29 C
Phnom Penh

ជនជាតិខ្មែរ​បួននាក់និងចិន​ម្នាក់ត្រូវចោទ​ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជធានីភ្នំពេញ កាល​ពីម្សិល ​មិញ​ បាន​ចោទប្រកាន់​ជនជាតិខ្មែរ​បីនាក់ និង​​បុរស​ជនជាតិ​ចិន​ម្នាក់​ ពីបទ​ជួញដូរ​មនុស្ស​ ​បន្ទាប់​ពី​ជនជាប់​ចោទ​បីនាក់​ក្នុងចំណោម​ជន​ជាប់​ចោ​ទ​ទាំង​នេះ​ត្រូវបាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ពី​បទ​ប៉ុន​​ប៉ងបញ្ជូន​ស្ត្រី​ទៅ​ប្រទេស​ ​ចិន ដើម្បី​រៀប​ការ​ជាមួយ​បុរស​នៅ​ទីនោះ។

បុរស​ជន​ជាតិ​ចិន​រូបនោះ​មាន​ឈ្មោះ​ថា Liu Shiping អាយុ​៣៥ឆ្នាំ​ ​ហើយ​ជន​ជាតិខ្មែរ​បីរូប​មានឈ្មោះ ខេង  សេងលី អាយុ ៣១​ឆ្នាំ  ​​ឈ្មោ​ះ ខេង  សុភា ​អាយុ ២៨ឆ្នាំ ​និង​ឈ្មោះ​ ឌឹក ម៉េត អាយុ ៥៣ឆ្នាំ។ ​ជនទាំង​នេះ​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ុន​ប៉ង​បញ្ជូន​ស្ត្រី​ជាង​៣០នាក់​ ទៅ​ប្រទេស​ចិន​ ដោយ​ប្រើ​ល្បិច​ផ្សេងៗ នេះ​បើ​យោង​តាម​នគរ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស​។​​

លោក ឯក ចេងហួត ព្រះរាជអាជ្ញារង​ បា​ន ​មានប្រសាសន៍ថា “ខ្ញុំបានចោទ​ប្រកាន់​បុរស​បួន​នាក់​ [ពីបទ​ជួញដូរមនុស្ស ​និង​ប្រើ​ឯក​សារក្លែង​ក្លាយ]  និង​បាន​បញ្ជូន​​​​សំណុំរឿង​ទៅ​​ចៅក្រម​ស៊ើបសួរ​”។

លោក កែវ ធា នាយនគរ​បាលប្រឆាំងការ​​ជួញ​ដូរមនុស្សរាជធានីភ្នំពេញ​ បាន​ឲ្យដឹង​ថា លោក ម៉េត ​ត្រូវ​បានគេជឿថា ជាមេខ្លោង​ក្នុងក្រុម​ជន​ជាប់​ចោទ​ខ្មែរ​ នៅ​ក្នុង​ផែន​កា​រ​ប៉ុនប៉ង​ជួញដូរ​នេះ​។​​ ជន​ជាប់​ចោទឈ្មោះ ម៉េត ​ត្រូវបានចាប់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជាមួយជនជាប់ចោទ​ឈ្មោះ Liu នៅពេល​ជន​ទាំងពីរនាក់នេះ​កំពុង​រៀបចំ​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​តាម​ជើង​យន្ត​ហោះ​ពាណិជ្ជកម្ម​។​

ស្ត្រី​ទាំងនេះ​មកពី​ខេត្តកណ្តាល កំពង់​ស្ពឺ ​និងខេត្ត​ក្រចេះ​ និង​ត្រូវបានគេជឿថា ​ចាញ់​​បោក​ពាក្យសន្យា​ថា ​ខ្លួននឹង​បានរៀបការ​ជា​មួយ​​ ស្វាមីជន​ជាតិចិន​ដែលមាន​ទ្រព្យ​សម្បត្តិ​ច្រើន​។ ស្ត្រីទាំងនេះ បច្ចុប្បន្ន ត្រូវបាន​បញ្ជូន​ទៅ​ជួប​ជុំ​​ក្រុម​គ្រួសារ​វិញហើយ៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស