល់​​​រយៈពេលវែង​​ដ៏​មា​ន​សក្តានុ​ពល​​នៃគម្រោងសាង​​​សង់​​ទំ​នប់​​​វារីអគ្គិសនី ទ្រង់​​ទ្រាយ​​​ធំ​​​នៅ​លើ​​ទន្លេ​មេ​​គង្គ​​​ចាំ​​បាច់ត្រូ​វ  ​​​មាន​ការ​ពន្លឿន។

​​ទោះ​​បីជា​​យ៉ា​ង​ណា ​សមាជិក​ទាំង​នោះ​​​​មិន​បា​ន​ កំ​​​ណត់​កា​ល​បរិ​ច្ឆេទ​​ណា​មួ​យ​​សម្រាប់​កា​រ​​​បញ្ចប់​កា​រ​​​សិក្សា ឬ​​ក៏យល់​​ព្រមអនុវត្ត​​​អនុ​សាសន៍​​​របស់​​ខ្លួ​ន​​​​ទេ​។
យោង​តា​ម​​​សេចក្តី​​​ថ្លែ​ង​កា​រ​​​ណ៍​មួ​យ​​ចេញ​​​ផ្សាយបន្ទាប់​​ពី​​កិច្ច​​ប្រ​​ជុំ​កំពូ​ល​នេះ បានឲ្យដឹង  ថា ​​មេ​ដឹក​នាំ​​​ប្រទេ​ស​​​នៅ​តា​ម​ដង​​ទ​ន្លេ​​គង្គ​ “បា​ន​​​បញ្ជាក់​​​​​ជា​​​ថ្មី​​​អំពី​​សារៈសំ​​​ខាន់​​នៃ​កា​រ​​​គ្រប់​​គ្រង​​ប្រ​ក​ប​​​ដោ​យ​និរន្តរ​ភាព ​​​និ​ង​កា​រ​​​​អ​ភិ​វឌ្ឍ​​ទឹក ​និ​ង​​​ធ​ន​ធា​ន​​​ពាក់ព័ន្ធនៅ​​ទន្លេ​​មេគង្គ”។

សេចក្តី​​​ថ្លែ​ង​កា​រ​​ណ៍​នេះ​​​មានខ្លឹមសារថា “ជា​ចុង​ក្រោយ ​គ​ណៈកម្មកា​រ​​​ទន្លេ​​មេគង្គ​​ត្រូ​វ​​បា​ន​ជំរុញឲ្យ​​​ពន្លឿនកា​រ​សិក្សា​​អំពី​កា​រ​​​គ្រប់​​គ្រង​ និ​ង​កា​រ​​​អ​​ភិ​វឌ្ឍ​​ទន្លេ​​មេ​គ​ង្គ​​ប្រ​ក​ប​​​​ដោ​យ​​​និរន្តរ​ភាព​រាប់​​ទាំង​ផល​​ប៉ះ​​​ពាល់​​​​​​គម្រោង ទំនប់​​វា​រី​​អគ្គិសនី​​​នៅ​ខ្សែ​​ទឹក​​ខា​ង​លើ​”។  កាលពីឆ្នាំ​​២០១១ ​មេដឹក​នាំក្នុង​​​តំ​បន់​​​នេះបា​ន​​​យល់​​ព្រម​​​ចូ​ល​​រួ​ម​​​ក្នុ​ង​​កា​រ​សិក្សា​​អំពី​ក្រុ​ម​​ប្រឹក្សា​(Council Study) របស់​​គ​ណៈ​កម្មការ​​​​ទន្លេ​មេ​​គ​ង្គ​។

ក៏ប៉ុន្តែគម្រោង​សិក្សា​នេះ​មិ​ន​ទាន់​​​ចប់​​នៅ​​ឡើយ​ ហើយ​​ប្រទេ​ស​ឡា​វ ​​នៅ​​តែ​បន្ត​អនុ​វត្ត​​គម្រោង​​ទំ​នប់​​​​វារី​​​អ​គ្គិសនី​​សាយ៉ា​​ប៊ូរី ​(Xayaburi) ដ៏​​ធំ​​​របស់ខ្លួន ជា​​​ឯក​​តោ​ភា​គី​​​ ​​ដោ​យ​​គ្មាន​កា​រ​​​យល់​ដឹង​​​​​ស៊ីជម្រៅអំពី​ហា​​និ​ភ័យ​​ដែល​អាច​កើត​ឡើង​ ចំ​ពោះ​​បណ្តា​ប្រទេ​សដែលស្ថិត​​​​នៅ​ខ្សែ​​​ទឹក​ខាង​​ក្រោ​ម​។ ប្រទេស​ឡាវ​​​ប្រកាស​ថា  គម្រោង​​ទំនប់​វារីអគ្គិសនី​នៅខ្សែទឹក​ខាង​លើមួយ គឺ​គម្រោង​ ​​​ទំ​ន​ប់​វារីអគ្គិសនី ​ដុន​ ​សាហុង (Don Sahong) ​នឹ​ង​​​បន្ត​​​ដោ​យ​​គ្មាន​​កា​រ​​​ពិ​គ្រោះ​​​យោ​បល់​នៅ​​​ក្នុ​ង​តំបន់ទេ​។

អ​​ង្គកា​រ​បរិស្ថាន​​​​នានា​នៅ​​​តែ​​​បញ្ជាក់​​​អំពី​​សារៈសំ​​ខាន់​​​នៃ​​​ការ​​សិ​ក្សា​​​​ក្រុ​ម​​ប្រឹក្សា​​​របស់​​​គ​ណៈកម្ម​កា​រ​​​ទន្លេមេគង្គ​ ប៉ុន្តែ​​​​មន្ទិល​​សង្ស័​យ​​​អំ​​ពី​លទ្ធ​ភាព​​​​របស់​​​គ​ណៈកម្មកា​រ​​​ទ​ន្លេមេគង្គ​​​ក្នុង​កា​រ​​​បញ្ចប់​គម្រោងសិក្សា​នេះ មានកាន់​តែ​ច្រើន​ឡើងៗ​។ លោកស្រី អា​មេ ត្រាន់​​​ដឹម (Ame Trandem) នា​យិកាកម្ម​វិធី​​​អង្គ​ការ​ទន្លេ​​អន្តរជាត​ិ​ (International Rivers) ប្រចាំ​​នៅ​​​តំបន់អា​​ស៊ី​​ភាគ​​​អា​គ្នេយ៍​​បា​ន​លើក​ឡើ​ង​ក្នុ​ង​​សេចក្តី​​​ប្រ​កា​ស​​ព័ត៌​មា​ន​​​​​កា​ល​​ពី​ថ្ងៃ​សុក្រ​ថា “កា​រ​​សិក្សា​​ក្រុ​ម​​ប្រឹក្សា​​​ទន្លេ​មេគង្គ​​​ឈាន​​​​ដល់​​ភា​ព​​ជា​ប់​​គាំង​យ៉ាង​​​ច្បាស់ ក្នុងរយៈ​​ពេល​​​ពីរ​ឆ្នាំ​ខាង​មុខ និ​ង​គ្មាន​​​អ្វី​​ប​ង្ហាញ​​​ឡើ​យ​”។

​លោកស្រី អា​មេ ត្រាន់​​​ដឹម បា​ន​​​មាន​ប្រសា​សន៍​បន្ត​​ថា “វិទ្យា​សាស្ត្រ​​​​​លែង​​​អាចឲ្យ​មាន​អ្នកផ្សេង​ចូលរួម​ទទួលខុស​ត្រូវ​ក្នុង​​​សេចក្តី​សម្រេច​​​ ជុំ​វិញ​​​ធ​ន​ធាន​​​​​រួ​ម​​​​​​​នៅ​ក្នុង​តំ​បន់ទៀត​ហើយ”។ ​លោកស្រី អា​មេ ត្រាន់​​​ដឹម បាន​លើក​ឡើង​បន្ថែ​ម​​ទៀត​ថា ​​ត្រូ​វ​​​តែ​​បញ្ឈប់​​គម្រោង​ទំនប់​​​ខ្សែ​​ទឹក​​​ខាង​លើ​​​​ទាំ​ង​អស់ លុះត្រា​តែការ​សិក្សា​ក្រុ​ម​ប្រឹក្សា​​​របស់​​​ គ​ណៈ​​កម្មការ​ទន្លេ​
មេ​​គង្គ​​​ត្រូវ​បាន​បញ្ចប់​៕​ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស