38 C
Phnom Penh

នគរបាល​​​កម្ពុជា​​​​ចាប់​ខ្លួន​ជន​ជាតិ​ចិន​១៩​នាក់​ពីបទ​​​​ជំរិត​​​​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធើណិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​ថា នគរ​​បាល​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​១៩​​នាក់កាលពី​ម្សិលមិញ​ពីបទ​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​គំរាម​ទារ​ប្រាក់​ជា​​​លក្ខណៈ​​​អន្តរជាតិ​។

លោកឧត្តម​សេនីយ៍​ទោ អ៊ី សុឃី ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​នៅក្រសួង​មហាផ្ទៃ​​បានមាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ស៊ើប​អង្កេត​​ក្រុមនេះ​រយៈ​ពេល​​ប្រហែល​មួយ​ខែ​មកហើយ​មុនពេល​ពួកគេ​បាន​ឆ្មក់​ចូល​កន្លែង​នោះ ដែល​​​ស្ថិត​​​​នៅ​ក្នុង​សង្កាត់បឹងកក់​១ ខណ្ឌ​ទួល​គោក។ លោកបានមាន​ប្រសាសន៍ថា នគរ​បាល​រឹប​អូស​​បាន​ទូរស័ព្ទ​និយាយ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ចំនួន​៥៨​គ្រឿង​អំឡុ​ង​ការ​ឆ្មក់​ចូល​នោះ ​​​ហើយ​​​​ពួកគេ​​​​បាន​​​និយាយ​​​ថា ក្រុម​នេះ​បាន​ប្រើ​​​​ទូរស័ព្ទ​​​ទាំង​​​នោះ​​​ដើម្បី​គំរាម​ទារ​ប្រាក់​​​ពីអ្នក​រស់​នៅ​បរទេស​។

លោកឧត្តម​សេនីយ៍ទោ​មាន​ប្រសាសន៍​ថា “យើង​មិន​ដឹង​ថា តើ​ពួកគេ​ទារ​បានជោគ​ជ័យ [ក្នុងការ​ប៉ុនប៉ង​គំរាម​ទារប្រាក់​] ​ប៉ុន្មាន​លើក​ហើយ​ទេ ប៉ុន្តែ​យើ់ង​នឹង​សាក​សួរ​ពួកគេ”។ លោក​បាន​បន្ថែម​ថា ពួកគេ​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​ទាំង​នេះ និង​​​​​​បង្កើត​​​​កន្លែង​​​​មួយ​​​​​​ដើម្បី​​​ធ្វើ​​​​ប្រតិ​បត្តិ​ការ​​នេះ។ យើង​កំពុង​ពិនិត្យ​មើល​​​​ឯកសារ​ដែល​យើង​រឹប​អូសបាន​”។

កាលពីដើម​ឆ្នាំ​នេះ​ នគរ​បាល​បាន​និរទេស​​​ជន​ជាតិ​ចិន​៣០នាក់​​​ចំពោះ​​​ការ​​​ហៅ​​​ទូរស័ព្ទ​តាម​​ប្រព័ន្ធ​អ៊ីនធើណិត​​ទៅកាន់​​មន្ត្រី​​ និង​អ្នក​មាន​​ប្រាក់​នៅ​ប្រទេសចិន ដើម្បី​​​​គំរាម​ទារ​ប្រាក់​ដោយការ​គំរាម​ថា នឹង​លាតត្រដាង​​អំពើ​ពុក​រលួយរបស់ពួកគេ​​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស