38.1 C
Phnom Penh

ក្រុមហ៊ុន​ ទ្រី ភាព ​មិន​ផ្ត​ល់​សំណង​បន្ថែម​ដល់​អ្នកភូមិ​ដែល​មាន​វិវាទដីធ្លី​នៅ​ខេត្ត​ពោធិ៍សា​ត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុម​ហ៊ុន ទ្រី ភាព​ និយាយ​កាលពី​ម្សិល​មិញ​ថា អ្នក​ភូមិ​នៅ​ក្នុង​​ខេត្ត​ពោធិ៍សាត់ដែល​បាន​ព្យាយាម​ហែ​ក្បួន​ទៅ​កាន់​វេទិកា​សាធារណៈមួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​អន្ត​រាគ​មន៍​ពាក់​ព័ន្ធ​វិវាទដី​ធ្លី​នោះ នឹង​​មិន​ទទួល​បាន​​សំណង​​បន្ថែម​ឡើយ​បន្ទាប់​​ពី​បាន​បា​ត់​បង់​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដែល​ពួក​គា​ត់​លើក​ឡើង​​ថា ពួកគា​ត់បាន​ធ្វើ​ស្រែ​ចម្ការ​ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៦មក​នោះ។

នគរ​បាល​និង​កង​រាជ​អាវុធ​ហ​ត្ថ​បាន​រារាំង​អ្នក​ភូមិ​ប្រហែល​២០០នាក់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​​វត​្ត​មួយ​ស្ថិត​ក្នុង​ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ទេ​​​ ​ដែល​​​នៅ ទី​​​នោះ​​​​មន្ត្រី​ខេត្ត​ ឃុំ​ និង​​ភូមិ​​​​​បាន​រៀបចំ​វេទិកា​​​​មួយ​​​​ ដែល​អ្នក​ភូមិ​សង្ឃឹម​​​​​​​ថា ​​​ប្រាប់​​​ពី​​​​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យអាជ្ញា​ធរ​បាន​ដឹង​។

កាលពី​ម្សិលមិញ ក្រុម​ហ៊ុន ទ្រី​​ ភាព ដែល​បាន​ជួល​ដី​សម្បទាន​មួយ​ផ្នែក​ទៅ​ឲ្យ​កសិករ​​​វិញ​នោះ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​នឹង​មិន​ធ្វើ​តាម​សំណើរបស់​អ្នក​ភូមិ​ឲ្យ​ប្រគល់​ដី​នេះ​ទៅ​ឲ្យ​ពួកគា​ត់​វិញ​ឡើយ​។ លោក ជ័យ សិទ្ធិ ប្រធាន​រដ្ឋ​បាល​នៅ​ក្រុម​ហ៊ុន​ ទ្រី ភាព​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថា “យើ​ង​បាន​ដោះ​ស្រាយ​ជូន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​រួច​ហើយ ហើយ​​​យើង​​មិន​មាន​គម្រោង​ប្រគល់​ដី​ទៅ​ឲ្យ​អ្នក​ត​វ៉ា​ទៀតទេ ពីព្រោះ​ពួកគា​ត់​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដីរបស់​ក្រុម​ហ៊ុន​នៅឆ្នាំនេះ”។

ដីសម្បទាន​​ដែល​ប្រគល់ទៅ​ឲ្យ​សាខា​ពីរ​របស់​ក្រុម​ហ៊ុន​ ទ្រី​ ភាព ​កាលពី​ឆ្នាំ​២០១១​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ និ​ង​ចម្ការ​ម្រេច​នោះ គ្រប​ដណ្ត​ប់លើ​ផ្ទៃដី​ទំហំ​៨.០០០​ហិកតា​ ដែលឥឡូវ​នេះ​ដី​ទំហំ​២.០០០ហិកតាត្រូវ​បាន​ជួល​ឲ្យ​កសិករ។ លោក យស បាច អ្នក​ភូមិ​ម្នាក់​ដែល​បាន​ហែក្បួន​ទៅកាន់​វត្ត​នោះ​បាននិយាយ​ថា នឹ​ង​មាន​ការ​តវ៉ា​ទៀត​ ប្រសិន​បើ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ​ឲ្យ​​​​អ្នក​ភូមិ​ទេនោះ។

លោក​​និយាយថា “យើង​ចង់​ឲ្យ​អាជ្ញា​ធរ​ស្វែង​រក​ដំណោះស្រាយ ប៉ុន្តែ​នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថជាង​៣០​នាក់​បាន​រុញ​ច្រាន​ពួកគា​ត់​ [មិន​ឲ្យ​ចូល​ក្នុង​វេទិកានោះ]”។ លោក​បាន​និយាយ​ទៀត​ថា “យើង​បាន​ពិភាក្សា​គ្នានៅ​ថ្ងៃនេះ [ថ្ងៃអង្គារ] និង​​គម្រោង​​​​​ធ្វើ​បាតុកម្ម​ដ៏ធំ​ប្រឆាំ​ង​ក្រុមហ៊ុន​ ទ្រី ភាព ទាម​ទារ​យក​ដី​របស់​យើង​វិញ ប្រសិន​បើ​អាជ្ញាធរ​មិន​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ទេនោះ”។

លោក ឆែ ឈីវ អភិបាល​ស្រុក​វាល​វែង​​មាន​ប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​ និង​ក្រុម​ហ៊ុន​ ទ្រី​ ភាព​ បាន​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នេះ​​ជូន​អ្នក​​​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ចំនួន​៤០០​គ្រួសារ​រួច​ហើយ ដោយ​ការ​ជួល​ដី​ឲ្យ​ពួកគា​ត់។ ដោយ​បដិសេធ​មិន​លើក​ឡើង​ពី​តួលេខ លោក​បាន​មាន​ប្រសាសន៍ថា “យើង​​បាន​រក​ដំណោះ​ស្រាយ​ជូន​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ជិត​​អស់​ហើយ ប៉ុន្តែ​នៅ​សល់​មួយ​ចំនួន​ត​ូច​​ប៉ុណ្ណោះ​មិន​ទាន់​ដោះ​ស្រាយ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស