29 C
Phnom Penh

កង​យោធពល​ខេមរភូមិន្ទ​នឹង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​​គ្រាប់​ពិត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីកង​យោធពល​ខេមរភូមិន្ទ​បានឲ្យ​ដឹង​ថា កង​យោធពល​ខេមរភូមិន្ទ​ នឹង​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​រយៈពេល​ប្រាំ​​ថ្ងៃ​ គឺចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​ ក្នុង​​ខេត្ត​កំពង់​ស្ពឺ ហើយ​នេះ​គឺជា​ការ​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​​ពិត​ជា​លើក​ទីពីរ​ហើយ​ក្នុង​ឆ្នាំ​នេះ។ 

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ចុះ​ហត្ថលេខា​ កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ុល សារឿន​ ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​បាន​លើក​ឡើង​ថា ទាហាន​នឹងបាញ់​គ្រាប់​រ៉ុក​កែត​    BM-21 ពី​ខាង​ក្នុង​ទី​បញ្ជាការ​កង​រថក្រោះ​ ACO ទៅកាន់​គោល​ដៅ​នៅ​លើ​ភ្នំ​ក្បែ​រនោះ​។

ឧត្តម​សេនីយ៍ឯក​ ណុប រតនា មេបញ្ជាការ​នៅ​មូលដ្ឋាន​នោះ​បាន​ឲ្យ​ដឹង​ថា ទាហាន​នឹង​ផ្តល់​ដំណឹង​ដល់​អ្នក​ភូមិ​ឲ្យនៅ​ឲ្យ​​​ឆ្ងាយ​ពី
តំបន់​នោះ។

លោកឧត្តម​សេនីយ៍​ឯក ណុប រតនា បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ចេញ​បទ​បញ្ជា​ឲ្យ​អភិបាល​ស្រុក​ទាំង​អស់​ប្រាប់អ្នក​ភូមិ​កុំ​ឲ្យ​ខ្លាច​​សំឡេង​គ្រាប់​រ៉ុក​កែត​BM-21 និង​កុំឲ្យ​ពួកគាត់​លែង​សត្វ​ពាហនៈ​របស់​ខ្លួន​ចូល​ក្នុង​ព្រៃ​ ឬ​ក៏ឡើង​លើ​ភ្នំ​”។

កង​យោធពល​ខេមរភូមិន្ទ​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតលើក​ចុងក្រោយ​នៅទីតាំង​នោះ​កាលពី​ខែមេសា។ ការ​ធ្វើ​សមយុទ្ធ​នោះ​​គឺ​ជាការ​ធ្វើ​សមយុទ្ធ​ធំបំផុត​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ការ​បក​ស្រាយ​សាល​ក្រម​នៅ​ឯ​តុលាកា​រ​អន្តរជាតិ​ក្រុង​ឡាអេ​ ដើម្បី​កំណត់​​ពី​​​ភាព​ជាម្ចាស់​នៃ​ដី​មាន​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះ​វិហារ​។

តុលាការ​យុត្តិធម៌អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេចាប់​តំាង​ពី​ពេល​នោះ​មក​បាន​សម្រេច​ផ្តល់​ដី​ដែល​មាន​ជម្លោះ​មួយ​ផ្នែក​ធំ​មក​ឲ្យ​ភាគ​ី​កម្ពុជា​៕ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស