29 C
Phnom Penh

ព្រះ​​មហា​​ក្សត្រ​​ នរោត្តម សី​ហ​​​មុនី ​​សាទរ​កា​រ​​ចុះ​ចត​​យា​ន​​អវ​កា​ស​​​​របស់​​​ប្រទេស​ចិន​​នៅ​ភព​​​ព្រះ​​ច័ន្ទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​​មហា​ក្ស​​ត្រ ​នរោត​្ត​ម ​ស​​ី​ហ​មុនី ​​បា​ន ​​​អ​ប​​​ អរ​​សា​​ទរ​​​ប្រ​ទេ​ស​​​ចិ​ន​​​ដែល​​បាន​​ក្លាយ​ជា​​ប្រ​ទេ​ស​​​​​ទ​ី​​​បី​​​តែ​មួយគត់ ដែលបាន​ចុ​ះ​​​​​ចត​​​យា​ន​​​​ អវ​​កា​ស​​​មួ​យ​គ្រឿ​ង​​ ​នៅ​​លើភព​ព្រ​ះ​​ច័ន្ទ ​​និ​ង​​ជា​​ប្រ​ទេ​ស​​​ដំ​​​បូ​ង​គេ​​​ដែល​​ទៅ​​ដល់​​​ភព​​​ព្រះ​​ច័ន្ទ​ ​ចាប់​​តាំ​ង​​ពី​​ឆ្នាំ​​១៩​៧៦។
​​កា​រ​​ចុ​ះ​​ចត​​​របស់​​​​​យា​ន​​អវ​កា​ស​ The Chang ’e-3    ​កា​ល​​ពី​​ថ្ងៃ​​​​សៅរ៍​​​នៅ​ក​​្នុ​ង​តំ​បន់​​​ភព​​​ព្រះ​​ច័ន្ទ​ដែល​​ មិ​ន​ទាន់​រុ​ក​​​រក​ពី​ម​ុ​ន​មក​​​មួ​យ ហៅ​ថា Sinus  Iridum ឬ The Bay of Rainbows។

ព្រះ​​​​មហា​ក្សត្រ​បា​ន​មា​ន​​ព្រះ​​បន្ទូល​​នៅ​ក្នុ​ង​​ ព្រះ​​រាជ​​សារ​​​​ជូន​​ចំ​ពោ​ះ​​លោក​​ប្រធា​​នា​​​ធិប​​តី​ចិន ​ស៊ី ​ជីន​​ពីង ​(Xi Jinping) និ​ង​​ចុះ​​​​​​ថ្ងៃ​​ទី១៦​​​ថា “ រាជ​​វង្សា​នុ​វង្ស ​រាជ​​រដ្ឋា​​ភិ​បាល និ​ង​​ប្រជា​​ជន​​កម្ពុជា​ ​រួ​មទាំងរូប​​​ខ្ញុំ​ សូ​ម​​​សម្តែ​​ង​កា​រ​​​អ​ប​អរ​សាទរ​ដ៏​កក់ក្តៅ​​បំ​ផុត​​របស់​​យើង​ខ្ញុំ​ ​និ​ង​​​​កោត​​សរសើរ​ចំ​​ពោ​ះ​​​​ឯ​​ក​ឧត្តម​ គ​ណ​​បក្ស​ក​ុម្មុយនិស្ត​ រដ្ឋាភិ​បាល​ និ​ង​កង​​​ទ​័ព​រំ​​ដោ​ះ​​ប្រ​ជា​​ជន​ ប្រជា​​​ជ​នចិន​​ដ៏​​មហិ​មា និ​ង​​ដ៏​​ក្លា​ហានសម្រាប់​​ភាព​​ជោគ​​​​​ជ័យ​ពេញ​លេញ​​​ក្នុ​ង​កា​រ​ចុ​ះ​​ចត​​​យា​ន​​​អវ​កាស​ Chang’e-3 ​លើ​​ភ​ព​​​ព្រ​ះ​​ច័ន្ទ​”។

យា​ន​​អវ​កាស​​​​ឈ្មោះ Yutu ឬ Jade Rabbit ​​បា​ន​​ចេញ​​បេស​កកម្ម​​រយ​ៈ​​​ពេល​​បី​ខែ​​ ដើម្បី​ចុះ​​​ចត​​នៅ​​ឯភព​​ព្រះ​​ច័ន្ទ​​ ក្នុង​គោល​បំណង​ពិសោធន៍ធន​​​ធា​ន​​ធម្ម​​ជាតិ​។

ជោគ​​ជ័​យ​​​របស់​​យា​ន​​អ​វ​កា​ស​​នេះ​ ​កំ​ពុ​ង​​ត្រូ​វ​បា​ន​​​​​​អប​​អរ​សា​​ទរ នៅ​ក្នុ​ង​​ប្រទេ​ស​​​ចិ​ន​ ​​ខណ​ៈ​​​ដែល​​​មា​ន​កា​រ​​ផ្ស​ព្វ​ផ្សា​យ​​​អ​ំ​​​ពី​​​យុគ​សម័យ ថ្មីនៃ​កា​រ​រុ​ក​​រក ​​នៅ​ទី​លំ​​ហ​​​អវ​កាស​រប​ស់​ចិន​​ ទៅកាន់​ភព​ព្រះច័ន្ទ និង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្កាយ​ព្រះ​អង្គារ​ដ៏ឆ្ងាយ​។

ទី​ភ្នាក់​​ងារ​​​ព័ត៌​មា​ន​​សុិន​​ហួ​​រ​​​ ​រាយ​ការណ៍​ ថា “​ ពេល​នេះ ​​ខណៈដែល​យា​ន​​អ​វ​កា​ស​ Jade Rab​bit ​បា​ន​ចុះ​​ចត​​​នៅ​​​លើ​ផ្ទៃ​ភព​ព្រះ​ច័ន្ទ​​​ ​​ពិ​ភ​ព​ លោក​​​ទាំ​ង​​មូ​ល​​​បា​ន​​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​​ម្តង​ទៀត​​ ចំ​ពោះ​​សមត្ថភាព​​ចុ​ះ​​​ចត​​នៅ​លំ​​ហ​​អា​​​កា​ស ​​​គួរឲ្យ​កត់​សម្គាល់​​​​របស់​ប្រទេស​ចិន​”៕ ​​ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស