34 C
Phnom Penh

គ.ជ.ប.ថា​​​ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​គឺ​​​មិន​​​អាច​​​ តែ​​​អ្នក​​​ច្បាប់​​​ថា​​​អាច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​សភា​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​សម្ដែង​​​ការ​​​គាំទ្រ​​​​​​ចំពោះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ ដោយ​​​បាន​​​បញ្ជាក់​​​តាម​​​រយៈ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​ថា ការ​​​​​​បោះឆ្នោតសា​​​ឡើង​​​វិញ​​​​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​កំពុង​​​ទាមទារ​​​​​​គឺ​​​គ្មាន​​​ថ្ងៃ​​​កើត​​​ឡើង​​​ទេ​​ព្រោះ​​​​​​វា​​​មិន​​​ស្រប​​​តាម​​​ច្បាប់​​​។  

ទោះ​​​ជាយ៉ាង​​​ណា​​​ ក្រុម​​​​​​ជំនាញ​​​ការ​​​​​​ដែល​​​យល់​​​ច្បាស់​​​ពី​​​ច្បាប់​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​បោះឆ្នោត​​​​​​សាឡើង​​​វិញ​គឺ​​​​​​ពិត​​​ជា​​​អាច​​​ទៅ​​​រួច​​​តាម​​​ផ្លូវ​​​ច្បាប់​​​មែន​​​​​​  ហើយ​​​អ្វី​​​តែ​​​ម្យ៉ាង​​​គត់​​​ ដែល​​​រដ្ឋាភិបាល​​​ត្រូវ​​​ការ​​​​​​ជា​​​ចំាបាច់​​​ដើម្បី​​​ឲ្យ​​​ការ​​​បោះឆ្នោតសា​​​​​​ឡើង​​​វិញ​​​នេះ​​​ប្រព្រឹត្ត​​​ទៅ​​​បាន​​​​​នោះ  គឺ​​​ឆន្ទៈ​​​នយោបាយ​​​។

អំឡុង​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​​​​កាល​​​ពី​​​ពីរ​​​សប្ដាហ៍​​​មុននេះ​​​​​​ លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឧទាហរណ៍​​​ពី​​​ប្រទេស​​​​​​ថៃ​​​ ដែល​​​រដ្ឋាភិបាល​​​​​​បាន​​​សម្រេច​​​ឲ្យ​​​មាន​​​ការ​​​​​​បោះឆ្នោត​​​​​​​​​មុន​​​កាល​​​កំណត់​​​នៅ​​​ខែ​​​កុម្ភៈដើម្បី​​​បញ្ចប់​​​​​​ការ​តវ៉ា​​​​ដែល​​​ចេះ​​​តែ​​​កើនឡើ​​​ង​​​​​​​​​​​ និង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​តាម​​​ដង​​​ផ្លូវ​​​​​​នៅ​​​ទីនោះ​​។

​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ ក្រុម​​​អ្នក​​​តវ៉ា​​​រាប់​​​មឺុន​​​នាក់​​​​​​បាន​​​​​​នាំគ្នា​ធ្វើ​​​​​​បាតុ កម្មតាម​​​ដង​​​ផ្លូវ​​​ក្នុង​រាជធានីភ្នំពេញ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​ក្នុង​បំណង​​​ទាមទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ លាលែង​​​ពី​​​តំណែង​​​​​​។

ដោយ​​​សារ​​​​​​មាន​​​​​​ការ​​​តវ៉ា​​​កាន់​​​តែ​​​ខ្លាំង​​​​​​ឡើង​​​លោក​​​ ហ៊ុន សែន​​​ ក៏​​​បាន​​​ចេញ​​​មុខ​​​ឆ្លើយ​​​តប​​​​​​ដោយ​​​ផ្ទាល់​​​​​​ចំពោះ​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​​​​លាលែង​​​​​​​​​នេះ​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​បាន​​​បញ្ជាក់​​​ថា ការ​​​បោះឆ្នោត​​​​​​មុន​កាល​​​​កំណត់​​​គឺ​គ្មាន​ថ្ងៃ​​​កើត​​​ឡើង​​​ទេ​​​​​​​​​ ហើយ​​​ណាមួយ​​​វា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​​ផង​​​។

ចាប់​​​តាំងពី​​​ពេល​​​នោះ​​​មក ​​​រដ្ឋសភា​​​ជាតិ​​​​​​ក្រោម​​​ការ​​​​​​ដឹកនាំ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ខណៈ​​​​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​នេះ​​​​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយដែរ​​​​​​​​​ដើម្បី​​​សម្ដែង​​​ការ​​​គាំទ្រ​​​​​​ចំពោះ​​​ការ​​​ច្រាន​​​ចោល​​​របស់​លោក​ ហ៊ុន​ សែន​​​ នូវ​​​ការ​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្មី​​​ និង​​​ឲ្យ​​​លោក​​​​​​លាលែង​​​ពី​​​តំណែង​​​។

សមាជិក​​​​​​សភា​​​ចំនួន​​​៥៤​​​រូប​​​ក្នុង​​​ចំណោម​​​​​​សមាជិក​​​សភា​​​ទាំង​​​៦៨​​​រូប​​​​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាន​​​ចេញ​​​​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ ក្នុង​​​នាម​​​ជា​​​​​​តំណាង​​​រាស្ត្រ​​​​​​នៃ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ យើង​​​ សូម​​​សម្ដែងនូវ​​​​​​​​​ការ​​​គំាទ្រ​​​​​​ទាំង​​​ស្រុង​​​ចំពោះ​​​ប្រសាសន៍​​​​​​របស់​​​​​​សម្ដេច​​​ ហ៊ុន សែន​​​ កាល​​​​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​​​​ថា នឹងគ្មាន​​​ការ​លាលែងពី​​​តំណែង​​​​​​​​​និង​​​ការ​​​បោះឆ្នោត​​​​​​ឡើង​​​​​​វិញ​​​”។

លោក​ ជាម យៀប​​​ សមាជិក​​​សភា​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជានិង​​​ជា​​​អ្នក​​​នាំពាក្យ​​​គណបក្ស​​​នេះ​​​ បាន​ឲ្យ​​​ដឹង​​​ថា សមាជិក​​​សភា​​​គណបក​​្ស​​​ប្រជាជន​​​​​​ទាំង​​​១៤​​​រូប​​​ផ្សេង​​​ទៀត​​​​​​មិន​​​បា​​​ន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​ ដោយ​​​សារ​​​ពួក​​​គេ​​​​​​នៅ​​​តាម​​​ខេត្ត​​​​​​ ឬ​បរទេស​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គ្មាន​​​ហេតុ​​​ផល​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ពាក់​​​កណ្ដាល​​​អាណត្តិ​​​ទេ​​​… ហើយ​​​ក៏​​​គ្មាន​​​ច្បាប់​​​ណា​​​មួយ​​​ដែល​​​អនុញ្ញាត​​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឡើ​​​ង​​​វិញ​​​ដែរ​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ពុំ​​​​​​អាច​​​បោះឆ្នោត​​​​​​ទម្លាក់​​​បាន​​​ទេ​​​លុះ​​​ត្រា​​​​​​តែ​គាត់​​​បាន​ប្រព្រឹត្តអ្វី​​​ខុស​​​ធំ​​​ដុំ​​​ ឧទា​​​ហរណ៍​​​ដូចជា​​​ ករណី​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​​​​ត្រូវ​​​តុលាការ​​​​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​ពី​​​បទ​​​ពុក​​​រលួយ​​​ជា​​​ដើម​​​”។

ដោយ​​​ឡែក​​​​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ចេញ​​​សេចក្ដី​​​​​​ថ្លែង​​​ការណ៍​​​មួយ​​​ ដោយ​​​បញ្ជាក់​​​ថាការ​អំពាវនាវ​របស់​​​គណ​​​បក​​្ស​​​ប្រឆាំង​​​​​​ឲ្យ​​​មាន​​​ការ​បោះឆ្នោត​​​​​​ថ្មី​​​និង​​​ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​​​​​​​​​​ លាលែង​​​ពី​​​តំណែង​​​​​​ “ ​​​កំពុង​​​បំផ្លាញ​​​នូវ​​​សន្ដិភាព​​​ ស្ថិរភាព​​​ សន្ដិសុខ​​​​​​ សណ្ដាប់​​​ធ្នាប់​​​សង្គម​​​ និង​​​ការ​​​អភិវឌ្ឍន៍​​​ និង​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​បាក់​​​បែក​​​​​​សាមគ្គី​​​ជាតិ​បាន​​​​​”។

សមាជិក​​​​​​ព្រឹទ្ធ​​​សភា​​​ទាំង​​​១១រូប​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​  ដែល​​​បាន​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​​​​ដូច​​​សមាជិក​​​សភា​​​​​​រួម​​​បក្ស​​​របស់​​​ខ្លួន​​​ដែរ​​​នោះ​​​​​​ បាន​​​ប្រញាប់​​​ចេញ​​​មុខ​​​ឆ្លើយ​​​តប​​​ថា ខ្លួន​​​​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នឹង​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ព្រឹទ្ធ​​​សភា​​​នេះ​​​ទេ​​​។

ដូចជា​​​​​​ លោក​​​ ជាម យៀប​​​ ដែរ​​​ លោក​​​ ទេព​​​ នីថា អគ្គ​​​លេខាធិការ​​​​​​នៃ​​​គណៈ​​​កម្មាធិ​​​ការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​​​​ ដែល​​​ត្រូវ​​​បាន​​​មជ្ឈដ្ឋាន​​​ទូទៅ​​​​​​មើល​​​ឃើញ​​​ថា លម្អៀង​​​ទៅ​​​​​​រក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នោះ​​​​​​ បាន​​​​​​បញ្ជាក់​​​ថា ច្បាប់​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​ពាក់​​​កណ្ដាល​​​​​​អាណត្តិ​​​ទេ​​​ លុះ​​​ត្រា​​​តែ​​​មាន​​​​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​​​​សិន​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ មិន​​​មាន​​​​​​ច្បាប់​​ជា​​​ធរមា​​​ន​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​​​​បោះឆ្នោត​​​ឡើង​​​វិញ​​​ទេ​​​​​​ ក្នុង​​​នោះ​​​រាប់​​​ទាំង​​​ច្បាប់​​​បោះឆ្នោត​​​​​​ផង​​​។ ប៉ុន្តែ​​​ប្រសិន​​​បើ​​​មាន​​​ដំណោះស្រាយ​​​នយោបាយ​​​សម្រាប់​​​​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ ឬ​​​វិសោធន​​​កម្ម​​​ច្បាប់​​​​​​នោះ ​​​វា​​​ជា​​​រឿង​​​មួយ​​​ផ្សេង​​​ទៀត​​​​​​”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​  លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​​​​លើក​​​ឡើង​​​ពី​​​មាត្រ​​​​​​៧៨​​​នៃ​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​ថា ជា​​​មូល​​​ហេតុ​​​​​​ដែល​​​មិន​​​អាច​​​ឲ្យ​​​លោក​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​​​​មុន​​​កា​​​លកំណត់​​​បាន​​​។

មាត្រា​​​៧៨​​​​​​ចែង​​​ថា រដ្ឋសភា​​​ជាតិ​​​​​​មិន​​​អាច​​​រំលាយ​​​​​​មុន​​​ចប់​​​អាណត្តិ​​​៥​​​ឆ្នាំ​​​របស់​​​ខ្លួន​​​​​​ទេ​​​ លុះ​​​ត្រា​​​តែ​​​រដ្ឋាភិបាល​​​​​​​​​ត្រូវ​​​បាន​​​បោះឆ្នោ​​​ត​​​សម្ដែង​​​ការ​​​មិន​​​ទុក​​​ចិត្ត​​​​​​ពីរ​​​ដង​​ក្នុងអំឡុង​​​ពេល​​​​​​​​១២​​​ខែ។ ក្នុង​​​ករណ​​​ី​​​នេះ​​​ ព្រះ​​​មហា​​​ក្សត្រ​​​​​​ត្រូវ​​​​​​រំលាយ​​​សភា​​​តាម​​​សំណើ​​​របស់​​​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ និង​​​ការ​​​យល់​​​ព្រម​​​ពី​​​ប្រធាន​​​រដ្ឋសភា​​​ ដោយ​​​ត្រូវ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្មី​​​មួយ​​​​​​ក្នុង​​​​អំឡុង​​​ពេល​​​​​​៦០​​​ថ្ងៃ​​​។

ប៉ុន្តែ​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ ក្រុម​​​ជំនាញ​​​ការផ្នែក​​​​​​​​​ច្បាប់​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​​​​ច្រាន​​​ចោលនូវ​​​​​​ការ​​​លើក​​​ឡើ​​​ងដែល​​​ថា ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ពាក់​​​កណ្ដាល​​​អាណត្តិ​​​​​ជា​​​រឿង​​​ពុំ​​​ស្រប​​​ច្បាប់​​បើ​​​ទោះ​​​បី​​ជា​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​មិន​​​​​​អាច​​​សម្រេច​​​ចិត្ត​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​​​​ខ្លួន​​​ឯង​​​​​​បាន​​​ក៏​​​ដោយ​​​នោះ​​​។

លោក​​​ គល់​​​ បញ្ញា នាយ​​​ក​​​ប្រតិបត្តិ​​​នៃ​​​គណៈ​​​កម្មាធិការ​​​​​​​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា ខុម​​​ហ្វ្រែល (Comfrel) ​​​បាន​មាន​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​ គណបក្ស​​​ប្រជា​​​ជន​​​​​​យល់​​​ព្រម​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​​​​ថ្មី​​​នោះ ​​​​​​​​​វា​​​​​​ប្រាកដ​​​ជា​​​គ្មា​​​ន​​​បញ្ហា​​​ទេ​​​។ បញ្ហា​​​គឺ​​​​​​នៅ​​​​​​ត្រង់​​​ថា តើ​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចង​​​់ឲ្យ​​​មាន​​​ការ​​​​​​បោះឆ្នោ​​​ត​​​ដែល​​​​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​ ឬ​​​អត់​​​ វា​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​នឹង​​​​ឆន្ទៈ​​នយោបាយ​​​។ គាត់​ [លោក​​​ ហ៊ុន​​​ សែន​​​]  ព្យាយាម​​​​​​បកស្រាយ​​​ថា ច្បាប់​​​មិន​​​​​​អនុញ្ញាត​​​ ប៉ុន្តែ​​​វា​​​មិន​​​អ៊ី​​​ចឹង​​​ទេ​​​ វា​​​អាស្រ័យ​​​លើ​​​​​​ឆន្ទ​​​ៈ​​​នយោបាយ​​​ប៉ុណ្ណោះ​​​”។

លោក ហង្ស ពុទ្ធា​​​ ប្រធាន​​​គណៈកម្មាធិ​​​ការ​​​​​​​​​​​​អព្យាក្រឹត​​​ និង​​​យុត្តិធម៌​​​​​​ ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​សេរី​​​ និង​​​ត្រឹម​​​ត្រូវ​​​​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា និក​​​ហ្វិច​​ (Nicfec) បាន​​​សម្ដែង​​​​​​ការ​​​យល់​​​ស្រប​​​។

លោ​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ រដ្ឋ​​​សភា​​គឺ​​​ជា​​​តំណាង​​​របស់​​​ប្រជាពលរដ្ឋ​​​ ដូច្នេះ​​​ប្រសិន​​​បើ​​​គេ​​​ចង់​​​ឲ្យ​​​មាន​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឡើង​​​វិញ​​​នោះ​​​គេ​​​អាច​​​ធ្វើ​​​បាន​​​”។

លោក​​​ ហង្ស​​​ ពុទ្ធា ​​​បាន​​​បន្ថែម​​​ថា តាម​​​ពិត​​​នៅ​​​មាន​​​​​​​​​ច្រក​​​ចេញ​​​តាម​​​ផ្លូវ​​​ច្បាប់​​​មួយ​​​​​ទៀត។

លោក​​​បាន​​​បញ្ជាក់​​​ថា “ ប្រសិន​​​បើ​​​​​​ក្រុម​​​ប្រឹក្សា​​​​​ [ធម្មនុញ្ញ​​​កម្ពុជា​​​] និយាយ​​​ថា ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ពុំ​​​មាន​​​លក្ខណៈ​​​សេរី​​​និង​​​យុត្តិធម៌​​​នោះ​​​ គេ​​​អាច​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​បាន​​​ ប៉ុន្តែ​​​ស្ថាប័ន​​​នេះ​​​មិន​​​បាន​​​និយាយ​​​អ្វី​​​ទេ​​​… ពួក​​​គេ​​​និយាយ​​​ថា ​​​ការ​​​បោះឆ្នោត​​​នេះ​​​គឺ​​​អាច​​​ទទួល​​​យក​​​បាន​​​”។

ទាំង​​​អង្គ​​​ការ​​​​​​ខុមហ្វ្រែល​​​ និង​​​និកហ្វិច​​​ គឺ​​​ជា​​​សមាជិក​​​នៃ​​​សម្ព័ន្ធ​​​កែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​​​​ (Electoral Reform Alliance) ពោល​​​​​​ជា​​​សម្ពន្ធ​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ដែល​​​បាន​​​​​​ចេញ​​​របាយ​​​ការណ៍​​​លម្អិត​​​មួយ​​​កាល​​​ពី​​​ខែ​​​មុន​​​ស្ដីអំ​​​ពី​​​ការ​​​​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា ​​​ដោយ​​​មាន​​​​​​ការ​​​សន្និដ្ឋាន​​​ថា ភាព​​​មិន​​​ប្រក្រតី​​​ជា​​​ច្រើន​​​នៅ​​​​​​ថ្ងៃ​​​បោះឆ្នោត​​​​​គឺវា​​​ “ល្មម​​​នឹង​​​ធ្វើ​​​ឲ្យ​​​បាត់​​​បង់​​​សេចក្ដី​​​ទុក​​​ចិត្ត​​​​​​​​​លើ​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ក៏​​​ដូច​​​ជា​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​”។

គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​អំពាវនាវ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ឲ្យ​​​មាន​​​ការ​​​ស៊ើ​​​បអង្កេត​​​ពេញ​​​លេញ​​​ និង​​​អាច​​​ជឿ​​​ជាក់​​​បាន​​​​​​​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះឆ្នោត​​​​​​ ប៉ុន្តែ​​​ត្រូវ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បដិសេធ​​​​​​​​​ដាច់​​​អហង្ការ​​​​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​​​​ធ្វើ​​​ពហិការ​​​​​​សភា​​​ និង​​​ធ្វើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​ដើម្បី​​​សម្ដែង​​​​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​របស់​​​ខ្លួន​​​។

កាល​​​ពី​​​ម្សិលមិញ​​​​​​ លោក​​​ ហង្ស ពុទ្ធា និង​​​លោក​​ គល់ បញ្ញា ក៏​​​បាន​​​សម្ដែង​​​ការ​​​គាំទ្រ​​​​​​ចំពោះ​​​សំណើ​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​អាច​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​មុន​​​កាល​​​កំណត់​​​​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​​រ​​​ឆ្នាំ ដែល​​​ជាពេល​​​វេលា​​​យ៉ាង​​​សម​​​ល្មម​​​​​​​​​មួយ​​​សម្រាប់​​​ការ​​​អនុវត្ត​​​​​​​​​កំណែ​​​ទម្រង​​​់​​​សំខាន់ៗ​​​មួយ​​​​​​ចំនួន​​​​​​ដែល​​​អាច​​​បញ្ចៀស​​​បញ្ហា​​​ដូច​​​​​​ដែល​​​បាន​​​កើត​​​មាន​​​អំឡុង​​​ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ខែ​​​កក្កដា ផងដែរ​​​។

លោក​​​ សឺន សូ៊បែ៊រ្តិ៍​​​ អតីត​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​ ដែល​​​បាន​​​​​​ចូល​​​រួម​​​ជា​​​មួយ​​​នឹង​​​គណបក្ស​​​​​​ប្រឆាំង​​​​​​ចាប់​​​តាំង​​​ពី​​​បា​​​ន​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​មក​​​​​​នោះ​​​​​​ បាន​​​លើក​​​ឡើ​​​ងថា គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​មិន​​​ទាំង​​​ចាំ​​​បាច់​​​រំលាយ​​​សភា​​​ដើម្បី​​​​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​​​​ឡើង​​​វិញ​​​ផង​​​ទេ​​​។ ដូចជា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែរ​​​ លោក​​​ជឿ​​​ថា រដ្ឋ​​​សភា​​​បច្ចុប្បន្ន​​​នេះ​​​គឺ​​​មិ​​​ន​​​ស្រប​​​ច្បាប់​​​ទេ​​​ ​​​ព្រោះ​​​ការ​​​​​​ធ្វើ​​​ពហិការ​​​​​​របស់​​​​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ទាំង​​​៥៥​​​រូប​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​សភា​​​ខ្វះ​​​កូរ៉ុម។

លោក​​​បាន​​​​​​បញ្ជាក់​​​ថា ប្រសិន​​​បើ​​​គ្មាន​​​​​​វត្ត​​​មាន​​​របស់​​​​​​សមាជិក​​​សភា​​​​​​ទាំង​​​៥៥​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ទេ​​​នោះ​​​ លោក​​​ ហ៊ុន​​​ សែន​​​ គឺ​​​បាន​​​ត្រឹម​​​ដឹក​​​នាំ​​ “រដ្ឋាភិបាល​​​ចាំ​​​​​​ផ្ទះ​​​​​​” តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​មាន​​​សិទ្ធិ​​​​​​រៀប​​​ចំ​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​ឡើង​​​វិញ​​​​​​បាន​​​គ្រប់​​​ពេលវេលា​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​មិន​​​ចាំ​​​បាច់​​​រំលាយ​​​​​​សភា​​​ទេ​​​ ព្រោះ​​​មិន​​​ទាំង​​​មាន​​​​​​រដ្ឋ​​​សភា​​​ [ស្រប​​​ច្បាប់​​​] ផង​​​ហ្នឹង​​​។ រដ្ឋាភិបាល​​​ចាំ​​​ផ្ទះ​​​​​​ក្រោម​​​ការ​​​ដឹកនាំ​​​របស់​​​ហ៊ុន សែន​​​… គួរ​​​តែ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​សាជាថ្មី”។

ប៉ុន្តែ​​​ខុស​​​ពី​​​អង្គការ​​អាដហុក​​​ ខុមហ្វ្រែល​​​ ឬ​​​ និកហ្វិច លោក​​​ សឺន សូ៊ប៊ែរ្តិ៍​​​​​​ បាន​​​បញ្ជាក់​​​ថា កម្ពុជា​​​​​​មិន​​​អាច​​​រង់​​​ចាំ​​​២ឆ្នាំទៀត​​​ទើ​​​ប​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​បាន​​​ទេ​​​ ព្រោះ​​​ឱកាស​​​នៃ​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កំពុង​​​​​​កើន​​​ឡើង​​​​​​​​​រឹត​​​តែ​​​ខ្លាំង​​​ ខណៈ​​​ភាព​​​ជាប់​​គាំង​​​ផ្នែក​​​នយោបាយ​​​​​​ចេះ​​​តែ​​​បន្ត​​​អូស​​​បន្លាយ​​​។

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ធ្វើ​​​​​​បាតុ​​​កម្ម​​​ប្រឆាំង​​​នឹង​​​លោក​​​ ហ៊ុន សែន​​​ ក្នុង​​​​​​ទ្រង់​​​ទ្រាយ​​​ធំ​​​​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​នៅ​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ទសវត្សរ៍​​​នេះ​​​​​​​​​ ហើយ​​​បាន​​​គំរាម​​​​​​បិទ​​​ផ្លូវ​​​ជាតិ ទាំង​​​​​​​​​ចូលនិង​​​ចេញ​​​​​​ពី​​​រាជធានីភ្នំពេញ​​​នៅ​​​​​​ខែ​​​មករា​​​ ប្រសិន​​​បើ​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​​​​សា​​​ឡើង​​​វិញ​​​ និង​​​ឲ្យ​​​​​​លោក​​​  ហ៊ុន​​​ សែន​​​ ចុះ​​​ចេញ​​​ពី​​​តំណែង​​​​​​មិន​​​បាន​​​ទទួល​​​​​​​​​​​​ការ​​​ឆ្លើយ​​​តប​​​វិជ្ជមាន​​​ទេ​​​នោះ​​​។

រដ្ឋាភិបាល​​​បាន​​​បញ្ជាក់​​​រួច​​​ហើយ​​​ថា ខ្លួន​​​នឹង​​​ប្រើ​​​កម្លាំង​​​​​​បង្ក្រាប​​​​​​ការ​​​បិទ​​​ផ្លូវ​​​បែប​​​នេះ​​​ក្នុង​​​ករណី​​​ចាំបាច់​​​៕​​​សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស