31 C
Phnom Penh

សាលាឧទ្ធរណ៍​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​​​​​​​ជន​​​ជាតិ​​​ចិន​​​ប្រើ​​​ប្រាស់​​​មូល​​​ប្បទាន​​​បត្រ​​​ក្លែង​​​ក្លាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ សាលា​ឧទ្ធរណ៍​បាន​កាត់​បន្ថយ​ទោស​ជន​ជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​ព្យាយាម​​​បើក​​​ប្រាក់​​​តាម​​​​មូល​ប្បទាន​បត្រ​ក្លែង​ក្លាយ​ដែលមាន​ទឹក​ប្រាក់​ចំនួន​៦៥០.០០០​ដុល្លារ នៅ​ធនាគារ UCB រីឯមនុស្ស​បីនាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​គ្នា​បន្ទាប់ពី​ធនាគារ​នេះ​បាន​ដក​ពាក្យ​បណ្ដឹង​ដែល​ខ្លួនបាន​ប្ដឹង​ពួកគេ​។

លោក ឆាយ ច័ន្ទតារាវណ្ណ ​ចៅក្រមប្រធាន​​​ក្រុម​ប្រឹក្សាជំនុំជម្រះ​​បានមាន​ប្រសាសន៍​ថា លោកបាន​សម្រេច​បន្ធូរ​បន្ថយទោស​ឲ្យ​ឈ្មោះ​ សាម ហៃ វ៉ុង ពីពីរឆ្នាំ​មក​មួយ​ឆ្នាំ​ និង​ប្រាំពីរខែ​​​វិញ ​​និង​សម្រេច​​ឲ្យ​ជន​ជាតិ​ចិន​បីនាក់​ទៀត​ដែល​ត្រូ​វ​បាន​ផ្ដន្ទាទោ​ស​កាលពីខែ​មេសា​ឲ្យ​ជាប់​​ពន្ធនាគារ​ពីរ​ឆ្នាំ​ដែរ​នោះ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ទាំង​ស្រុង​។

បុរសបួននាក់​ត្រូ​វ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​លោក សាម ដែល​ជា​ប្រធា​ន​ក្រុម​ហ៊ុន​លក់​ប្រអប់​កាតុង​ ​និង​ទំនិញ​ធ្វើ​ពីក្រដាសផ្សេងៗ​ទៀត​ បាន​ទៅ​​​​បើក​​​ប្រាក់​​​នៅ​​​​ធនាគារ​ UCB ​​​​​ដោយ​​​ប្រើ​​​មូលប្បទាន​បត្រ​ផ្សេងៗ​គ្នា​ចំនួន​៣៩​​ដែល​បុរស​បីនាក់ផ្សេងទៀតបាន​​​ចេញ​​​ឲ្យ​​​គាត់​​​​បើក​ប្រាក់​។

នៅពេល​បើក​សវនាការ​ជំនុំជម្រះនៅ​សាលា​ឧទ្ធរណ៍​កាលពីម្សិលមិញ លោក ចាប កែវ មេធាវី​តំណាង​ឲ្យ​ធនាគារ​ UCB បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​ដក​ការ​ចោទ​ប្រកាន់​ចំពោះ​បុរស​​​ទាំង​បីនាក់​នេះ​ ពីព្រោះពួកគេ​បាន​ចរចា​​​រក​ដំណោះស្រាយជាមួ​យ​ធនាគារ​។ ប៉ុន្តែ​លោក​​​បាន​ស្នើ​កុំឲ្យ​មានការ​លើកលែង​ចំពោះ​លោក​ សាម។ លោក​បាន​មាន​ប្រសាសន៍​​ក្នុង​តុលា​​ការ​ថា “សូម​វិនិច្ឆ័យ​ទោស​លោក សាម ហៃ វ៉ុង ទៅតាម​ច្បាប់​”៕គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស