38.1 C
Phnom Penh

អ្នក​​​តវ៉ា​​​​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់នាំ​​​គ្នា​​​ដុត​​​​​​កង់​​​ឡាន​​​​​​ ដើម្បី​​​​​​បិទ​​​ច្រក​​​ទ្វា​​​​​​រសាលា​​​រាជធានី​​​ភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​តវ៉ា​​​​​​ប្រឆាំ​​​ង​​​ការ​​​បណ្ដេញ​​​ចេញ​​​ប្រហែល​​​៣០​​​នាក់​​​​​​មក​​​ពី​​​អតីត​​​​​​សហគមន៍​​​បឹ​​​ង​​​កក់​​​ ជាមួយ​​​នឹង​​​​​​​​​ព្រះ​​​សង្ឃ​​​ចំនួន​​​២០​​​អង្គ​​​​​​បាន​​​​​​នាំ​​​គ្នា​​​​​​បិទ​​​ច្រក​​​ទ្វា​​​រសាលា​​​រាជធានីភ្នំពេញ​​​ ហើយ​​​បាន​​​ដុត​​​​​​កង់​​​​​​​​​​​​ឡាន​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ដើម្បី​​​ទាម​​​ទារ​​​​​​ប្រាក់​​​សំណង​​​បន្ថែម​​​សម្រាប់​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​ ហើយ​​​បាន​​​អំពាវនាវ​​​ឲ្យ​​​លោក​​​ បា៉ សុជាតិវង្ស អភិបាល​​​​​​រាជធានីភ្នំពេញ​​​ដែល​​​បាន​​​​​​សន្យា​​​កាល​​​​​​ពី​​​ខែ​​​ឧសភាថា នឹង​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​​​របស់​​​ពួក​​​គាត់​​​នោះ​​​​​​ ឲ្យ​​​ចុះ​​​​​​ចេញ​​​ពី​​​តំណែង​​​ផង​​​ដែរ​​​។

អំឡុង​​​​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ពេញ​​​មួយ​​​ថ្ងៃ​​​ ​​​អ្នក​​​តវ៉ា​​​​​​បាន​​​បិទ​​​ផ្លូវ​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​ចរាចរ​​​ចំនួន​​​ពីរ​​​លើក​​​នៅ​​​តាម​​​​​​បណ្ដោយ​​​មហា​​​វិថី​​​ព្រះ​​​មុនី​​​វង្ស​​​​​​ ដោយ​​​ឈ​​​រ​​​និង​​​​អង្គុយ​​​នៅ​​​លើ​​​ផ្លូវ​​​ ហើយ​​​​​​បាន​​​ស្រែក​​​ពាក្យ​​​ស្លោក​​​មួយ​​​ថា “​​​​​​ ប៉ា​​​ សុជាតិ​​​វង្ស  ចុះ​​​​​​​​​ចេញ​​​ពី​​​តំណែង​​​”។ ពាក្យ​​​ស្លោក​​​​​​​​​​​​នេះ​​​ជាពាក្យ​​​ស្លោក​​​​​​មួយ​​​ដែល​​​​​​សំដៅ​​​​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ អំឡុង​​​ការ​​​ជួប​​​ជុំ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​។

ព្រះ​​​សង្ឃ​​​បាន​​​​​​លើក​​​បដា​​​ ដែល​​​មាន​​​​​​ខ្លឹម​​​សារ​​​ថា “ថ្ងៃ​​​នេះ​​​ និង​​​ថ្ងៃ​​​ស្អែក​​​ គ្មាន​​​​​​ ហ៊ុន​​ សែន​​​” និង​​​ “ហ៊ុន​​​ សែន​​​ អើយ​​​ចុះ​​​ចេញ​​​ទៅ​​​”។ រីឯ​​​អ្នក​​​ដែល​​​ត្រូវ​​​គេ​​​បណ្ដេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​វិញ​​​ បាន​​​លើក​​​រូប​​​​​​​​​ថត​​​​​​ផ្ទះ​​​​​​របស់​​​ខ្លួន​​​​​​​​​ស្ថិត​​​នៅ​​​​​​​​​តាម​​​​​​​​​​​​មាត់​​​​​​បឹង​​​​​​កក​​​់ ដែល​​​គេ​​​ចាក​​​​​​់​​​ខ្សាច់​​​​​​បំពេញ​​​​​​។

អ្នក​​​ស្រី​​​ អឹម ស្រី​​​ទូច​​​ តំណាង​​​​​​អ្នក​​​ភូមិ​​​មក​​ពី​​​​​​សហគមន៍​​​បឹងកក់​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​​​​ ហើយ​​​ផ្ដល់​​​ប្រាក់​​​សំណង​​​ត្រឹម​​​តែ​​​៨.៥០០​​​ដុល្លារ​​​​​​នោះ​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​​​​ឯក​​ឧត្តម​​​​​​ ប៉ា សុជាតិ​​​វង្ស ​​​គ្មាន​​​​​​សមត្ថភាព​​​​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​ទេ​​​​​​ លោក​​​​​គួរ​​​តែ​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​ទៅ​​​​​​ ហើយ​​​​​​​​​យើង​​​នឹង​​​​​​​​​ទៅ​​​រស់​​​នៅ​​​លើ​​​ដី​​​របស់​​​យើង​​​​​​វិញ​​​”។

អ្នក​​​ស្រី​​​​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មាន​​​កា​​​រ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ ព្រោះ​​​​​​សាលា​​​រាជធានី​​​​​​មិន​​​អាច​​​​​​ធ្វើ​​​តាម​​​​​​ការ​​​​​​សន្យា​​​របស់​​​ខ្លួន​​​ ដែល​​​​​​បាន​​​សន្យា​​​ចំពោះ​​​ប្រជាពល​​​រដ្ឋ​​​​​មុន​​​ពេល​​​បោះឆ្នោត​​​ឡើយ​​​​​​”។

អំឡុង​​​ពេល​​​​​​ទាម​​​ទារ​​​​​​ជួប​​​​​​ជាមួយ​​​លោក​​​ ប៉ា សុជាតិវង្ស តំណាង​​​​​​ចំនួន​​​ប្រាំ​​​រូប​​​របស់​​​​​​​​​អ្នក​​​ភូមិ​​​មក​​​ពី​​​សហគមន៍​​​បឹងក​​​ក់​​​ ត្រូវបាន​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​សាលា​​​រាជធានី​​នៅ​​​ពេល​​​ព្រឹក​​​ ប៉ុន្តែ​​​ពួក​​​គេ​​​​​​បាន​​​ចេញ​​​មក​​​វិញ​​​​​​ ហើយ​​​បន្ត​​​​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​ បន្ទាប់ពី​​​​​​ជួប​​​ជាមួយ​​​​​​ថ្នាក់​​​ក្រោម​​​មួយ​​​រូប​​​​​​របស់​​​​​​លោក​​​អភិបាល​​​រាជធានី​​​ គឺ​​​លោក​​​​​​អភិបាល​​​រង​​​​​​ ឃួង​​​ ស្រេង​​​។

តំណាង​​​​​​អ្នក​​​ភូមិ​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ម្នាក់​​​ទៀត​​​ឈ្មោះ​​​ ស៊ា ណារ៉េត​​​ អាយុ​​​៥៦​​​ឆ្នាំ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​ចង់​​​ជួប​​​ជាមួយ​​​​​​លោក​​​ ប៉ា សុជាតិវង្ស ដោយ​​​ផ្ទាល់​​​”។

ចាប់​​​តាំងពី​​​ក្រុម​​​ហ៊ុន​​​ស៊ូកាគូអីុន​​​ ដែល​​​ជា​​​ក្រុមហ៊ុន​​​​​​អភិវឌ្ឍន៍​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​​​​​ ឡាវ ម៉េង​​​ឃិន​​​ សមាជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​ប្រជាជន​​​កម្ពុជា​​​ បាន​​​​​​សហការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​ ដើម្បី​​​បណ្ដេញ​​​​​​អ្នក​​​ភូមិ​​​បឹង​​​កក់​​​ជា​​​ច្រើន​​​គ្រួសារ​​​​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​កាលពី​​​ឆ្នាំ​​​២០១០​​​មក​​​ អ្នក​​​តវ៉ា​​​​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​ស្ទើ​​​ររៀង​​​រាល់​​​​​​ថ្ងៃ​​​ប្រឆាំង​​​នឹង​​​មន្ត្រី​​​រាជធានី និង​​​មន្ត្រី​​​តុលាការ​​​។

អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ ដែល​​ដឹកនាំដោយ​​​អ្នក​​​ស្រី​​​ ទេព វន្នី និង​​​អ្នក​​​ស្រី​​​ យ៉ោម បុប្ផា បាន​​​បដិសេធ​​​មិន​​​ចាក​​​ចេញ​​​ពី​​​​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​ឡើយ​​​ ខណៈ​​​អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​ ដែល​​​តវ៉ា​​​កាល​​​ពីម្សិលមិញ​​​កំពុង​​​ទាម​​​ទារ​​​​​​ប្រាក់​​​សំណង​​​បន្ថែម​​​ និង​​​ផ្ទះ​​​សំបែង​​​ ដែល​​​អាច​​​ជំនួស​​​​​​ផ្ទះ​​​សំបែង​​​ចាស់​​​​​​របស់​​​ខ្លួន​​​ពី​​​​​​សាលា​​​រាជធានី។

កាល​​​ពី​​​ល្ងាច​​​ម្សិលមិញ​​​ ព្រះសង្ឃ​​​និង​​​អ្នក​​​ភូមិ​​​មក​​​ពី​​​សហគមន៍បឹងកក់​​​​​​បាន​​​ឈរ​​​នៅ​​​ពី​​​មុខ​​​ច្រក​​​ទ្វា​​​រចូល​​​ចំនួន​​​បី​​​របស់​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​ ដោយ​​​បិទ​​​ផ្លូវ​​​មិន​​​ឲ្យ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​សាលា​​​រាជធានីភ្នំពេញ​​​ចេញ​​​​​​ពី​​​បរិវេណ​​​សាលា​​​រាជធានីភ្នំពេញ​​​ឡើយ​​​ ខណៈ​​​កង់​​​ឡាន​​​ចំនួន​​​ប្រាំ​​​​​​ត្រូវ​​​បាន​​​គេ​​​ដុតនៅ​​​ចំ​​​កណ្ដាលមហា​​​វិថី​​​​​​ព្រះ​​​មុនីវង្ស​​​ និង​​​នៅ​​​ខាង​​​មុខ​​​ច្រក​​​ទ្វា​​​រចូល​​​ទាំង​​​នេះ​​​។

ព្រះ​​​តេជគុណ​​​ កឹម សំអឿន​​​ ជាព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​មក​​​ពី​​​ខេត្ត​​​​​​បាត់​​​ដំបង ដែល​​​ជា​​​តំណាង​​​បណ្ដាញ​​​ព្រះសង្ឃ​​​ឯករាជ្យ​​​សម្រាប់​​​​​​យុត្តិធម៌​​​សង្គម​​​​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះសង្ឃ​​​​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​នេះ​​​​​​ គឺ​​​​​​ដើម្បី​​​ប្រឆាំង​​​នឹង​​​រដា្ឋភិ​​​បាល​​​របស​​​់​​​លោក​​​ ហ៊ុន សែន​​​។

ព្រះតេជគុណ សំអឿន​​​ មាន​​​សង្ឃ​​​ដីកា​​​ថា “យើង​​​​​​បដិសេធមិន​​​គាំទ្រ​​​គោល​​​នយោបាយ​​​​​​លក់​​​ដី​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ ឡើយ​​​”។ ព្រះ​​​តេជគុណ​​​មាន​​​សង្ឃ​​​ដីកា​​​បន្ថែម​​​​​​ថា ព្រះ​​​អង្គ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​​​​ការ​​​​​​ទៅ​​​បំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​​​​ប្រទេស​​​វៀតណាម​​​នៅថ្ងៃ​​​ព្រហ​​​ស្បតិ៍​​​​​​​​​របស់​​​លោក​​​ ហ៊ុន សែន​​​។

ព្រះតេជគុណ​​​​​​មាន​​​​​​សង្ឃ​​​ដីកា​​​បន្ថែម​​​ទៀត​​​​​​ថា “នៅ​​​ពេល​​​ [លោក​​​ ហ៊ុន​​​ សែន​​​] ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ គាត់​​​នឹង​​​​យក​​​អនុសាសន៍​​​របស់​​​​​​​​​យួន​​​មក​​​ធ្វើ​​​បាប​​​​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​​​”។

ក្រុម​​​អ្នក​​​តវ៉ា​​​ ដែល​​​បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​នៅ​​​ម៉ោង​​​៨និង​​​៣០​​​នាទី​​​​​​ព្រឹក​​​ បាន​​​បំបែក​​​ក្រុម​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧ និង​​​២០​​​នាទី​​​​​​ល្ងាច​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មុន​​​ពេល​​​ចាក​​​ចេញ​​​ពី​​​សាលា​​​រាជធានី​​​ ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​ក្នុង​​​ចំណោម​​​ព្រះ​​​សង្ឃ​​​ជា​​​ច្រើន​​​អង្គ​​​បាន​​​ប្រកាស​​​​​​តាម​​​រយៈ​​​​​​ឧគ្ឃោសនសព្ទ​​​ថា ព្រះសង្ឃ​​​នឹង​​​​​​បន្ត​​​​​​បាតុកម្ម​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​។

ព្រះតេជគុណ​​​មាន​​​​​​សង្ឃ​​​ដីកា​​​ថា “ប្រសិន​​​បើ​​​នៅ​​​តែ​​​គ្មាន​​​​​​ដំណោះ​​​ស្រាយ​​​នោះ​​​ យើង​​​នឹង​​​ត្រឡប់​​​មក​​​ម្ដង​​​ទៀត​​​​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ហើយ​​​អំពាវនាវ​​​ឲ្យ​​​ព្រះសង្ឃ​​​ប្រហែល​​​២.០០០​​​អង្គ​​​មក​​​ចូល​​​រួម​​​ជាមួយ​​​យើង​”៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស