38 C
Phnom Penh

បាញ់​​​សម្លាប់​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​នៅ​ក្នុង​​​​​​ហាង​​​ខារ៉ាអូខេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការ​​​​កង​រាជអាវុធ​ហត្ថ​ម្នាក់​បាន​​​និយាយ​កាលពីម្សិលមិញ​ថា មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ខេត្ត​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅក្នុង​ហាង​ខារ៉ាអូខ​​​​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ កាល​​​ពីយប់​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​មិត្ត​ភក្ដិ​របស់​គាត់​មួយ​ក្រុម​មាន​ជម្លោះ​ជាមួយ​​​ក្រុម​ផ្សេង​ទៀ​ត​នៅ​ក្នុង​បន្ទប់ជាប់​គ្នា​នោះ​។

លោក ហា៊ន និន មេបញ្ជាការ​កង​រាជ​អាវុធ​​​ហត្ថ​ខេត្ត​បានមាន​ប្រសាសន៍​ថា លោក​អនុ​សេនីយ៍​ឯក ពៅ សុធារ័ត្ន អាយុ​៤៦​ឆ្នាំ​​ត្រូ​វ​បាន​បាញ​់​មួយ​គ្រាប់​ធ្លាយ​ក្រអូម​មាត់​​​នៅ​​​​ខាង​ក្នុង​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ម្ចាស់​ចិត្ត​ក្នុង​សង្កាត់​លេខ​៤។

លោកឧត្តម​សេនីយ​៍ត្រី ហ៊ាន និន បាន​មាន​ប្រសាសន៍​ថា “ លោក ធារ័ត្ន និង​មិត្ត​ភក្ដិ​របស់​គាត់​​មាន​ជម្លោះ​ជាមួយ​មនុស្ស​មួយ​ក្រុម​ទៀត​ ហើយ​ពួកគេ​បានវាយ​គ្នា​”។ លោក​​​អនុ​សេនីយ៍​ឯក សុធារ័ត្ន បាន​ស្លាប់​នៅ​តាម​ផ្លូវ​ទៅកាន់​មន្ទីរ​ពេទ្យ​។

នៅ​​​ពេល​​​​ឈ្លោះ​គ្នា ជន​រង​គ្រោះ​បាន​ដក​កាំភ្លើង​កា៥៤​​​របស់​​​គាត់​​​ ភ្ជង់​​ក្រុម​ដែល​គាត់​មាន​ជម្លោះជាមួយ​​ ហើយ​មនុស្ស​ម្នាក់​​នៅ​ក្នុង​ក្រុម​​​ម្ខាង​​​ទៀត​បាន​ចាប់​យក​កាំភ្លើង​នោះ​បាញ់​គាត់​ចំមាត​់​តែម្ដង​។

លោក ហា៊ន និន បានមាន​ប្រសាសន៍​ថា បុរស​ពីរនាក់​ត្រូវបាន​នាំ​យក​មក​សាក​សួរ​ក្នុង​នាម​ជាសាក្សី ប៉ុន្តែ​ពួកគេ​មិន​​​ជាប់​សង្ស័យ​​ថា ជាអ្នក​បាញ់​ទេ៕ គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស