28 C
Phnom Penh

សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ​ និង​នាំចេញ​​​អង្ករ​​​​កម្ពុជា ​ច្រាន​​​ចោល​​ការ​​ចោទ​ប្រ​កាន់​​​របស់ស​ហ​​ភាព​​​អឺរ៉ុ​ប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​​មិញ មន្ត្រី​មួយរូបនៅ​​​​សម្ព័ន្ធ​​អ្នក​ផលិត​ស្រូ​វ​​និ​ង​នាំ​​ចេញ​​អង្ករ​​កម្ពុ​ជា (Alliance of Rice Producers  and Exporters of Cambodia, ​ARPEC) បា​ន​​បដិសេធ​​េសចក្តីអះ​​អាង​​ដែល​ថា ​អង្ករ៣០​ភាគ​​រយ​ដែលត្រូវ​បាននា​ំ​​ចេញ​ពី​​​ប្រទេ​ស​កម្ពុជា ​​​លាយ​ឡ​ំ​​​ដោ​យ​​​ខុស​​ច្បាប់​​ជា​មួ​យ​អង្ករ​​​វៀត​ណាម។ គួរ​បញ្ជាក់​ថា សេចក្តីអះអាង​នេះ​ត្រូ​វ​បាន​​​រា​យ​កា​រ​​ណ៍​​ថា ​​ធ្វើ​​​ឡើង​​​​ដោ​យគណៈ​កម្មការពា​​ណិ​ជ្ជ​កម្ម​​​របស់​​​សហ​ភាព​​​អ​ឺ​រ៉ុ​ប​ ​កា​ល​​ពី​ដើម​ខែ​នេះ​​​។ 

​អ​ង​្គកា​រ​ ​​អូ​រីហ្សា (Oriza) ​ជា​​អង្គ​កា​រ​ផ្សព្វ​ផ្សា​យ​ឧស្សា​​ហ​កម្ម​​អង្ករ​​ពិ​ភព​លោក​ ​​បា​ន​​ចេញ​​​ រ​​បា​យ​កា​រ​​​ណ៍​​មួ​យ​​កាល​​ពី​​ថ្ងៃ​​ព្រ​ហស​្បតិ៍ ដែល​បាន​លើកឡើង​ថា សមាគម ARPEC ​​បាន​​ឯក​ភាព​ គ្នា​​បង្កើត​​ក្រ​ម​​ប្រតិ​​បត្តិ​​ ​បន្ទាប់​​ពី​​​គណៈ​កម្មការ​ពា​ណិ​ជ្ជ​កម​​្ម​​សហ​​ភា​ព​​អឺ​រ៉ុ​ប​ គឺលោក កា​​រែល ដឺ ​ហ្គុច (Karel De Gucht) ​​បា​ន​​ព្រមា​ន​​ថា ​​អង្ករ​កម្ពុ​ជា​​​​ប្រឈម​នឹង​ការ​បាត់ប​ង់ឋានៈ​​​នា​ំ​​​ចេញ​​ដោយគ្មាន​ការ​គិត​ពន្ធ​​របស់​ខ្លួន​​​ ទៅ​កាន់​សហ​​ភាព​​​អ​​ឺ​រ៉ុ​ប។

អង្ករ​នា​ំ​​ចេញ​​ពី​​ប្រទេសកម្ពុជា​​​ទៅកា​​ន់​សហ​ភាព​​​អឺ​​រ៉ុប​ មិ​ន​ត្រូវ​បាន​គេ​គិត​ពន្ធទេ​ ដោយ​យោង​តាម​កិច្ច​ព្រម​ព្រៀង​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ (​Everything But  Arms) របស់​​​សហ​​​ភាព​​​អឺរ៉ុប​​ ដែល​នេះជា​ផល​​ប្រ​យោជន៍​​មួ​យ​​​ដែល​​​បច្ចុប្បន្ន​មិន​អា​ច​​​លៃ​លក​ទិញ​បាន​ទេ បើ​ធៀប​នឹង​អង្ករ​​​វៀត​ណាម​​​ ដែល​មានតម្លៃ​ថោក​​​ជាង​បា​ន។

លោក ​វ៉ា​ន់ វិ​ចិត្រ ​​លេខា​​ធិ​កា​រ​រង​​​ ​ARPEC ​​បា​ន​លើក​ឡើ​ង​ថា ​ខណៈ​​​​ដែល​​សមាគម​​នេះ​​​បា​ន​​​ព្រម​​ព្រៀងគ្នា​បង្កើត​ក្រម​ប្រតិ​បត្តិ​ ខ្លួ​ន​​​ក៏​បា​ន​​​បដិ​សេធ​​​ថា​ អង្ករ​កម្ពុជា​មិន​​ត្រូវ​បាន​លាយ​ ជាមួយ​អង្ករ​ប្រទេស​ផ្សេង​ ​មុ​ន​ពេល​​នា​ំ​​ចេញ ​​​ទៅ​កាន់​សហ​​ភា​ព​​អឺរ៉ុប​នោះ​ទេ។

លោក​​បា​ន​មានប្រសាសន៍សំដៅ​ទៅលើ​កសិករ​នៅប្រទេ​ស​​​អុីតា​លី​ ក្រិច ​​និង​​ប្រទេ​ស​​​​​អេស្បា៉ញ ​ដែលជា​ប្រភព​​សំ​​ខាន់​​​នៃ​កម្លាំង​ជំរុញ​​​ឲ្យ​មាន​ចំណាត់ការនេះថា​ ​ “កា​រ​​ចោទ​​​ ប្រ​កាន់​​នេះ​ កើតឡើង​េដាយសារ​តែ​កសិករ​ដាំ​ស្រូវនៅ​បណ្តា​ប្រទេសនៅ​ក្នុងតំបន់​អឺរ៉ុប​ដែលរក​​ចំណូល​បាន​តិច​ជាង​មុន និងបាន​បញ្ចុះ​​​បញ្ចូល​​​មន្ត្រី​​​សហភាពអឺ​រ៉ុប​ឲ្យ​​​យក​​ពន្ធ​​​​​វិញ​លើ អង្ករ​​នាំចូល​ទៅផ្គត់ផ្គង់​លើ​​​ទីផ្សារប្រទេសនៅ​ក្នុង​សហ​ភាព​​​អឺ​​រ៉ុប។ ប្រទេស​មួ​យ​​​ចំនួន​​​នៅ​តំបន់​នេះ​បច្ចុប្បន្ន​មិ​ន​​សប្បាយ​​ចិត្ត​​​ជាមួ​យ​យើង​ទេ បានជា​​​​ពួ​ក​គេ​កំ​ពុ​ង​ព្យា​​យា​ម​​បញ្ចុះ​​​បញ្ចូល​សហ​ភា​ព​​អឺ​រ៉ុប​​ឲ្យ​​ដក​​[ឋានៈ]​​​ EBAពី​ប្រទេស​យើង”។

លោក វិ​ចិត្រ បា​ន​ឲ្យដឹង​បន្ថែមទៀត​ថា កា​រ​​ព្រមា​ន​​​របស់​​គណៈកម្មការពា​ណិជ្ជ​កម្ម​​​​​សហ​ភាព​​​អឺ​​រ៉ុ​ប​ ​​ត្រូ​វ​បានផ្តល់​ឲ្យមន្ត្រី​​​​ក្រសួ​ង​​​ពា​ណ​​ិ​ជ្ជ​កម្ម​​ នៅ​ក្នុង​​កិច្ចប្រជុំ​​​ពា​​ណិជ្ជកម្ម​មួ​យ​​​នៅ​កោះបាលី​​ កា​ល​​ពី​ដើ​ម​​ខែ​​នេះ​។

លោក​​បា​នមានប្រសាសន៍ថា “ សហ​ភាព​​​អឺ​រ៉ុប​​​បា​ន​មក​រក​យើង​​ដើម្បី​​រំ​ឭក​​យើង​​ឲ្យ​​​ចាត់​​វិធាន​កា​រ​​ដោះ​ស្រាយ​​​បញ្ហា​េនះដើម្បី​ជៀ​ស​វាង​កុំឲ្យមាន​​កំ​​ហុស។ យើង​នឹង​​ចាត់​​វិធា​ន​ការ​ និង​ពង្រឹង​វិន័យរបស់​យើង”។

លោក គង់ ​ពុទ្ធារ៉ា ​​អ្នក​នាំ​​ពាក្យ​ក្រសួ​ង​​ពា​ណ​​ិជ្ជ​កម្ម​​បា​ន​​យល់​ស្រប​​​នឹងការ​​ច្រាន​ចោល​​​របស់​​លោក វិចិត្រ ​​និ​ង​បា​ន​លើក​ឡើង​ថា ​កា​រ​​​ ធ្វើ​ពិសោធន៍អង្ករ​កម្ពុជា​នាំចេញ​ទៅ​កាន់​​សហ​ភាព​​​​អឺ​​រ៉ុប​ នឹង​​បញ្ជាក់​​ច្បាស់ថា អង្ករ​​​ទាំង​​​អស់​ផលិត​នៅ​ក្នុង​​ប្រទេ​ស​កម្ពុជា។

លោក​​​បា​ន​​សួរ​ថា “ តើសហ​​ភាព​​​អឺ​​រ៉ុប​​ផ្អែក​​លើ​កត្តា​អ្វីខ្លះ ដើម្បី​​​​អះ​​អា​ង​​ថា ​អង្ករ​៣០​​​​ភាគ​​​រយ​នាំ​ចេញ​ពី​​ប្រទេ​សកម្ពុជា​​ មាន​អង្ករ​នា​ំ​មក​​ពី​ប្រទេ​ស​​វៀត​ណាម? ​តើ​​​ពួ​ក​​​គេ​បា​ន​​​ពិ​និត្យ​​ ឌី​អិន​​​អេ (DNA) ឬ​​ក៏ថា​ តើ​​ពួ​ក​​គេ​​       បា​ន​​​មើល​​​កត្តាផ្សេង​ទៀត​​​ទេ​?”។

ទោ​ះ​​​ជា​​​យ៉ាង​​ណា​ ​​លោក ​ពុទ្ធា ​​ទទួល​ស្គាល់​​​ថា ស្រូវរបស់​កម្ពុជាដែល​ត្រូវ​បាននាំ​​ចេញ ជា​រឿយ​​​ៗយកទៅ​​ប្រទេ​ស​វៀត​ណាម​ ​ដើម្បី​​​ កិន​ជា​​អង្ករ មុន​ពេល​នាំ​​ចេញ​។

លោក​បា​ន​​មា​ន​​ប្រ​សាស​​ន៍​ថា “ ម្ចាស់​មា៉​ស៊ីន​​ កិន​​ស្រូ​វ​​​​របស់​​យើង​ខ្លះយកស្រូវ និ​ងជួ​លរោង​      ម៉ា​ស៊ីន​កិន​ស្រូ​វវៀត​ណាមឲ្យកិន ហើយ​​​នា​ំ​អង្ករ​មក​កម្ពុជា​វិញ​​​ដើម្បី​នាំ​ចេញ​” ​ក៏ប៉ុន្តែ​ លោក​​បាន​បដិ​សេធ​ថា អង្ករ​មិ​ន​អា​ចត្រូវ​បាន​​លាយ​ជា​មួ​យ​អង្ករ​​​​វៀត​​ណា​ម​ ​​អ​ំឡុ​ង​​ពេល​        ដឹក​​ជញ្ជូន​​បានទេ​​។

លោក​បា​ន​បន្ថែម​​ថា “ ប្រ​សិន​បើ​​យើង​​មិន​អា​ច​​កិន​ស្រូ​វ​​​​របស់​​យើង​ឲ្យ​មា​ន​ស្តង់​ដារ​ខ្ពស់​​​​​វា​នឹង​មា​ន​កា​រ​​​លំ​បាក ដើម្បី​ចូ​ល​​ទី​ផ្សារ​សហ​ភាព​​​អឺ​រ៉ុប​​”៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស