40.6 C
Phnom Penh

សហ​ជីព​គ្រោង​នឹង​ជំរុញ​ឲ្យមាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១០០ភាគ​រយ​ក្នុង​ឆ្នាំ​២០១៤​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហ​ជីព​២២បាន​​ឯកភាព​គ្នា​កាល​ ពី​ម្សិល​មិញ​ថា នឹង​លើក​សំណើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទ្វេ​ដង​នៅ​ក្នុង​វិស័​យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​រដ្ឋាភិ​បាល​ដំឡើង​ប្រាក់​ឈ្នួល​​ប្រចាំ​ខែ​នៅ​ឆ្នាំ​ក្រោយ​។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រៀប​ចំនៅ​ការិយា​ល័យ​សហ​ព័ន្ធ​សហ​ជីព​អន្តរ​ជាតិ​ អ៊ីន​ដាស​ទ្រី​ អល (IndustriAll) នៅ​ប្រទេស​កម្ពុជា​​ មេដឹកនាំ​សហ​ជីព​នានា​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​អស់​គ្នា​គាំទ្រ​ការ​ដំឡើង​ប្រាក់​ឈ្នួល​​អប្បបរមាពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ ដោយ​មិន​បូក​បញ្ជូល​ប្រាក់​បន្ថែម​ម៉ោង​ ឬ​ក៏​អត្ថ​ប្រយោជន៍​ផ្សេ​ងៗ​ទៀត​ទេ​។

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា ជីវៈ​ បាន​​ប្រកាស​កាល​ពីថ្ងៃ​ច័ន្ទ​ថា រដ្ឋា​ភិបាល​មាន​ផែនការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៦០​ដុល្លារ​ក្នុង​ឆ្នាំ​២០​១​៨ ក៏​ប៉ុន្តែ បាន​ស្នើ​ឲ្យ​មេដឹកនាំ​សហ​ជីព​ និង​និយោ​ជក​ពិភាក្សា​ គ្នាថា តើ​គួរ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល ​៥​ឆ្នាំ​ខាង​មុខ​ឲ្យ​ឡើង​ដល់​​ចំនួន​នេះ​ដោយ​របៀប​ណា​។

លោក ស៊ាង​ យ៉ូត មន្ត្រី​ផ្នែក​ច្បាប់​សម្ព័ន្ធ​ស​ហ​ព័ន្ធ​​​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា តួលេខ​ប្រាក់​ឈ្នួល​របស់​សហ​ជីព​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​​​ចំណាយ​​​ក្នុង​​​ការ​​​​រស់​នៅ​ជាក់​ស្តែង​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​។

លោក​ គឹ​ម ចាន់​សំណាង​ ​អគ្គលេខា​ធិ​ការ​រង​សហព័ន្ធ​សហ​ជីព​កម្មករ​កម្ពុជា​​បាន​​លើក​ឡើង​ថា សំណើ​នេះ​នឹង​ត្រូវ​​​​ពិភាក្សា​នៅ​ក្នុង កិច្ច​ប្រជុំ​​​​របស់​ក្រុមប្រឹក្សា​ការងារ​ ដែល​ជា​ស្ថាប័ន​មួយ​មាន​​សមាស​ភាព​ចូលរួម​ពី​សហជីព​ និយោជក និង​រដ្ឋា​ភិ​បាល​ ហើយ​កិច្ច​ប្រជុំ​នេះ​គ្រោង​នឹង​​​​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៤​ខែធ្នូ​ ។ ម្ចាស់​រោង​ចក្រ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្ទាល់​ខ្លួន​កាល​ពីថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ និង​បាន​ស្នើ​ផែនការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៣០​ដុល្លារ​ក្នុ​ងឆ្នាំ​២០១៨​ ដោយ​ដំឡើង​តាម​កម្រិត​ក្នុង​មួយ​ឆ្នាំ​ៗ​៕ សុធា​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស