29.3 C
Phnom Penh

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​សំណុំ​រឿង​ធ្វើ​បត្យាប័ន​ជន​ជាតិ​​រុស្ស៊ី 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍​បាន​ប្រកាស​កាល​ពីម្សិល​មិញថា ខ្លួនន​ឹង​បើ​កសវនាការ​​សម្រាប់​រឿង​ក្តី​ធ្វើ​បត្យាប័ន​លើ​មហាសេដ្ឋី​ជន​ជាតិ​រុស្ស៊ី​ឈ្មោះ សេរហ្គេ ប៉ូឡុន​ស្គី​ (Sergei Polonsky) នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ខាង​មុខ​ ខណៈដែល​​​ករណី​ចោទ​ប្រកាន់​​ពីបទ​បង្ក​របួស​ស្នាម​ដោយ​ឡែក​មួយ​ផ្សេ​ងទៀត​ទៅលើ​ជន​ឈ្មោះ ប៉ូឡុន​ស្គី​ និង​ត្រូវ​បាន​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ នៅ​ដំណាច់​ខែ​មករា​។
ឈ្មោះ ប៉ូឡុន​ស្គី ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា តាម​សំណើរបស់​អាជ្ញា​ធរ​រុស្ស៊ី​ ។ នៅប្រទេស​រុស្ស៊ី ជន​នេះ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លួចបន្លំ​​ប្រាក់​ប្រហែល​​១៧៦​លាន​ដុល្លារ​ ពី​វិនិយោគិន​ នៅក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​មួយ​ដែល​មិន​ទាន់​​បាន​បញ្ចប់​នៅឡើយ​។

លោក​ សេង សីុវុត្ថា អនុប្រធាន​សាលា​ឧទ្ធរណ៍​​បានមាន​ប្រសាសន៍ថា “ យើង​នឹង​​ពិភាក្សា​ថា តើ​យើង​នឹង​ធ្វើ​បត្យាប័ន​​គាត់​ ឬ​យ៉ាង​ណា​ ដោយ​សារ​តែ​អាជ្ញាធរ​រុស្ស៊ី បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​បត្យា​ប័ន​គាត់​ទៅ​ប្រទេស​រុស្ស៊ីវិញ​”។
កាល​ពីខែ​មករា​ សាលាដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​ចោទ​ប្រកាន់​ឈ្មោះ​ ប៉ូឡុនស្គី​ ពី​បទ​បង្ក​របួសស្នាម​ បន្ទាប់​ពីមាន​ជម្លោះ        ​ជា​មួយ​អ្នករត់​ទូក​ខ្មែរ​ ហើយ​ជន​នេះ​បាន​ជាប់​ពន្ធនាគារ​រយៈពេល​បីខែ​ទើប​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​។

លោក ម៉ុង មុនីចរិយា ប្រធាន​សាលា​ដំបូង​​ ខេត្ត​ព្រះសីហនុ​ បាន​បញ្ជាក់​ថា តុលាការ​នេះ​បាន​កំណត់​យក​ខែ​មករា​ ប៉ុន្តែ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​។​
លោក ហ៊ូ ពុធ​វិសាល ប្រធាន​ពន្ធនាគារ​​ ប៉េហ្ស៊ី  (PJ )​  បាន​ឲ្យដឹង​ថា អតីត​មហាសេដ្ឋី​ជន​ជាតិ​រុស្ស៊ី​​ដែលកំពុង​ជាប់​ពន្ធនាគារនេះ​ មាន​សុខភាពល្អ​នៅឡើយ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស