28 C
Phnom Penh

ព្រះ​​​សង្ឃ​​​ពាក់​ព័ន្ធ​ក្នុ​ង​​រឿ​ង​​អាស្រូ​វ​​រួ​ម​ភេទ​នៅសហ​រដ្ឋ​អា​​មេរិ​កត្រូ​វ​បា​ន​​ផ្អាកពី​​កា​រ​​​ងារក្រសួ​ង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោ​ង​តា​ម​​លិខិត​មួ​យ​​ច្បាប់​​​ពី​ក្រសួ​ង​​​ធម្ម​កា​រ ​​និង​សាសនា ​​បា​ន​​ឲ្យ​ដឹង​ថា ​ក្រសួ​ង​​ធម្មការ​​និ​ង​សាស​នា ​​បា​ន​ផ្អាក​​​ព្រះ​សង្ឃ​ខ្មែរ​​​​ដែល​មា​​ន​​រឿង ​អា​ស្រូ​វ ព្រះ​នាម​  ញ៉ែម  ​គឹម​​តេង ​​ពី​តួ​នា​​​ទី ​​​របស់​​​ព្រះ​អង្គ​​​ជា​​​​ប្រធា​ន​​ផ្នែ​ក​​ពុទ្ធិក​​ឧត្តម​​​សិក្សា​​នៃ​​​អគារ​​ធិ​កា​រ​ដ្ឋាន​​​ពុទ្ធិក​សិក្សា​​ជាតិ​​ ​ដែល​​​ថា​​​ព្រះ​អង្គ​​​ជាប់​​ពាក់​​ព័​ន្ធ​​ក្នុ​ង​រឿ​ង​​អា​ស្រូ​វ​​​វី​​ដេ​អូ ​រួ​ម​​ភេទ​​នៅ​ទី​ក្រុ​ង ​​ឡូ​វែល ​រដ្ឋ​ម៉ា​សា​​ជូ​សិត ​សហ​រដ្ឋ​​​អា​មេ​​រិ​ក។

​គេ​មិ​ន​ឮ​​អ្វី​​​ពី​​ព្រះ​​តេជ​​គុណ​ ​ញ៉ែម ​គឹម​​​តេង ​ទេ ចា​ប់​តាំ​ង​​​ព្រះ​​​អ​ង្គបា​ន​​ចេញសេចក្តី​ថ្លែ​ង​កា​រ​​ណ៍​មួ​យ​​​កា​ល​​ពី​ថ្ងៃ​​ទី​២២ ​ខែ​​​មេ​សា ​​ដែល​​ក្នុ​ង​​នោះ​​ព្រះ​អ​ង្គ​​​បា​ន​​​​ទទួល​ស្គាល់​​ថា ​​ពិ​ត​​ជា​​​បា​ន​បង្ហាញ​​​​ព្រះ​ភ័ក្រ​​នៅ​ក្នុ​ង​ខ្សែវី​ដេអូ​​​​មួ​យ​​បង្ហោះ​​​នៅ​លើ​យូធូប​ (YouTube) ប៉ុន្តែ​​​បា​ន​​​បដិ​សេធ​ថា​ ​​វា​​មិ​ន​បង្ហាញ​​ថា​​ព្រះ​​​អង្គ​​​រំ​លោភ​​កា​រ​​​សច្ចា​អំ​ពី​ភាព​​​នៅ​លីវ​​​របស់​​ព្រះ​អង្គ​​នៅ​​ឯ​​វត្ត​​​មួ​យ​នៅ​ក្នុ​ង​​ក្រុ​ង​ឡូ​​វែ​ល ​​ជា​​មួ​យ​ឈ្មោះ ម៉ា​យ៉ា​ មិន ​​ជា​ឧ​​បា​សិកា ​ដែល​​ព្រះ​​អង្គ​ធ្វើ​កា​រ​​​ជា​មួ​យ​លើ​គម្រោ​ង​សាង​ស​ង់​ព្រះ​​វិ​ហា​រ​ថ្មី​  មួ​យ​​​ដែល​​ត្រូ​វ​​ចំ​ណាយ​​ទឹក​​ប្រាក់​​រាប់​លាន​ដុល្លារ​​​ក្នុ​ង​ក្រុ​ង​របស់​​សហ​​រដ្ឋ​​​អា​មេរិក​​នេះ​។

​កា​ល​​​ពី​ខែ​មេ​សា ​លោក នួន ​វាសនា ​ជា​​​សមា​​​ ជិ​ក​ក្រុ​ម​​ប្រឹក្សា​​ក្រុ​ង​ឡូ​វែល ​​​មា​ន​​ ប្រ​សាស​​ន៍​ ថា​ ​​ពាក្យ​​​បណ្តឹង​ផ្លូ​វ​កា​រ​មួ​យ​​​ត្រូ​វ​បា​ន​​បញ្ជូ​ន​​​ទៅ​​ក្រ​សួ​ង​​​ធម្ម​ការ ​និ​ង​សាសនា​ក្នុ​ង​ប្រទេសកម្ពុ​ជា​ ដោ​យ​ស្នើ​ឲ្យ​​ផ្សឹក​​ព្រះ​​​សង​​្ឃ​​​អង្គ​នេះ​។ លោក​ វាសនា ​ក៏​បា​ន​​​បង្ហា​ញ​ឲ្យ​​​ឃើញ​​​ថា ​ព្រះ ​សង្ឃ​​​អង្គ​នេះ​ត្រូ​វ​បា​ន​​​បណ្តេញ​​ចេញ​​​ពី​វត្ត​នេះ ហើយ​​​ថា ​ ទិដ្ឋា​​កា​រ​​សាសនា​​​របស់​​ព្រះ​​អង្គ​​​ ដើម្បី​​​​​​នៅ​​​ជា​ពល​រដ្ឋ​​​នៅ​ក្នុ​ង​​សហ​​រដ្ឋ​​​អា​មេរិក​ ផុត​កំ​​​ណ​ត់​​ហើយ​។

នៅ​ក្នុ​ង​លិ​​ខិត​​​មួយ​​ច្បាប់​​ទទួល​​​បា​ន​​​កា​ល​​​ពី​​ម្សិល​មិញ ​​ប៉ុន្តែ​​ចុះ​កា​ល​​​បរិ​ច្ឆេទ​​​​កា​ល​​​​ពី​ថ្ងៃ​​​ទី​២៥​ ខែ​​វិច្ឆិ​កា​ លោក មិន ឃិន ​រដ្ឋ​ម​ន្ត្រី​​ក្រ​សួ​ង​​ធម្ម​កា​រ ​និ​ង​សាសនា​ ​បា​ន​​សរសេរ​​លិ​​ខិ​ត​​​ទូ​ល​​ព្រះ​​តេជ​​​​​គុ​ណ ​មួ​ង ​រ៉ា លេខា​​ធ​ិ​កា​រ​​​ថេរ​សភា​​នៃ​ព្រះ​​​ពុ​ទ្ធ​សាសនា​​​ទទួល​​បន្ទុ​ក​​​វិ​ន័យ​​សង្ឃ ដោ​យ​​​ជូ​ន​​ដំ​ណឹង​​​ទូល​ព្រះ​​អង្គ​​​អំពី​ពាក្យ​​​បណ្តឹង​ ផ្លូ​វ​ការ​​របស់​សហ​​គ​ម​​ន៍​ ឡូ​​វែល ប្តឹង​ព្រះ​តេជ​​​គុ​ណ​ ​​ញ៉ែម ​គឹម​​តេង​។

ពាក្យបណ្តឹង​នេះ​​​​បា​ន​ស្នើ​​ក្រ​សួ​ង​នេះ​ “​ចាត់​​វិ​ធា​ន​កា​រ​​​ផ្សឹក​​​ព្រះ​តេជ​​​គុ​ណ​ ​ញ៉ែ​ម ​​គឹម​​តេង ​​ពី​​បទ​​​​ប្រ​ព្រឹ​ត្ត​​​​​អនា​​ចារ​​នៅ​ក្នុ​ង​វត្ត​​ត្រៃ​រតនា​​​រាម​” នៅ​​ក្រុ​ង​ ឡូ​​វែល​។
​រយៈពេល​​​បួ​ន​​ថ្ងៃ​​ក្រោ​យ​មក ​លោក​ មិន ​ឃិន ​​បា​ន​​ចេញ​​សេចក្តី​​ជូ​ន​​ដំ​ណឹង​មួ​យ​​​ពី​​ក្រ​សួ​ង​​​​ ថា ព្រះ​តេជ​​​គុណ​ ញ៉ែម គឹម​​​តេង ​ត្រូ​វ​បាន​​​ផ្អា​ក​ ​​​ពី​​តួ​នា​​​​ទី​​​របស់​​ព្រះ​អង្គ​​​ជា​​ប្រ​ធា​នផ្នែ​ក​​ ពុទ្ធិក​​ឧត្តម​​​សិក្សា​​នៃ​​​អគារ​​ធិ​កា​រ​ដ្ឋាន​​​ពុទ្ធិក​សិក្សា​​ជាតិហើយ​។

សេចក្តី​​ប្រកា​ស​​​ថ្ងៃ​​​ទី​​២៩​ខែ​​វិច្ឆិ​កា ​​​មា​ន​ខ្លឹមសារ​​ថា “ប្រាក់​​​ខែ ​និ​ង​ប្រាក់​​ម៉ោង​បន្ថែម​​ផ្សេង​ទៀត​​សម្រាប់​​ព្រះ​​តេជ​​​​គុណ ​​ញ៉ែ​ម ​​គឹម​​តេង ​​ត្រូ​វ​​​តែ​​បង្កក​​​ជា​​​បណ្តោះអា​សន្ន​​ចាប់​​ពី​ខែ​​​វិច្ឆិ​កា​​ឆ្នាំ​​២០១៣”។ ​ប៉ុន្តែ​​សេចក្តី​​ប្រកាស​​នេះមិ​ន​បា​ន​លើក​ឡើង​​​អំ​ពី​​​ថា​តើ​​​ព្រះ​​​សង្ឃ​​​អ​ង្គ​នេះ​ត្រូ​វ​បាន​ផ្សឹក​​​ដែរ​ ឬយ៉ាង​​ណា​​ទេ​។

ក្រ​សួ​ង​​​ធម្មកា​រ​ និ​ង​សាសនា​​មិ​ន​​អា​ច​​​ទាក់​​ទង​បា​ន​​​ទេ​​កា​ល​​ពី​ម្សិល​​មិញ ​​ប៉ុន្តែ​​​​ នៅ​​​​​ពេល​​ដំ​ណឹង​​​អំ​ពី​​ខ្សែ​​​វី​ដេ​​​​អូ​​​បា​ន​​បែក​​ដំ​បូង​ក្នុ​ង​​ខែ​​មេ​សា ក្រ​សួ​ង​​បា​ន​ឲ្យ​ដឹង​ថា​ ​​គ​ណៈ​​កម្មការ​​​​​ អា​​ចារ្យ​វត្ត​​នឹ​ង​សម្រេច​​ថា​តើ​​​ព្រះ​​សង្ឃ​​អង្គ​នេះ​​​នឹ​ង​ត្រូ​វ​ផ្សឹក​ នៅ​ពេល​​​​គណៈ​​កម្មកា​រ​​នេះ​​​ទទួល​​​បា​ន​​​ពាក្យ​បណ្តឹង​ ឬយ៉ាង​ណា​។ ព្រះ​តេជ​​គុណ ​ញ៉ែម ​គឹម​តេង ក៏​​​ដំ​ណើរ​​កា​រ​​អង្គកា​រ​ សាន់​​ទី សេណា (Santi  Sena) ​ជា​អង្គ​ការ​​ក្រៅ​រដ្ឋា​ភិ​បាល​​​​​អ​ប់​​រំ​​បរិស្ថា​ន​ព្រះ​​​ពុទ្ធ និ​ង​​​កា​រ​​ដាំ​​កូ​នឈើ​  ដែល​​ព្រះ​អង្គ​​​បា​ន​​បង្កើត​​ឡើង​​នៅ​​ស្វាយ​​រៀង​​​ក្នុង​ឆ្នាំ​​១៩៩៤ និង​មា​ន  ​មូ​ល ​ដ្ឋាន​​​ចេញ​​ពី​វត្ត​មួ​យ​​​ក្នុ​ង​​ក្រុ​ង​​ស្វាយ​​​រៀង​។ ព្រះ​​អង្គ​មិ​ន​​អាច​​​ទាក់​​ទង​សុំធ្វើ​​​កា​រ​​អត្ថា​​​ធិ​ប្បាយ​​​បា​ន​ទេ​៕ ប៊ុននី​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស