29 C
Phnom Penh

ប្រារព្ធ​​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី ណែល​សុន​ មែន​ដឺឡា នៅកម្ពុជា 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាន​ទូត​អាហ្វ្រិក​ខាង​ត្បូង​ប្រចាំ​កម្ពុជា​កាល​ពីម្សិលមិញ​ បាន​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​​ផ្លូវការ​ សម្រាប់​អតី​ត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក  ណែលសុន  មែន​ដឺ​ឡា​ (Nelson Mandela) ដែល​បាន​ទទួល​មរណ​ភាព​កាល​ពីថ្ងៃ​ទី​៥​ ខែធ្នូ​ ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​។

តំណាង​រដ្ឋាភិបាល​ និង​ស្ថាន​ទូត​បរទេស​បាន​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគាឡឺរ៉ូយ៉ាល់​ ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​​របស់​​រដ្ឋ​បុរស​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ និង​បាន​ឆ្លង​ផុត​ពីការ​ជាប់​ពន្ធនាគារ​​រយៈពេល​​២៧​ឆ្នាំ​ ដើម្បី​ដឹក​នាំ​ប្រទេស​របស់​លោក​​ប្រកប​ដោយ​សន្តិភាព​ឲ្យចាក​ចេញ​ពី​​ការ​រើ​សអើង​ពូជសាសន៍​។

ពិធី​រយៈពេល​មួយ​ម៉ោង​នេះ​ត្រូវ​បាន​ចូល​រួម​​ដោយ​​អគ្គ​រដ្ឋ​ទូត​មិន​ប្រចាំការ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅកម្ពុជា​ គឺលោកស្រី ​​ រ៉ូប៊ីណា  ម៉ាក (Robina Marks) ហើយ​ពិធី​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើ​ញ​ជីវិត​ដ៏​វែង​របស់​លោក​ប្រធានាធិបតី​រូ​ប​ នេះ​ ក៏ដូចជាស្នាដៃជាច្រើន​​របស់​លោក​ផង​ដែរ​។​កាល​ពីសប្តាហ៍​មុន លោក  មែនដឺឡា បាន​​ទទួល​មរណភាព​ដោយសារ​ជំងឺ​​ ដែល​​ ធ្វើ​ឲ្យគាត់​បាត់​មុខ​ពីសាធារណជន​ ក៏​ប៉ុន្តែ សាធារណជន​ មិន​ដែល​​ភ្លេច​រូប​គាត់​ទេ​។

លោក​ស្រី ម៉ាក បាន​មាន​ប្រសាសន៍ថា “យើង​ពិតជាទទួល​បាន​ពរជ័យ​ពីមេដឹកនាំ​ដែល​មាន​ទស្សន​វែង​ឆ្ងាយ​​ និង​បាន​ដឹក​នាំ​អាហ្វ្រិក​ខាង​ត្បូង​ឲ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយយើង​ក៏សូម​សម្តែង​ការដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ធម្មនុញ្ញ​មួយ​ ដែល​ការ​ពារ​សិទ្ធិ​សេរីភាព​ដែល​ពិបាក​នឹង​សម្រេច​បាន​របស់​យើង​”។
លោក មែនដឺឡា ត្រូវ​បាន​យក​ទៅ​បញ្ចុះ​កាល​ពីថ្ងៃអាទិត្យ​ នៅស្រុក​កំណើត​នៅ​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​សព​រយៈពេល​១០​ថ្ងៃ​។ ​ពិធី​កាល​ពី​ម្សិលមិញ​​ត្រូវ​បាន​រៀប​ចំ​ត្រូវ​គ្នា​នឹង​ទិវា​ផ្សះ​ផ្សា​ប្រចាំឆ្នាំ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​១៩៩៤​ បន្ទាប់​ពី​លោក មែន​ដឺឡា​ ចាប់​ផ្តើម​ធ្វើ​ជា​ប្រធានាធិ​បតី​ តាម​រយៈការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិប តេយ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​នេះ​​។

លោកស្រី​ ម៉ាក បា​ន​មា​ន​​ប្រ​សាសន៍​ថា “ ​​ប្រធា​នាធិ​ប​​​តី​​​ស្ថា​​ប​និ​ក​​​របស់​​យើង ​​បា​ន​​នា​ំ​​​ប្រ​ជា​​ពល​រដ្ឋ​​​​របស់​​យើង​​​​​រួ​ម​​​គ្នា​​ប្រ​ឆាំ​​ង​នឹង​វិវាទ​ទាំ​ង​អស់”។ ​លោក​ស្រី​​​បា​ន​​​បន្ថែម​​ថា​ ​មរតក​ចុង​ក្រោ​យ​​​​របស់​​លោក មែន​​​​ដឺ​ឡា ​​គឺ​​ ថា ​​លោក​​​បា​ន​នាំ​គ្រប់​​ភាគី​ទាំង​​​អស់​​​ក្នុ​ង​កា​រ​​​សន្ទនា​​សំ​​ដៅ​​​គោល​​ដៅ​​ប្រ​ជា​​​ធិ​ប​​តេយ្យ​​។ លោក​ស្រី​​ឲ្យ​​ដឹង​ថា “ការ​​ទទួល​​​យក​​សារ​​​នោះ​​ទុក​ក្នុ​ង​​​បេះ​​​​ដូ​ង​​​​របស់​​​អ្នក​​…​​​នឹ​ង​​​ជា​​វិ​ធី​​ដ៏​ប្រ​សើរ​បំផុត​​ក្នុ​ង​​កា​រ​​​គោ​រព​​​វិ​​ញ្ញា​ណក្ខន្ធ​លោក ណែល​​សុន មែន​​​​ដឺ​ឡា​”។

លោក ​អ៊ុច ​បូ​រិ​ន ​រដ្ឋ​លេខាធិ​កា​រ​​​​​​ក្រសួ​ង​កា​រ​​​​ បរ​​ទេស​​​​បា​ន​លើក​​ឡើ​ង​​​អំ​ពី​មរតក​​​​របស់​​  លោក ​មែន​​​​ដឺ​ឡា ​​​ជា​​​អ្នក​ជ្រោម​ជ្រែង​ផ្នែក​​សិទ្ធិ​មនុស្ស​ ​និ​ង​បា​ន​​​​ថ្លែ​ង​ថា ​ជី​វិត​​​របស់​​​គាត់​​​គួរ​តែ​​​ជា​មេ​​​រៀន​​​មួ​យ​​ចំ​ពោះ​​​អ្នក​​​គ្រប់​​ៗ​​គ្នា​។ លោក​បា​ន​ឲ្យ​ដឹងថា​​​ “គា​ត់​​​រស់​​នៅ​ក្នុ​ង​​​ ជី​វិត​តស៊ូលំ​​បា​ក​​ដើម្បី​នា​ំ​​​មក​​​នូ​​វ​សិទ្ធិ​មនុស្ស​​សម្រាប់​​​​ទាំ​ង​​អស់​គ្នា​ និ​ង​បង្រៀ​ន​​យើង​ថា យើង​​ត្រូ​វ​​រស់​​នៅ​ក្នុ​ង​​ជី​វិត​​មា​ន​​​ន័យ​មួ​យ​​ដើម្បីវឌ្ឍ​​ន​ភាព​​​ទាំ​ង​​​អស់​”។

ឯក​​​អគ្គ​​រដ្ឋ​​ទូ​ត​​ឥណ្ឌា​​ប្រ​​ចាំ​​នៅប្រទេស​​កម្ពុជា​លោក ​ឌី​នែ​ស ​​ប៉ា​​​ណេក (Dinesh Patnaik)​​​ដែល​​​​​រៀប​ចំ​​​ពិ​ធី​នេះ​​ដែរ ​​បា​ន​​​លើក​ឡើ​ង​​​អំ​ពី​មិត្ត​ភាព​​​​​ផ្ទាល់​​ដ៏​យូរលុង​​​​​​របស់​លោក​​​ជា​មួ​យ​​​លោក ​មែន​​​ដឺ​ឡា ​​និ​ងវិញ្ញាណ​​​​​នៃ​​កា​រ​​​ពិ​ចារ​ណា​​​ បា​ន​​ដិ​ត​ដល់​​​របស់​​លោក​​នូ​​វ​ទំនាក់​​​ទំនង​​យូរ​​អង្វែ​ង​​រវា​ង​​​អា​ហ្វ្រិក​​ខាង​ត្បូង​ ​​និង​​​ឥណ្ឌា ​ដែល ​​​ជា​ប្រទេ​ស​មួ​យ​​ក្នុ​ង​ចំណោម​​ប្រទេ​សដំ​បូ​ង​គេ​​​គាំ​ទ្រ​​ចល​នា​​ប្រ​ឆាំ​ង​​​របប​អា​ប៉ា​​ថេត និ​ង ជា មួយ​ ហ្គាន​​ឌី ​​ជា​មេ​ដឹក​នា​ំ​​ប្រ​ឆាំ​ង​​​​​អាណា​​​និ​គ​ម​​​ ដែល​នាំ​ឲ្យ​មាន​ការ​​​ជំរុញ​​ទឹក​ចិត្ត​មួ​យ​ចំ​ពោះ ​​ សមា​​​ជជាតិ​​​អាហ្វ្រិក​​​របស់​លោក មែន​​​ដឺឡា។ លោក​​បា​ន​ថ្លែង​ថា “ ខ្ញុំ​បា​ន​​​​ជួប​គាត់​ច្រើន​​លើក​  ​​ហើយ​​វា​​​ជា​កិត្តិយសដ៏​​ធំធេង​​​មួ​យ​សម្រាប់ ប្រទេស​ឥណ្ឌា​”៕ ​ប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស