30 C
Phnom Penh

រូប​​​ចម្លាក់​​​សម័យ​​​អង្គរ​​​ ដែល​​​​​​សូថេប៊ី ប្រគល់​​​ឲ្យ​​​កម្ពុជា​​​វិញ​​​​​​នឹង​​​ត្រូវ​​​ដាក់​​​តាំង​​​នៅ​​​សារ​​​មន្ទីរ​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ សុខ អាន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា រូប​​​ចម្លាក់​​​សម័យ​​​អង្គរ​​​មួយ​​​ដែល​​​ចោរ​​​បាន​​​លួច​​​ចេញ​​​ពី​​​ប្រាសាទ​​​កោះ​​​កេរ​​​នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០ នឹ​ង​​​​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​កម្ពុជា​​​វិញ​​​ ហើយ​​​នឹង​​​​​​​​​ត្រូវ​​​ដាក់​​​តាំង​​​នៅ​​​ក្នុង​​​សារ​​​មន្ទីរជាតិ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ មុន​​​ពេល​​​​​​បញ្ជូន​​​​​​យក​​​ទៅ​​​​​​ដាក់​​​តាំង​​​នៅ​​​ខេត្ត​​​ព្រះវិហារ​​​។

ក្ដី​​​ក្ដាំ​​​តុលាការ​​​មួយ​​​ ដែល​​​បាន​​​អូស​​​បន្លាយ​​​អស់​​​រយៈ​​​ពេល​​​ជិត​​​ពីរ​ឆ្នាំ​​​ជុំ​​​វិញ​​​ភាព​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​​​​លើ​​​រូប​​​ចម្លាក់​​​អ្នក​​​ចម្បាំង Duryodhana  ជា​​​រូប​​​ចម្លាក់​​​ថ្ម​​​ភក់​​​​ ដែល​​​កសាង​​​ឡើង​​​​​​ក្នុង​​​សតវត្សរ៍​​​ទី​​​១០ ​​​បាន​​​បញ្ចប់​​​​​​កាលពី​​​សប្ដាហ៍​​​មុន​​​​​​នៅ​​​ពេល​​​ក្រុមហ៊ុន​​​​រៀប​ច​ំ​ការ​​ដាក់​​​លក់​​​ដេញ​​​ថ្លៃ​​​សូថេប៊ី (Sotheby’s) នៅ​​​ក្នុង​​​ទីក្រុង​​​ញូវយ៉ក បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​មួយ​​​ជាមួយ​​​រដ្ឋា​ភិបាល​​​​សហ​​​រដ្ឋ​​​អាមេរិក​​​ ដើម្បី​​​ប្រគល់​​​រូប​​​ចម្លាក់​​​នេះ​​​មក​​​​​​ឲ្យ​​​កម្ពុជា​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​។

លោក​​​ សុខ អាន​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​សន្និសីទ​​​​​​កាសែត​​​មួយ​​​នៅ​​​ទីស្ដីការ​​​គណៈ​​​​រដ្ឋ​​​មន្ត្រី​​​ថា “កន្លែង​​​ល្អ បំផុត​​​សម្រាប់​​​យើង​​​ដាក់​​​​តាំ​ង​រូប​​​ចម្លាក់​​​នេះគឺ​​​​​​​សារ​​​មន្ទីរ​​​ជាតិ​​”​។​ លោក​​ សុខអាន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រយ ៈ​​​ពេល​​​ប្រហែល​​​ពីរ​ឆ្នាំ​​​ បន្ទាប់​រូប​​​ចម្លាក់​​​នេះ​​​នឹង​​​ត្រូវ​​​​​​យក​​​ទៅ​​​ដាក់​​​​​​តាំង​​​នៅ​​​សារ​​​មន្ទីរ​​​ថ្មី​​​មួយ​​​ដែល​ នឹង​​​ត្រូវ​​​សាង​​​សង់​​​ឡើង​នៅ​​​ជិត​​​ប្រាសាទ​​​ព្រះវិហារ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​​​​យើង​​​មាន​​​​​​សន្ដិសុខ​​​គ្រប់​​​គ្រាន់​​​ យើង​​​ចំា​​​បាច់​​​ត្រូវ​​​អភិវឌ្ឍ​​​សារមន្ទីរធម្មជាតិ​​​នៅ​​​ព្រះ​​​វិហារ”​ កន្លែង​​​ដែលត្រូវ​ដាក់​តាំង​​​​រូប​​​ចម្លាក់​​​នេះ។

ជា​​​ថ្នូ​​​រ​​​នឹង​ការ​​​ព្រមព្រៀង​​​របស់​​​ក្រុមហ៊ុន​​​ សូថេប៊ី ប្រគល់​​​រូប​​​ចម្លាក់នេះ​​​មក​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ការិយាល័យ​​​មេធាវី​​​សហ​​​រដ្ឋ​​​អាមេ​​​រិក​​​បាន​​​​​​ដក​​​​​​ពាក្យ​​​បណ្ដឹង​​​​​​ដំបូង​​​របស់​​​ខ្លួន​​​ និង​​​ការ​​​អះអាង​​​​របស់​ខ្លួន​ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់​​​លក់​​​ដេញ​​​​​ថ្លៃ​​​មួយ​​​នេះ​​​ និង​​​អ្នក​​​​​​​​​បញ្ជូន​​​ទំនិញ​​​ជន​​​ជាតិ​​​ប៊ែល​ហ្ស៊ិក​ ដែល​​​បាន​​​ដាក់​​​ដេញ​​​ថ្លៃ​​​រូប​​​ចម្លាក់​​​នេះ​​​ ដឹង​​​ថា រូប​​​ចម្លាក់​​​នេះ​​​ត្រូវ​​​បាន​​​នាំ​​​យក​​​​​​ដោយ​​​​​ខុស​​​ច្បាប់​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​ សុខ អាន ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​សង្ឃឹម​​​ថា ការ​​​ទទួល​​​បាន​​​រូប​​​ចម្លាក់​​​ ដែល​​​ត្រូវ​​​ចោរ​​​លួច​​​យក​​​មក​​​វិញនេះ​​​​ នឹង​​​ជំរុញ​​​​​​ឲ្យ​​​ប្រទេស​​​​​​ផ្សេង​​​ៗ​​​ទៀត​​​ និង​​​បណ្ដា​​​អ្នក​​​ប្រមូល​​​ទិញ​​​​​​ឯក​​ជន​​​ ប្រគល់​​​វត្ថុបុរាណ​​​ ដែល​​​មាន​​​ប្រភព​​​ខុស​​​ច្បាប់​​​មក​​​ឲ្យ​​​កម្ពុជា​​​វិញ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស