38 C
Phnom Penh

រដ្ឋា​​ភិ​បាល​​ស្នើ​​​ឲ្យ​មា​ន​កា​រ​​ដំ​ឡើ​ង​​ប្រាក់​​ឈ្នួ​ល​​​អប្ប​ប​រ​មា​​១០០​ភាគ​​រយ​​នៅ​​ឆ្នាំ​​២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​រដ្ឋា​​​ភិបាល​​​បា​ន​ស្នើ​​​ឲ្យ​មា​ន​កា​រ​​​ដំ​ឡើង​​ប្រាក់​ឈ្នួល​​​អប្ប​បរ​មា​ទ្វេ​ដង​សម្រាប់​កម្មករ​​​រោង​ចក្រ​កាត់​​ដេរ ​ពោល​គឺ​ដំ​ឡើង​​​ពី​​៨០​ដុល្លារ​ ដល់​​១៦០​ដុល្លារ​​ក្នុង​រយៈពេល​​​បួ​ន​ឆ្នាំ​។ ​រដ្ឋា​ភិ​​បាល​​​បា​ន​ស្នើ​​បែប​នេះ​​​អំ​ឡុង​កិច្ច​ប្រជុំ​​​ជា​មួ​យ​​សហ​ជីពនិង​ម្ចាស់​​​រោ​ង​ចក្រ​​​កាត់​​ដេរ​កា​ល​​ពី​ម្សិល​មិញ​​នៅ​ឯក្រសួ​ង​កា​រ​​ងារ​​​ និង​​បណ្តុះបណ្តាល​​វិជ្ជា​​​ជី​វៈ។

លោក ​​អ៊ិត​ សំ​​​ហេង ​រដ្ឋ​ម​ន្ត្រី​​​ក្រសួ​ង​កា​រ​ងារ​​​ និង​​​បណ្តុះ​​បណ្តាល​​​វិជ្ជា​​​ជី​វៈ​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “​​យើង​មា​ន​ផែន​កា​រ​​ដំ​ឡើង​ប្រាក់​ឈ្នួ​ល​អប្ប​បរមា​​ឲ្យ​ឡើង​​ដល់​​១៦០​ដុល្លារ​សម្រាប់​​កម្មករ​រោង​ចក្រ​កាត់​​ដេរ ហើយ​ខ្ញុំសង្ឃឹម​​ថា ​​នឹង​​មិ​ន​មា​ន​​បញ្ហា​​កើត​ឡើង​ទៀត​ទេ ​បន្ទាប់ពី​​ប្រាក់​​ឈ្នួល​​ត្រូ​វ​បា​ន​​ដំ​ឡើង​​​ចាប់​​ពី​​​ដើម​ឆ្នាំ​​ក្រោ​យ​ទៅ​”។

​សំ​ណើ​​នេះ​នឹ​ង​ត្រូ​វ​បាន​​​ពិ​ភាក្សា​​នៅ​ក្រុ​ម​​ប្រឹក្សា​​​ការ​​ងា​រ​ ​ដែល​​​ជា​ស្ថា​​​ប័ន​​ត្រី​ភាគី​ ដែល​មាន​ស​មា​ស​ភាព​​មក​ពី​​រដ្ឋា​​ភិ​បាល​សហ​​ជី​ព​និង​​ម្ចាស់រោង​ចក្រ ​នៅ​ក្នុ​ង​កិច្ច​​ប្រ​ជុំ​ស្តី​ពី​​​ប្រាក់​​ឈ្នួ​ល​​​អ​ប្ប​ប​រមា​ ​ដែល​​គ្រោ​ង​នឹ​ង​​រៀប​ចំ​​នៅ​ថ្ងៃ​​​ទី​២៤ ​​ខែ​​ធ្នូ​ នេះ​បើ​យោង​តា​ម​​​លោក​រដ្ឋ​មន្ត្រី  ​អ៊ិត សំ​​​ហេង។

កា​ល​​ពី​ខែ​មី​នា​ មុន​ពេល​​បោះឆ្នោត​​​ជាតិ​ ប្រាក់​​ឈ្នួ​ល​​អប្ប​បរមា ត្រូ​វ​បា​ន​​ដំ​ឡើង​​​១៩ ​ដុល្លារ​ ឬ​​ជិត​២៥​​ភា​គ​​​រយ ​លើ​ប្រាក់​​ឈ្នួ​ល​​ អ​ប្ប​ប​រមា​​ចាស់​​​​៦១​ដុល្លារ​។
ទោះ​ជាយ៉ាង​ណា​កូដ​កម្មនៅ​តែ​បន្ត​យារ​យី ​វិស័យ​នេះ​ ហើយ​សមាជិក​សមាគមន៍​រោង​ចក្រ​កាត់ដេរ​នៅកម្ពុជា​បាន​រិះគន់​រដ្ឋា​ភិ​បាល​ថា មិន​មានសមត្ថ​ភាព​នៅ​​ក្នុងការ​ចាត់​វិធាន​ការណ៍​ លើ​សកម្មភាព​ទាំង​នេះ​។ សមាគមន៍​​ នេះ​បាន​​ស្នើ​ថា ប្រាក់​ឈ្នួល​អប្បប​រមា​គួរ​ត្រូ​វ​បាន​ដំឡើងដល់​១៣០​ដុល្លារ​​ឆ្នាំ​២០១៨។

លោក សំហេង​ ដែល​បាន​ស្នើ​ឲ្យមានការ​ដំឡើង​ប្រាក់​ឈ្នួល​​អប្បប​រមា​ប្រចាំឆ្នាំ​កាល​ពី​ខែ​វិច្ឆិកា​នោះ​បាន​លើកឡើង​ថា ផែនការ​រយៈពេល​ប្រាំ​ឆ្នាំ​ដែ​លរដ្ឋាភិបាល​បាន​ស្នើ​ឡើង​មិន​ទាន់​​បញ្ចប់​ទេ​ ដោយសារ​តែ​នៅ​មាន​ គំនិត​មិន​ត្រូវ​គ្នា​​រវាង​និយោជក និង​​សហ​ជីព​។ លោក​បាន​​ថ្លែង​ប្រាប់​​ក្រុម​អ្នក​សារព័ត៌មាន​​ ក្រោយ​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ​ថា “យើង​​មិន​ទាន់​​សម្រេច​ជា​ផ្លូវ​ការ​ថា តើ​យើង​នឹង​ដំឡើង​ប្រាក់​ឈ្នួល​ប៉ុន្មាន​ទេ​ ពីព្រោះ​សហ​ជីព​ និង​និយោជក​​មាន​គំនិត​ខ្វែង​គ្នា”។

អំឡុង​កិច្ច​ប្រជុំ​នេះ​មេដឹកនាំ​សហ​ជីព​ធំ​ៗ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សារៈសំខាន់នៃការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។
លោក អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​ជា​សហជីព​ឯករាជ្យ​ធំបំផុត​ក្នុង​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បប​រ​មា​ឲ្យ​ឡើង​ដល់​​១៦០ដុល្លារ​នាឆ្នាំក្រោយ​​ ដោយ​សារ​តែសហជីព​របស់​លោក​បាន​​សិក្សា ​ស្រាវ​ជ្រាវ​ និង​រក​ឃើញ​ថា ប្រាក់​ឈ្នួល​សម​រម្យ​សម្រាប់​កម្មករ​មាន​​ប្រហែល​១៧៧​ដុល្លារ​។

លោក​ ជួន មុំថុល ប្រធាន​​សហ​ព័ន្ធ​សហ​ជីព​កម្ពុជា​ និង​លោក សោម​ អូន ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​កម្ពុជា​ដែល​ជា​មេ​ដឹក​នាំ​សហ​ជីព​មាន​និន្នា​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​លើក​ឡើង​ថា​ ប្រាក់​ឈ្នួល​អប្បប​រមា​គួរ​តែ​ត្រូវ​បាន​​ដំឡើង​ក្នុង​កម្រិត​តិច​ជា​ង​នេះ​ ដើម្បី​កុំ​ឲ្យ​ម្ចាស់​រោង​ចក្រ​មាន​ភាព​ភ័យ​ខ្លាច​។

លោក​ មុំថុល បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​បារម្ភ​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​​យ៉ាង​លឿន​បែ​បនេះ​ ពីព្រោះ​ម្ចាស់​រោង​ចក្រ​ មួយចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​នឹង​បិទ​រោង​ចក្រ​របស់​ខ្លួន ហើយ​បង្វែរ​ទិស​ដៅ​ទៅ​​ប្រទេស ​បង់ក្លាដែស​ ឬ​ក៏​ប្រទេ​សភូមាវិញ​”។ លោក​ កែន លូ អគ្គលេខា​ធិការ​សមា​គមន៍​ រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ បាន​លើ​កឡើង​ថា ម្ចាស់​រោង​ចក្រ​​អាច​ដំឡើង​ប្រាក់​អប្បបរមា ​បាន​ ក៏​ប៉ុន្តែ នៅ​បារម្ភថា ប្រសិន​បើ​មិន​មាន​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទេ​ ពួក​គេ​នៅ​តែ​ត្រូវ​ចាយ​វាយ​ទៅលើ​កូដកម្ម​ខុស​ច្បាប់​ ដោយ​មិន​គិត​ថា តើ​ខ្លួន​ត្រូវ​ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ប៉ុន្មាន​ទេ​៕​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស