33 C
Phnom Penh

កម្ពុជា​​បញ្ជូ​ន​​កង​​រក្សា​សន្តិ​ភាព​ទី​​៤​​ទៅ​​​លី​បង់​បន្ទាប់​​ពី​មាន​ពិ​ធី​មួ​យ​​នៅ​ឯមូ​ល​ដ្ឋាន​​​ទ័​ព​​អាកាស​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេ​ស​កម្ពុជា​​​បា​ន​បញ្ជូ​ន​​កង​​រក្សា​ស​ន្តិ​ភាព​ទី៤​របស់​ខ្លួនទៅ​កាន់​ប្រទេ​ស​លី​បង់​​កា​ល​​​ ពី​ម្សិល​មិញ​ ​បន្ទាប់​​ពី​មាន​ពិ​ធី​មួ​យ​​នៅ​ឯមូ​ល​ដ្ឋាន​​​ទ័​ព​​អាកាស​​ពោធិ៍​ចិន​តុង​។ 

លោកឧត្តម​សេនីយ៍​ឯក សែម សុវណ្ណី អគ្គ​នា​យក​​នៃ​​​មជ្ឈ​​មណ្ឌល​​ជាតិ​សម្រាប់​កង​កម្លាំ​ង​រក្សាសន្តិ​ភាព​ បោសសម្អាតគ្រាប់​មីន និងសំ​ណល់​​ជាតិ​ផ្ទុះក្នុង​សម័យ​សង្គ្រា​ម​​​បា​ន​ឲ្យ​ដឹង​ថា ​សមា​​ជិ​​ក​ចំ​នួន​​១៨៤រូ​ប​នៃ​​​អង្គ​​ភាព​វិស្វកម្ម​លេខ​៦២១ ​នៃកង​យោធ​​​ពល​ខេមរ ភូមិន្ទ​​​ នឹង​​​ជួយ​ក្នុ​ង​សកម្មភាព​សា​ង​សង់​​ និង​​ដោ​ះ​មី​ន​​​នៅ​​ប្រទេ​ស​លី​បង់​។

លោក​ឧត្តម​សេនីយ៍​ឯក​ សុ​វណ្ណី ​​បា​ន​ឲ្យ​ដឹង​​ទៀត​​ថា កង​កម្លាំ​ង​​រក្សា​សន្តិ​ភាព​កម្ពុ​ជា​​​ដែល​​ចប់​​​អាណត្តិ​​ នៅ​ក្នុង​​ប្រទេ​ស​លី​​ប​ង់ នឹ​ង​ត្រឡប់​​មក​កា​ន់​មាតុ​​​ភូមិ​​​វិញ​​​នាថ្ងៃ​ស្អែ​ក​​នេះ​។

កង​កម្លាំ​ង​បណ្តោះ​​​អា​សន្ន​​​របស់​​​អង្គ​កា​រ​សហ​ប្រជាជាតិ​​​នៅ​ក្នុង​ប្រទេស​​លី​បង់​ ​​បា​ន​​រក្សា​​វត្ត​មា​ន​រក្សា​សន្តិ​សុខ​នៅ​ក្នុង​​ប្រទេ​ស​​នេះ​​​ចាប់​​តាំ​ង​​ពី​ឆ្នាំ​១៩៧៨។

លោកស្រី គ្លែ វ៉ាន់ ដឺ វៀរិន (Claire Van der ​Vaeren)អ្នក​សម្រប​សម្រួល​​​អង្គ​ការ​សហ​ប្រជា​​ ជាតិប្រចាំ​​កម្ពុជា បា​ន​​ធានា​​ចំពោះ​កង​​កម្លាំ​ង​​ទៅ​កាន់​ប្រទេ​ស​លី​បង់ថា កិច្ច​​ខិត​ខំ​ប្រឹង​ប្រែ​ង​​​ របស់​​ពួកគេ​នឹង​មា​ន​​ប្រយោជន៍​។
លោក​ស្រី ​វ៉ាន់​ ដឺ វៀ​រិន “ ​ខ្ញុំយល់​ច្បា​ស់​ថា ​​អស់​លោក​ភាគច្រើន​មា​ន​​​អា​រម្មណ៍​គិត​​​ទុ​ក​​ជា​មុន​ថា ប្រទេ​ស​លី​បង់​នៅ​ឆ្ងាយ​​​ពី​ផ្ទះ​”។

លោក​ស្រី​​មានប្រសាសន៍​​ថា “ ប៉ុ​ន្តែ​​សូម ចង​ចាំ​​ថា ​ខណ​ៈ​​​ដែល​​​ទាហាន​មា​ន​​​ជ​ំ​​នាញ​បា​ន​ហ្វឹក​ហាត់​​ការ​បំពេញ​តួ​នា​ទី​​រប​ស់​អ្នក​​​នៅ​​កន្លែ​ង​ ណា​មួ​យ​ និ​ង​នៅគ្រប់​​ទី​កន្លែង​អ្នក​មា​ន​ឱកាស ​ផ្តល់​កិត្តិយស​​ដ៏​ធ​ំ​​ធេង​​​​ដល់​អង្គ​ភាព​​​របស់​​អ្នក​ ទាហា​ន​គ្នា​ឯង​ និ​ង​ខ្លួ​ន​​អ្នក​ផ្ទាល់”៕ ប៊ុននី​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស