40.9 C
Phnom Penh

ប្រទេស​​​កម្ពុជា​​​ ព្រម​​​ព្រៀង​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​ការ​​​ទូត​​​ឲ្យ​​​ឈាន​​​ដល់​​​កម្រិត​​​​​​យុទ្ធ​​​សាស្ត្រ​​​ជា​​​មួយ​​​ជប៉ុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដី​​​រាយ​​​ការណ៍​​​របស់​​​ប្រព័ន្ធ​​​​​​ផ្សព្វផ្សាយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បាន​​​ព្រមព្រៀង​​​​​​ពង្រឹង​​​ទំនាក់​ទំនង​​​​​​ការ​​​ទូត​​​​​​របស់​​​កម្ពុជា​​​ជាមួយ​​​ប្រទេស​​​ជប៉ុន​​​ឲ្យ​​​ឈាន​​​ទៅ​​​ដល់ “កម្រិត​​​យុទ្ធ​​​សាស្ត្រ”​ អំឡុង​​​កិច្ច​​​ពិភាក្សា​​​ក្នុង​​​ទីក្រុង​​​​​​តូក្យូ កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ ប៉ុន្តែ​​​លោក​​​​​​ក៏​​​បាន​​​ថ្លែង​​​អំណរ​​​គុណ​​​​​​ប្រធានាធិបតី​​​​​​ជប៉ុន​​​លោក​​​ ស៊ីន​​​ហ្សូ អាបេ ដែរ​​​ចំពោះ​​​កិច្ច​​​ខំប្រឹង​​​ប្រែង​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​នូវ​​​​​​ទំនាក់​​​ទំនង​​​​​​ជា​​​មួយ​​​ប្រទេស​​​ចិន​​​​​​ ដែល​​​ជា​​​ប្រទេស​​​ជិត​​​ខាង​​​ប្រសើរ​​​ឡើង។

អំឡុង​​​​​​ដំណើរ​​​ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋ​​​ទៅ​​​កាន់​​​ប្រទេស​​​ជប៉ុន​​​ ដែល​​​ត្រូវ​​​បញ្ចប់​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ លោក​​​ ហ៊ុន សែន ក៏បាន​​​​​​​​​​​​ទទួល​យក​​​​​ឥណ​​​ទាន​​​​​​ថ្មី​​​​​​ចំនួន​​​១៣៤​​​លាន​​​ដុល្លារ​​​​​​ផង​​​ដែរ​​​​​​សម្រាប់​​​គម្រោង​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ចំនួន​​​បី​​​​​​ ពី​​​ប្រទេស​​​ជប៉ុន​​​ ដែល​​​ជា​​​ម្ចាស់​​​ជំនួយ​​​​​​អភិវឌ្ឍន៍​​​ធំ​​​បំផុត​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​។ ទីភ្នាក់ងារ​​​ព័ត៌មាន​​​រដ្ឋ​​​ AKP បាន​​​ចាត់​​​ទុក​​​​​​សេចក្ដីសម្រេច​​​របស់​​​កម្ពុជា​​​​​​និង​​​ជប៉ុន​​​ ដើម្បី​​​​​​ពង្រឹង​​​ទំនាក់ទំនង​​​របស់​​​ខ្លួន​​​ឲ្យ​​​ឈាន​​​ទៅ​​​​​​ដល់​​​ “កម្រិត​​​យុទ្ធសាស្ត្រ​​​” នេះ​​​​​​ថា ជា​​​ការ​​​​​​វិវឌ្ឍន៍​​​ ប៉ុន្តែ​​​មិន​​​បាន​​​ពន្យល់​​​​​​ថា វា​​​មាន​​​ន័យ​​​យ៉ាង​​​ដូចម្ដេច​​​ ឬ​​​ថាតើ​​​​​​វា​​​នឹង​​​​​​កែ​​​ប្រែ​​​​​​ទំនាក់​​​ទំនង​​​​​​​​​បច្ចុប្បន្ន​​​រវាង​​​​​​ប្រទេស​​​ទាំង​​​ពីរ​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​។

ជំនួប​​​ទ្វេ​​​ភាគី​​​រវាង​​​លោក​​​ ហ៊ុន សែន និង​​​លោក​​​ ស៊ីនហ្សូ អាបេ ធ្វើ​ឡើង​ក្រោយ​​​ពី​​​កិច្ច​​​ប្រជុំ​​​កំពូល​​​រំឭក​​​ខួប​​​អនុស្សាវរីយ៍​​​នៃ​​​ទំនាក់​​​ទំនង​​​​​​ដៃ​​​គូ​​​អាស៊ាន​​​-ជប៉ុន​​​  ដែល​​​មាន​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​  ហើយ​​​អំឡុង​​​ពេល​​​នោះ​​​ប្រទេស​​​ជប៉ុន​​​និង​​​ប្រទេស​​​ជា​​​​​​សមាជិក​​​​​​អាស៊ាន​​​ទាំង​​​១០​​​​​​បាន​​​ព្រម​​​ព្រៀង​​​​​​ធានា​​​ឲ្យ​​​មាន​​​ “សេរីភាព​​​នៃ​​​ការ​​​ហោះ​​​ហើរ​​​​​​ឆ្លង​​​ដែន​​​​​​” នៅ​​​ក្នុង​​​តំបន់​​​ ជា​​​ចំណាត់​​​ការ​​​​​​មួយ​​​ដែល​​​ប្រទេស​​​ចិន​​​ទំនង​​​​​​ជា​​​ចាត់​​​ទុក​​​ថា​​​ ជា​​​ការ​​​គំរាម​​​កំហែង​​​​​​ចំពោះ​​​តំបន់​​​ការ​​​ពារ​​​ដែន​​​អាកាស​​​​​​​​​ ដែល​​​ខ្លួន​​​​​​បាន​​​​​​​​​ដាក់​​​​​​ជា​​​ឯកតោ​​​ភាគី​​​លើ​​​​​​ដែន​​​ទឹក​​​មាន​​​វិវាទ​​​រវាង​​​​​​ខ្លួន​​​​​​ និង​​​ប្រទេ​​​ស​​​ជប៉ុន​​​។

យោង​​​តាម​​​ AKP បាន​​​ឲ្យ​​​ដឹង​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​ ស៊ីនហ្សូ អាបេ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​សង្ឃឹម​​​ថា ជើង​​​ហោះ​​​ហើរ​​​ផ្ទាល់​​​រវាង​​​ប្រទេស​​​ជប៉ុន​​​ និង​​​កម្ពុជា ​​​នឹង​​​ត្រូវ​​​បង្កើត​​​ឡើង​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​ ហើយ​​​បញ្ជាក់​​​ថា អ្នក​​​ជំនាញ​​​ការ​​​ជប៉ុន​​​​​​ខា​​​ង​​​បោះ ឆ្នោតក៏​​​​​​​​​នឹង​​​ត្រូវ​​​បញ្ជូន​​​មក​​​ឆាប់​​​ៗដែរ​​​ដើម្បី​​​ជួយ​​​ធ្វើ​​​កំណែទម្រង់​​​​ប្រព័ន្ធ បោះឆ្នោត​​ដែល​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​របស់​​​កម្ពុជា​​​។

យោង​​​តាម​​​​​​​​​ AKP ដដែល​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​ ស៊ីនហ្សូ អាបេ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា គម្រោង​​​ដែល​​​ប្រទេស​​​ជប៉ុន​​​បាន​​​​​​ចុះ​​​ហត្ថលេខា​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​សម្រាប់​​​ការ​​​​​​ចំណាយ​​​​​​​​​រួម​​​មានការ​​​​ជួស​​​ជុល​​​​​​កែ​​​លម្អផ្លូវ​​​ជាតិ​​​លេខ​​​១ និង​​​មន្ទីរពេទ្យ​​​បង្អែក​​​​​​ខេត្ត​​​ព្រះសីហនុ ព្រម​​​ទាំង​​​ឧបករណ៍​​​ជួស​​​ជុល​​​ស្ដារ​​​​​​ផ្លូវ​​​ចូល​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ទៀត​​​ផង​​​​​​​​​។

ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​របស់​​​ប្រទេស​​​ជប៉ុន​​​បាន​​​​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​ថា គម្រោង​​​អភិវឌ្ឍន៍​​​ដែល​​​ត្រូវ​​​បាន​​​ព្រមព្រៀង​​​​​​រួម​​​មាន​​​​​​ ការ​​​ងារ​​​​​​បណ្ដាញ​​​​​​ថាម​​​ពល​​​អគ្គិសនី​​​​​​របស់​​​កម្ពុជា​​​ ប្រព័ន្ធ​​​ធារា​​​សាស្ត្រ​​​ និង​​​ផ្លូវ​​​ហាយវ៉េ​​​មួយ​​​ខ្សែ​​​ភ្ជាប់​​​រាជធានី​​​ភ្នំពេញ​​​​​​ទៅ​​​​​​ប្រទេស​​​ថៃ​​​។ លោក នាង​​​ ផាត​​​ រដ្ឋ​​​លេខា​​​ធិការ​​​​​​ក្រសួង​​​ការពារជាតិ​​​កម្ពុជា​​​​​​ក៏​​​​​​​​​ស្ថិត​​​ក្នុង​​​​​​ដំណើរ​​​ទស្សនកិច្ច​​​នៅ​​​ក្នុង​​​ទីក្រុង​​​តូក្យូ​​​ដែរ​​​ ដើម្បី​​​ចុះ​​​​​​អនុស្សរណ​​​ៈ​​​មួយ​​​ស្ដី​​​ពី​​​​​​​​​កិច្ច​​​សហប្រតិបត្តិការ​​​​​​ការពារ​​​ជាមួយ​​​សម​​​ភាគី​​​ជប៉ុន​​​ ប៉ុន្តែ​​​គ្មាន​​​​​​សេចក្ដី​​​លម្អិត​​​​​​ពាក់ព័ន្ធ​​​នឹង​​​បញ្ហា​​​​​​នេះ​​​។

កាល​​​ពី​​​ម្សិលមិញ​​​លោក​​​ ផៃ​​​ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​ទីស្ដី​​​ការ​​​​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្រទេស​​​ជប៉ុន​​​​​​មាន​​​ភាព​​​​​​ជិតស្និទ្ធ​​​​​​ខ្លាំង​​​​​​ប៉ុណ្ណា ឬ​​​ថាតើ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ “សេរី​​​ភាព​​​នៃ​​​ការ​​​​​​ហោះ​​​ហើរ​​​ឆ្លង​​​ដែន​​​” ប្រហែល​​​​​​ជា​​​ធ្វើ​​​ឲ្យ​​​​​​ប៉ះពាល់​​​​​​ដល់​​​ទំនាក់​​​ទំនង​​​រវាង​​​រដ្ឋាភិបាល​​​ក្រុង​​​​​​ភ្នំពេញ​​​និង​​​រដ្ឋាភិបាល​​​​​​ក្រុង​​​ប៉េកាំង​​​ ដែល​​​ជា​​​វិនិយោ​​​គិន​​​ធំ​​​បំផុត​​​របស់​​​ប្រទេស​​​កម្ពុជានោះ​​​ទេ​​​​​​​​​ ហើយ​​​​​​លោក​​​​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​ខុទ្ទ​​​កាល័យ​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​។

ការ​​​ធ្វើ​​​​​​ជា​​​ម្ចាស់​​​ផ្ទះ​​​របស់​​​ប្រទេស​​​​​​ជប៉ុន​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​រំឭកខួប​​​​​​អនុស្សាវរីយ៍​​​នៃ​​​ទំនាក់​​​ទំនង​​​​​​ដៃគូអាស៊ាន​​​-ជប៉ុន​​​ ទី​​​ដែល​​​​​​​​​ប្រទេស​​​នេះ​​​បាន​​​សន្យា​​​​​​ផ្ដល់​​​ជំនួយ​​​ជិត​​​២០​​​ពាន់​​​លាន​​​ដុល្លារ​​​​​​​​​សម្រាប់​​​​​​បណ្ដា​​​ប្រទេស​​​​​​ជា​​​​​​សមាជិក​​​អាស៊ាន​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​បន្ទាប់​​​ និង​​​ដំណើរ​​​ទស្សនកិច្ច​​​​​​របស់​​​លោក​​​ ស៊ីន​​​ហ្សូ អាបេ​​​ ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​​​​ទៅ​​​​​​កាន់​​​បណ្ដា​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​ ត្រូវ​​​បាន​​​គេ​​​មើល​​​ឃើញ​​​ទូទៅ​​​ថា ​​​ជា​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​​​​រដ្ឋាភិ​​​បាល​​​ក្រុង​​​​​​តូក្យូ​​​ ដើម្បី​​​កៀង​​​គរ​​​​​​ការ​​​គាំទ្រ​​​នៅ​​​ក្នុង​​​តំបន់​​​​​​ និង​​​ដើម្បី​​​ទប់​​​ទល់​​​ឥទ្ធិពល​​​​​​របស់​​​ប្រទេស​​​ចិន​​​ ដែល​​​រីក​​​កាន់​​​តែ​​​ធំ​​​ឡើង​​​នៅ​​​ក្នុង​​​តំបន់​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ យោង​​​តាម​​​​​​កាសែត​​​​​​ Wall Street Journal ​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ហ៊ុន​​​ សែន​​​ ដែល​​​បាន​​​​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​ជា​​​​​​ពិសេស​​​ជាមួយ​​​រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​  ដែល​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​​​​ក្លាយ​​​ជា​​​​​​សម្ពន្ធ​​​មិត្ត​​​ជិត​​​ស្និទ្ធ​​​បំផុត​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ា​​​ន​​​នោះ​​​ បាន​​​​​​ប្រាប់​​​លោក​​​ អាបេ កាលពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​​​​រីក​​​រាយ​​​ ដែល​​​នាយក​​​រដ្ឋមន្ត្រី​​​ជប៉ុន​​​ព្យាយាម​​​ពង្រឹង​​​ទំនាក់​​ទំនង​​​​​​ជា​​​មួយ​​​ប្រទេស​​​ចិន​​​។ ប៉ុន្តែ​​​ដំណើរ​​​ទស្សនកិច្ច​​​ទៅ​​​​​​​​​កាន់ទីក្រុង​​​តូក្យូ​​​​​​ មិនមែន​​​ដើម្បី​​​ការ​​​ងារសុទ្ធ​​​​​​​​​នោះ​​ទេ​​​ សម្រាប់​​​លោក​​​ ហ៊ុន​​​ សែន​​​ និង​​​លោក​​​ស្រី ប៊ុន​​​ រ៉ានី​​​ ភរិយា​​​របស់​​​លោក​​​។

យោង​​​តាម​​​អង្គភាព​​​​​​ព័ត៌មាន​​​ និង​​​ប្រតិកម្ម​​​រហ័ស​​​របស់​​​ទីស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុគ្គលិក​​​នៅ​​​ក្រុមហ៊ុន​​​​​​មីណេប៊ី  (Minebea) របស់​​​ជប៉ុន​​​ ដែល​​​ផលិត​​​​​​ម៉ាស៊ីន​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​ បាន​​​​​​រៀប​​​ចំនំ​​​ខេក​​​ និង​​​​​​កា​​​រប្រគំតន្ត្រី​​​​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដើម្បី​​​អប​​​អរ​​​សាទរ​​​អំឡុង​​​​​​ទិវា​​​ខួប​​​ជន្មាយុគម្រប់​​​៥៩​​​ឆ្នាំ​​​​​​ឈាន​​​ចូល​​​៦០​​​ឆ្នាំ​​​របស់​​​លោក​​​ស្រី​​​។ រូប​​​ថត នៅ​​​ក្នុង​​​គេហ​​​ទំព័រ​​​របស់​​​​​​អង្គភាព​​​​​​ព័ត៌មាន​​​ និង​​​ប្រតិកម្ម​​​រហ័ស​​​​​​បង្ហាញពី​​​សកម្ម​​​ភាព​​​លោក​​​ស្រី​​​ ប៊ុន​​​ រ៉ានី ផ្លុំ​​​ពន្លត់​​​​​​​​​ភ្លើង​​​ទៀន​​​លើ​​​​​​នំខេក​​​ និង​​​អម​​​ជុំ​​​វិញ​​​ដោយ​​​តន្ត្រី​​​​​​ករ​​​ជប៉ុន​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស