អង្គការសហប្រជាជាតិបានជំរុញឲ្យរដ្ឋាភិបាលបង្កើតស្ថាប័នឯករាជ្យមួយដើម្បីត្រួតពិនិត្យស្ថានភាពទណ្ឌិត និងអ្នកត្រូវបានឃុំខ្លួន បន្ទាប់ពីអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការពារទារុណកម្មរបស់អង្គការកម្រិតពិភពលោកនេះ។
ជាផ្នែកមួយនៃពិធីសារមានជម្រើសនៅ ក្នុងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាមានកាតព្វកិច្ចបង្កើតស្ថាប័នឯករាជ្យមួយដើម្បីត្រួតពិនិត្យការធ្វើទារុណកម្មក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីបានផ្តល់សច្ចានុម័តលើពិធីសារនេះកាលពីឆ្នាំ២០០៧។ ទោះជាយ៉ាងណា គិតរហូតមកទល់ពេលនេះកម្ពុជាបានត្រឹមតែបង្កើតគណៈកម្មាធិការ បណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្ម ដែលដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ហើយអនុគណៈកម្មា ធិការទទួលបន្ទុកកិច្ចការការពារការធ្វើទារុណ កម្មរបស់អង្គការសហប្រជាជាតិលើកឡើងថា គណៈកម្មាធិការបែបនេះមិនទាន់ឈានដល់ស្តង់ដារដែលអាចទទួលយកបានទេ។
លោក ម៉ាលខុម អីវ៉ាន (Malcolm Evans) ប្រធានអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារការធ្វើទារុណកម្ម បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅពេលក្រុម របស់លោកបញ្ចប់បេសកកម្មមកកាន់ប្រទេសកម្ពុជាថា “ប្រទេសកម្ពុជាបច្ចុប្បន្នមានរយៈពេលជាច្រើនឆ្នាំសម្រាប់ក្រេបយក បទពិសោធន៍ដ៏ចាំបាច់ ហើយពេលវេលាបាន មកដល់សម្រាប់ប្រទេសនេះអនុវត្តតាមស្មារតី ប្តេជ្ញាជាអន្តរជាតិរបស់ខ្លួន ដោយបង្កើតឯកសារយន្តការការពារថ្នាក់ជាតិ”។គួរបញ្ជាក់ ថា ក្រុមរបស់លោកបានបញ្ចប់បេសកកម្មរបស់ខ្លួនកាលពីថ្ងៃសុក្រ ហើយក្រុមបេសកជនដែលមានសមាជិកបួនរូបនេះ បានចុះទៅ ពន្ធនាគារចំនួនប្រាំបួនកន្លែង ប៉ុស្តិ៍នគរ បាល និងកន្លែងឃុំឃាំងផ្សេងៗជាច្រើនទៀត។
របាយការណ៍របស់គណៈកម្មាធិការនេះបានបង្ហាញពីដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ខ្លួន ហើយនឹងត្រូវបានផ្ញើជូនរដ្ឋាភិបាល ក៏ប៉ុន្តែ នឹងរក្សាការសម្ងាត់នៅឡើយ ប្រសិនបើរដ្ឋាភិបាលមិនសម្រេចចិត្តចេញផ្សាយរបាយការណ៍នេះទេ។ ថ្លែងកាលពីម្សិលមិញ នៅក្រៅកិច្ចប្រជុំរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការបង្កើតស្ថាប័នឯករាជ្យនេះ លោក អេវ៉ាន បានលើកឡើងថា គណៈកម្មាធិការបច្ចុប្បន្នដែលត្រូវបានដឹកនាំដោយលោក ស ខេង នៅប្រទេសកម្ពុជា “ គ្មានការ ខ្វះខាត កត្តាចាំបាច់ដែលត្រូវបានកំណត់”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ [ គណៈកម្មាធិការនេះ] មិនដែលមានបំណង ឬក៏បង្ហាញថា ជាអ្នកអនុវត្តទេ។ តែងតែមានការបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន ដែលនាំឲ្យមានការបង្កើតស្ថាប័នអនុវត្តមួយ…គឺយន្តការការពារកម្រិតជាតិឯករាជ្យ”។ យន្តការបែបនេះត្រូវតែផ្តល់លទ្ធភាពក្នុងការចូលទៅកាន់ទីកន្លែងឃុំឃាំង ដោយគ្មានកំណត់ និងគ្មានការប្រកាស ហើយសិទ្ធិនិយាយស្តីជាមួយអ្នកត្រូវបានឃុំខ្លួន ដោយមានការរក្សាការសម្ងាត់។ លោក អីវ៉ាន បានលើកឡើងថា នៅប្រទេសផ្សេងៗទៀត កិច្ចការនេះគឺជាកិច្ចការរបស់អង្គការសិទ្ធិមនុស្សឯករាជ្យ។
ថ្លែងនៅក្នុងសិក្ខាសាលានេះដែរ លោក ស ខេង បានលើកឡើងថា លោកមិនអាច “បដិសេធគ្មានការធ្វើទារុណកម្មរបស់អាជ្ញាធរទាំងស្រុងបានទេ។ សមត្ថភាពរបស់នគរបាលយុត្តិធម៌យើង និងមន្ត្រីពន្ធនាគាររបស់យើងនៅតែមានកម្រិត ហើយត្រូវការភាពរីកចម្រើនជាច្រើន”។ ទោះជាយ៉ាងណា លោកបានលើកឡើងការពារគណៈកម្មាធិការរបស់លោកផ្ទាល់ក្នុងការទប់ស្កាត់ការធ្វើទារុណកម្ម ហើយប្រជា ជន គួរតែផ្តោតសំខាន់ទៅលើ [ អ្វីដែលយើងសម្រេច បាន] វាជាជាងមានបញ្ហាខ្វះខាតនៅក្នុងក្រុម។ លោក ស ខេង មិនបានអត្ថាធិប្បាយលម្អិតអំពីអ្វីដែលក្រុមការងាររបស់លោក សម្រេចបាននោះទេ។ លោក អីវ៉ាន បានលើកឡើងបន្តថា លោកក៏មិនមានយោបល់ទាក់ទងនឹងបញ្ហានេះដែរ។
កាលពីខែមិថុនា គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ី បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការទប់ស្កាត់សកម្មភាពអ្វីដែលខ្លួនហៅថា “ ការធ្វើទារុណកម្មជាលក្ខណៈប្រព័ន្ធ” នៅទូទាំងប្រទេស។ យ៉ាងតិច១០០ករណីនៃការធ្វើទារុណកម្ម ត្រូវបានកត់ត្រាទុកចាប់តាំងពីឆ្នាំ២០១០មក នេះបើយោងតាមតួលេខទទួលបានពីសមាគមសិទ្ធិមនុស្សអាដហុក។ ក៏ប៉ុន្តែ ចំនួនករណីជាក់ស្តែងត្រូវបានគេជឿថា មានចំនួនច្រើនជាងនេះ។ អង្គការសិទ្ធិមនុស្សបានអះអាងថា ការសារភាពនៅក្នុងមន្ទីរឃុំឃាំងដែលបានបង្ខំឲ្យធ្វើតាមរយៈការធ្វើទារុណកម្ម ដូចជា ការដាក់ច្រវ៉ាក់ ការគំរាមកំហែង និងការវាយដំ៕ សុធា
http://www.cambodiadailykhmer.com/news/8439/