28 C
Phnom Penh

លោក​​​​ឧត្តម​សេនីយ៍ ទៀ​ បាញ់ ប្រាប់​សមាជិកសភាគណបក្ស​សង្គ្រោះជាតិថា ល្មមចូលមក​ធ្វើការ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ ​​​ដើម្បី​​​​វាយ​​ប្រហារ​​​​ជា​​​លើក​ទី២ ​​​ទៅ​​​លើ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រយៈពេល​បុ៉ន្មាន​សប្ដាហ៍​មក​នេះ​ថា គណបក្ស​សង្គ្រោះ​ជាត​​​ិ​គួរ​បញ្ឈប់​ការ​ធ្វើពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​រយៈពេល​បីខែ​របស់​ខ្លួន​ទៅ ហើយ​គួរ​តែ​គោរព​ច្បាប់​ និង​បទ​បញ្ជា​។
ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​​សិកា្ខសាលា​ស្ដីពីជន​ពិការ​នៅ​ក្នុង​រាជ​ធាន​​​​​​ី​ភ្នំពេញ លោកឧត្តម​សេនីយ៍​ ទៀ បាញ់ បាន​​​មាន​ប្រសាសន៍​ថា ការ​តវ៉ា​រាល់​ថ្ងៃ​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​​​នឹង​​​​ការ​ដឹក​នាំ​​របស​​​់​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គ្មាន​អ្វី​ក្រៅពី “ ការ​កម្សាន្ត​” ទេ ។

លោក​​​​​​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសា​​​សន៍​ថា “ នៅសល់​ពីរបីថ្ងៃ​ទៀត ​​​គ្រប់​​​​បីខែ​ហើយ ចាប់​តាំង​ពីពួកគេ​ធ្វើ​​​ពហិការ​មិន​ចូល​ប្រជុំសភា បន្ទាប់​​ពីការ​បោះ​ឆ្នោត​” ​​​ហើយកាលពីសប្ដាហ៍មុន​លោក​បាន​​ប្រាប់​ទាហាន​​ឲ្យ​ស្វែង​យល់អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ កុំចេះ​តែ​ជឿ​​​តាម​ “ ការ​ឃោសនា” បំបែក​បំបាក់​របស់​គណបក្ស​ប្រឆាំង​ ដែល​លោក​បាន​អះអាង​ថា អាច​នាំ​ឲ្យ​មាន​សង្គ្រាម​។

លោក​បានមាន​ប្រសាសន៍​ថា​ “ ខ្ញុំគិត​ថា​ប្រជា​ពល​រដ្ឋ​បាន​បោះឆ្នោត​ឲ្យ​ពួកគេ​បម្រើ​ការងារ​ ចូល​ប្រជុំ​ក្នុង​សភា​ជាមួ​យ​​យើង​ដើម្បី​ធ្វើការ​បម្រើ​ប្រទេស​ជាតិ”។

សមាជិកសភាទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​មិន​ចូល​ប្រជុំ​សភា​​ដើម្បី​តវ៉ា​នឹង​​​លទ្ធ​​​ផល​​​នៃ​​​​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីខែ​កក្កដា​ ដែល​​​ពោរ​​​ពេញ​​​​ដោយ​ភាព​មិន​ប្រក្រតី​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​​លោក ហុ៊ន សែន ឈ្នះឆ្នោត​។

លោក​ឧត្តមសេនីយ៍ ទៀ បាញ់​ ​បានមាន​ប្រសាសន៍​ថា “ តើ​​ប្រជាពល​រដ្ឋ​បោះ​ឆ្នោត​​​​ឲ្យ​​​អស់​​​លោក​​​តវ៉ា​នៅ​តាម​ផ្លូវ​ឬ?” ។

លោក​​មាន​​ប្រសាសន៍​ថា​ “ តើ​មាន​អ្នក​បោះ​ឆ្នោត​ប៉ុន្មាន​នាក់​ចង​់​ឲ្យ​​​​អស់​​​លោក​​​​ធ្វើ​អ៊ីចឹង​? ពួក​​គាត់​បាន​បោះ​ឆ្នោត​ឲ្យ​​​ពួក​​​គេ​​​​​​ធ្វើ​​​​ការ​ ពិភា​ក្សា​ និង​​​​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​នៅ​ក្នុង​​សភា”។

លោក​បាន​មាន​ប្រសាសន៍​ថា “មហិច្ឆតា​របស់​ពួកគេ​ គឺ​ធ្វើ​អ្វីៗ​តាម​តែ​ពួកគេ​ចង់​ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​គិត​ផង​។គ្រប់ប្រទេស​ទាំង​អស់​មាន​ច្បាប់​ និង​នីតិវិធី​។ អស់​​​លោក​​​​មិន​​​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​តែមហិច្ឆតា​របស់​ខ្លួន​ឡើយ​។ មហិច្ឆតា​ទាំង​នេះ​ប្រហែល​ជា​មិន​ត្រឹម​ត្រូវ​ ឬ​ប្រហែល​ជា​មិន​​​ស្រប​​​តាម​​​​ពេល​វេលា​​​​របស់​​​ពួក​​​គេ​​​ឡើយ​។

លោកស្រី ជូ ឡុង​សូមួរ៉ា សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​ស​ង្គ្រោះជាតិ​ ជា​ភរិយា​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​សង្គ្រោះជាតិ​មិន​​​​ធ្វើ​​​​អ្វី​ក្រៅពី​ស្ដាប់​ ​​​និង​​​ឆ្លើយ​តប​ទៅ​នឹង​​កង្វល់​របស់​ម្ចាស់​ឆ្នោត​​​ឡើយ​​​​ ហើយ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​អាច​ទទួល​បាន​ផល​ប្រយោជន៍ពីការ​ធ្វើ​រឿង​ដូច​គ្នា​នេះដែរ​គឺ៖ ស្ដាប់ប្រជា​ពល​រដ្ឋ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ យើង​ជា​តំណាង​​​របស់​​​​ប្រជាពល​រដ្ឋ​ ហើយ​យើង​ត្រូវ​តំណាង​ឲ្យ​ម្ចាស់​ឆ្នោត​របស់​យើង​”។

លោកស្រី​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “ ខ្ញុំគិតថា ភារកិច្ច​សំខាន់​​របស់​ខ្ញុំ​គឺ​តំណាង​​​ឲ្យ​​​​ម្ចាស់​ឆ្នោត​របស់​ខ្ញុំ​។ ប្រសិន​បើ​ម្ចាស់​ឆ្នោត​របស់​ខ្ញុំ​​និយាយ​ថា​ ‘ កុំ​ទទួល​យក​អាសនៈ​សភា​ ទាល់តែ​មាន​ការ​ស៊ើប​អង្កេត​​ពីភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឲ្យ​បាន​​ត្រឹម​ត្រូវ​សិន​’ ខ្ញុំ​គោរព​ម្ចាស់​ឆ្នោត​របស់​​​​​ខ្ញុំ​”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស