31 C
Phnom Penh

ព្រះសង្ឃជាង​១០០អង្គ​បួងសួង​ឲ្យ​ព្រះ​សារីរិក​ធាតុ​ព្រះពុទ្ធរក​ឃើ​ញវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​ជាង​១០០អង្គ​បាន​និមន្ត​ជួប​ជុំ​គ្នា​កាល​ពីម្សិល​មិ​ញ នៅព្រះ​​សក្យមុនី​ចេតិយ​​នៅ​លើ​ភ្នំព្រះរាជទ្រព្យ​ ក្នុង​ខេត្ត​កណ្តាល​ ដើម្បីបួង​សួង​សុំ​ឲ្យ​ព្រះសារីរិកធាតុ​​ព្រះ​ពុទ្ធ​​ ​ដែលមាន​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​​គេ​លួច​ដោយ​មិនមាន​​ការ​តាម​ដាន​កាល​ពី​សប្តា​ហ៍​មុន​។

ព្រះសង្ឃ​​ទាំង​នេះ​ក៏​មាន​វត្ត​មាន​ របស់​មេ​ដឹកនាំ​សាសនា​ព្រះពុទ្ធ​​មក​ពី​២៤​ខេត្ត​ ​ក្រុង​ផង​ដែរ​ នេះបើ​យោងតាម​ព្រះតេជ​គុណ​  ឃឹម​ សន ព្រះ​អនុគុណគណៈ​មហា​និកាយ​។ ព្រះតេជគុណ​បាន​មាន​ព្រះសង្ឃ​ដីកាថា “ព្រះសង្ឃ​បាន​និមន្ត​ជុំ​វិញ​​ព្រះសក្យមុនី​ចេ​តិ​យ​ ប្រាំបួន​ជុំ​​ ហើយ​​បន្ទាប់​មក​ក៏បានធ្វើ​សមាធិ​អស់​រយៈពេល​៤០នាទី​ ដើម្បី​រំឭក​ដល់​មនុស្ស​ អាក្រក់​ដែល​បាន​លួច​កោដ្ឋ​មាស​ និង​ព្រះពុទ្ធ​ប្បដិមា ឲ្យ​យក​វត្ថុ​ទាំង​នេះ​ត្រឡប់​មក​​ព្រះ​សក្យ​មុនី​ចេតិយ​វិញ​”។

អាជ្ញាធរ​រដ្ឋាភិបាល​កាល​ពីម្សិលមិញ​បាន​បដិសេធ​មិន​​ឲ្យ​ដឹង​ថា តើ​ខ្លួន​មាន​តម្រុយ​ថ្មីៗ​ដែរ​ ឬ​យ៉ាង​ណា​ទេ​ទាក់​ទង​ទៅនឹង​ទីតាំង​នៃ​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​លួច​ទៅនេះ​ ទោះ​បី​ជា​បាន​ចាប់​បុរស​ប្រាំនាក់​ពី​បទ​លួច​វត្ថុ​បុរាណ​ទាំ​ងនេះ​កាល​ពីថ្ងៃ​អាទិត្យ​ក៏ដោយ​។ មន្ត្រី​ក៏​មិន​ទាន់បាន​ពន្យល់​ថា តើ​បុរស​ទាំង​ប្រាំនាក់​នេះ​មាន​ទំនាក់​ទំនង​នៅ​ក្នុង​ករណី​លួច​សារីរិកធាតុ​ព្រះពុទ្ធ​ទាំង​នេះ​​យ៉ាង​ដូចម្តេច​ទេ​។ គេនិយាយ​ថា ​ព្រះសារីរិកធាតុ​​ព្រះ​ពុទ្ធ​​រួម​មាន​ ព្រះ​កេសា​ ទន្តា​ និង​​ព្រះអតិ​ធាតុ​​។​  មន្ត្រី​ទាំ​ងនោះ​បាន​ត្រឹម​តែ​ធ្វើ​ការ​ជា​កម្លាំង​សន្តិសុខ​ការពារ​ព្រះសក្យ​មុ​នី​ចេតិយ​ ដែល​ត្រូវ​បាន​សាង​សង់​សម្រាប់​គោល​បំណង​ ជាច្រើន​ នៅ​ពេល​ដែល​អំពើ​លួច​​វត្ថុ​បុរាណ​ទាំង​នេះ​កើត​ឡើង​កាល​ពីថ្ងៃ​ទី​១០​ខែ​ធ្នូ​។

លោក អិន វ៉ាន់វិបុល​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ បាន​​កំណត់​អត្តសញ្ញាណ​​របស់​ជន​សង្ស័យ​ប្រាំនាក់​ដែល​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទលួច​វត្ថុ​បុរាណ​ទាំង​នេះ​​ដោយ​លើក​ឡើង​ថា ម្នាក់​ឈ្មោះ ថា សុឃែម​ អាយុ​៥៩ឆ្នាំ​ជា​ប្រធាន​សន្តិសុខ​នៅ​ព្រះ​សក្យ​ មុនី​ចេតិយ​​ និង​ជា​អតីត​ប្រធាន​ការិយាល័យ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ស្រុក​ពញាឮ។ បួ​ន​នាក់​ទៀត​មាន​ឈ្មោះ ចោម ថៃ អាយុ​៥៧​ឆ្នាំ ឈ្មោះ សៀង​ សារិន អាយុ​៥៨​ឆ្នាំ ឈ្មោះ  កា សាក់​ អាយុ​៤៦ឆ្នាំ និង​ឈ្មោះ កាំង​ សុភក្តិ​ អាយុ​៣៩​ឆ្នាំ​។

អំឡុ​ង​​​ពេល​សន្និសីទ​កា​​សែត​​មួ​យ​​កា​ល​ពី​​​ម្សិល​មិញ​ ដោ​យ​​ប្រ​កា​ស​​ឲ្យ​មា​ន​កា​រ​ប្រគ​ល់​​​​​ពី​​​ទី​ក្រុ​ង​​​​ញូ​វ​​​យ៉ក​​នូវ​រូ​​ប​​សំ​​ណា​​ក​​​សម័​យ​​អ​​​ង្គរ​​​ដែល​​ត្រូ​​វ​បា​ន​​គេ​លួ​ចយក​​ពីប្រាសាទ​​កោះ​កែ ​នៅក្នុង​​ទស​​វត្ស​រ៍​​ឆ្នាំ​​១៩៧០​​  លោកឧប​​នា​យ​ក​​ រដ្ឋ​មន្ត្រី សុខ ​អា​ន ​បា​ន​​​​មា​ន​​ប្រ​សាស​​ន៍​ថា​ ​រដ្ឋា​​​ភិ​បាល​​​កំ​ពុ​ង​​ធ្វើ​កា​រ​​តាម​​​​ដាន​​​ព្រះ​​​សារី​រិ​ក​​ធាតុ​​​ព្រះ​​​ពុទ្ធ​ ​ដែល​​ត្រូ​វ​​បា​ន​​​លួ​​​ចយក​​​ក្រោ​ម​កា​រ​​​ពិ​និត្យ​​​ តា​ម​​​​ដាន​​​​​របស់​​​ខ្លួន​ផ្ទាល់​កា​ល​​​ពី​​​សប្តា​​ហ៍​មុន​។

លោក សុខ​ ​អា​ន​ ​​បា​ន​​ឲ្យ​​ដឹង​​ទៀ​ត​ថា “អ្នក​ឃើញ​​​​អា​​ជ្ញា​​​​​ធរ​មា​នសមត្ថ​​កិច្ច​​​ពេល​នេះ​​កំ​ពុង​​​ធ្វើ​កា​រ​​​យ៉ាង​សកម្ម​​​បំ​​ផុត​ ហើយ​នៅ​​ពេល​​​អ្នក​​ឃើញ​​កា​រ​​​​ងា​រ​របស់​​ពួ​ក​គេ​​កំ​ពុ​ង​​តែ​​​ដំ​ណើរ​​កា​រ​ ខ្ញុំ​​មិ​ន​​​ចង់​​ធ្វើ​​សេចក្តី​​​អត្ថា​​​ធិ​ប្បាយ​​​​​ឡើយ​”។ ​លោក​​បា​ន​​ថ្លែ​ង​ថា ​“ខ្ញុំ​​អា​ច​​ធា​នា​​​​ប្រាប់​​អ្នក​​ថា​ ​​អាជ្ញា​​​ធរ​មាន​សម​ត្ថ​កិច្ច​​កំ​ពុ​ងធ្វើ​កា​រ​​​យ៉ា​ង​ស​កម្ម​​លើ​​បញ្ហា​​​សំ​​​ខាន់​​បំ​ផុត​​​នេះ”។

លោក ​ថុង ស៊ី​នី ​​អភិ​បា​ល​​ស្រុ​ក​​​ព​ញា​ឮ ​​បា​ន​ មា​ន​​ប្រ​សាស​​ន៍​ថា​ ​​នគរ​បាល​​​និ​ង​​អាជ្ញា​​ធរ​​មូ​ល​​ដ្ឋាន​​​​បា​ន​​ឆែក​​ឆេរ​​ផ្ទះរបស់​​ជ​ន​សង្ស័​យ​​​​​​ដែល​​ត្រូ​វ​​បា​ន​​ចាប់​​ខ្លួ​ន​​​ទាំង​ប្រាំ​​នា​ក់​នេះ​ ​​ប៉ុន្តែ​លោក​ មិន​​​ដឹង​ថា​ ​​តើ​​​ពួ​ក​​បា​ន​​រក​ឃើញ​​​ភស្តុ​​តា​​​ង​​​ណា​មួ​យ​​​​ទាក់​​ទង​​​បុរស​​​​លួ​ច​​យក​ព្រះ​សារី​រិ​ក​​​ធាតុ​​​​ដែល​​ត្រូ​វ​បា​ន​​​លួច​​​ឬ​អត់​​ទេ​។ ​​នគរ​​បាល​​បា​ន​ឲ្យដឹង​​កា​ល​​ពី​ថ្ងៃ​​​អា​ទិត្យ ​​​​ថា ​​ពួ​ក​គេ​​​បា​ន​​រក​ឃើញ​​ពុទ្ធ​ប្បដិ​មា​ជាង​​២០​​ក្នុ​ង​​​ផ្ទះ​​​​របស់​លោក សុខហែម​  ​ប៉ុន្តែ​មិ​ន​បា​ន​ផ្តល់​​​ព័ត៌​មា​ន​​ណា​មួ​យ​​​ភ្ជាប់​ពុទ្ធប្បដិ​មា​​​ទាំ​ង​នេះ​​​ទៅ​នឹ​ង​​វត្ថុ​បុ​រាណ​​​ដែល​​​គេ​​លួ​ច​យក​​នោះ​​ទេ​។ លោក ស៊ី​នី ​​បា​នថ្លែង​ថា​ “ខ្ញុំ​មិន​ដឹង​​​ថា​តើ​​​ពុទ្ធ​​​ប្ប​ដិ​​មា​​​ទាំ​ង​​នោះ​​ ​ដែល​ត្រូ​វ​​​បា​ន​​រក​ឃើញ​​​ក្នុ​ង​ផ្ទះរបស់​​​លោក ផា សុខហែ​ម ​​​​​ពាក់​​ព័ន្ធ​​​​ជា​ មួ​យ ​​​ព្រះ​​​សារី​​​រិ​ក​​​ធាតុ​​​ព្រះ​​​ពុទ្ធ  ​​​ដែល​​​​គេ​​លួ​ច​​ពី​​ព្រះ​សក្យមុនី​ចេតិយ​​​នេះ​​​ឬ​​អត់​​ទេ​​​”​៕ ​​សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស