30 C
Phnom Penh

អាកាសយានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​យក​​​ធ្វើ​​​ជាកន្លែង​​​ធ្វើ​​​សម​​​យុទ្ធ​​​សង្គ្រោះបន្ទាន់​​​ទ្រង់​​​ទ្រាយធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្សែង​​​បាន​​​ហុ​​​យ​​​ខ្មួល​​​ខ្មាញ់​​​ពីលើ​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ ខណៈ​​​មនុស្ស​​​មួយ​​​ចំនួន​​​ដេកដួល​​​នៅលើ​​​ស្មៅ​​​​​​ក្បែរ​​​យន្ត​​​ហោះ​​​សប្បនិមិត្ត​​​មួយ​​​គ្រឿង​​​កាលពីថ្ងៃ​​​សុក្រ​​​ ដែល​​​ជា​​​ថ្ងៃ​​​បុគ្គលិកសង្គ្រោះ​​​និង​​​អ្នក​​​ពន្លត់​​​អគ្គិភ័យ​​​រាប់​​​រយនាក់​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សម​​​យុទ្ធ​​​សង្គ្រោះ​​​បន្ទាន់​​​ធំបំផុត​​​លើក​​​​​​ទី​​​៤​​​នៅ​​​អាកាស​​​យានដ្ឋាន​​​នេះ។ កង​​​ទ័ព និង​​​នគរបាល​​​រាប់​​​រយនាក់​​​ រួម​​​ទាំង​​​អ្នកដើរ​​​តួ​​​ជាអ្នក​​​​​​ដំណើរ​​​រង​​​របួស​​​​​​ផង​​​នោះ ​​​ក៏​​​បាន​​​​​​ចូល​​​រួម​​​ក្នុង​​​សមយុទ្ធ​​​សង្គ្រោះ​​​បន្ទាន់​​​នៅ​​​ជំុវិញ​​​យន្តហោះ​​​សប្បនិមិត្ត​​​​​មាន​​​ទំហំ​​​​ប៉ុន​​​យន្ត​​​ហោះពិតនៅ​​​​​​អាកាសយាន​​​ដ្ឋាន​​​នេះផង​​​ដែរ។

លោក ញឹម​​​ វណ្ណដា អនុប្រធាននៃ​​​​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះមហន្ត​​​រាយ​​​​​​​​​មាន​​​ប្រសាសន៍ថា “ យើង​​​ធ្វើ​​​សម​​​យុទ្ធ​​​នេះ​​​ ព្រោះយើង​​​ចង់​​​ត្រៀម​​​លក្ខណៈ​​​ឲ្យ​​​បាន​​​ល្អ​​​”។

លោកបន្ថែម​​​​​​ថា កម្ពុជា​​​បាន​​​​​​ជួប​​​ប្រទះ​​​នឹង​​​ករណីធ្លាក់​​​យន្តហោះ​​​​​​ប៉ុន្មាន​​​លើក​​​ហើយ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​១៩៩៧​​​មក​​​ ពេល​​​យន្ត​​​ហោះ​​​មួយ​​​គ្រឿង​​​​​​របស​​់​​​ក្រុមហ៊ុន​​​អាកាសចរណ៍​​​វៀត-​​​ណាម​​​ បាន​​​ធ្លាក់​​​នៅក្នុង​​​អាកាសយានដ្ឋាន​​​នេះ​​​ បណ្តាល​ឲ្យ​​​ស្លាប់​​​មនុស្ស​​​៦៦នាក់​​​ ដោយ​​​មាន​​​អ្នក​​​រស់រានមាន​​​ជីវិត​​​តែ​​ម្នាក់​​​​​​ប៉ុណ្ណោះ​​​​​​។

ករណីធ្លាក់​​​យន្ត​​​ហោះទី​​​២​​​គឺបាន​​​កើត​​​មាន​​​នៅតំបន់​​​ភ្នំមួយ​​​នៅ​​​ខេត្ត​​​កំពតក្នុង​​​ឆ្នាំ​​​២០០៧​​​ បណ្តាល​​​ឲ្យស្លាប់មនុស្ស​​​២២នាក់​​​​​​ដោយ​​​គ្មាន​​​អ្នក​​​រួច​​​​​​ជីវិត​​​ទេ​​​ ហើយករណី​​​ទី​​​​​​​​​៣​​​​​​គឺ​​​កើត​​​មាន​​​ក្នុងខេត្ត​​​កណ្តាល  ​​​ពេល​​​យន្ត​​​ហោះ​​​ដឹកទំនិញ​​​មួយ​​​គ្រឿង​​​បានធ្លាក់​​​មិនជា​​​​​​យូរ​​​ប៉ុន្មាន​​​ក្រោយ​​​ករណី​​​ក្នុង​​​ខេត្ត​​​កំពត​​​នោះ​​​ ដោយ​​​មាន​​​មនុស្ស​​​របួស​​​ម្នាក់ និង​​​គ្មាន​​​អ្នក​​​ស្លាប់​​​ទេ​​​ក្នុង​​​ចំណោម​​​យានិកទាំង​​​ប្រាំនាក់​​​នោះ​​​។

លោក​​​ វណ្ណដា  មាន​​​ប្រសាសន៍ថា ​​​ “ ចាប់​​​ ពីពេល​​​នេះទៅ​​​ យើង​​​បាន​​​ត្រៀម​​​រួច​​​ហើយ​​​សម្រាប់ការសង្គ្រោះ​​​ ដោយ​​​មិន​​​មែន​​​សម្រាប់​​​ តែ​​​ហេតុការណ៍​​​ក្នុង​​​ផ្លូវអាកាស​​​ប៉ុណ្ណោះ​​​ទេ​​​ គឺសម្រាប់​​​ហេតុការណ៍​​​ផ្សេងៗ​​​ទៀត​​​ផង​​​ដែរ​​​។ យើង​​​នឹងដកស្រង់​​​បទ​​​ពិសោធន៍​​​ល្អ​​​ៗ​​​​​​ពីសម​​​យុទ្ធ​​​នេះ​​​មក​​​ធ្វើជា​​​គំរូ​​​”។

លោក ម៉ៅ ហាវ៉ាន់​​​ណាល់​​​ រដ្ឋលេខាធិការ ​​​នៃ​​​រដ្ឋលេខាធិការដ្ឋានអាកាស​​​ចរណ៍​​​សីុវិល​​​បាន​​​ឲ្យដឹង​​​ថា សមយុទ្ធ​​​រួម​​​គ្នា​​​លើកនេះ​​​មាន​​​ទ្រង់​​​ទ្រាយ​​​ធំជាងឆ្នាំ​​​មុនៗ​​​ ដោយសារ​​​មាន​​​សមាជិកសង្គ្រោះ​​​មក​​​ចូល​​​រួម​​​ច្រើន​​​ជាង​​​មុន។

ឧត្តម​​​សេនីយ៍​​​ទោ ដួង​​​ រ៉ា មេបញ្ជាការរង ​​​កង​​​ពល​​​តូច​​​លេខ៧០​​​នៃកង​​​យោធពល​​​ខេមរ​​​ភូមិ​​​ន្ទ​​​​​​ដែល​​​បាន​​​ដឹកនាំកង​​​ទ័ព​​​ជាង​​​១០០នាក់​​​ពី​​​អង្គ​​​​​​ភាព​​​លោក​​​មក​​​ចូលរួម​​​ក្នុង​​​សមយុទ្ធ​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា​​​ សមាជិក​​​កង​​​ទ័ព​​​ជើង​​​គោក​​​ កង​​​ទ័ព​​​អាកាស​​​ និង​​​កង​​​រាជអាវុធហត្ថ​​​ ប្រហែល ​​​៥០.០០០នាក់​​​បាន​​​មក​​​ចូល​​​រួម​​​៕សេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស