26 C
Phnom Penh

តុលាការ​​​សើរើសំណុំ​​​រឿង​​​វិវាទ​​​ដី​​​ធ្លី​​​ឡើង​​​វិញ បន្ទាប់​​​ពី​​​​​​បោះ​​​ឆ្នោត​​​­­­­​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​បានកោះ​​​ហៅ​​អ្នក​​​ភូម​​​ិ​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដុត​​​រោង​​​មួយ​​​កាល​​​ពី​​​ខែ​​​ឧសភា នៅ​​​ក្នុង​​​ដី​​​មាន​​​ជម្លោះ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​​​​ឲ្យ​​​ភរិយា​​​របស់​​​លោក​​​ ស៊ុយ​​​ សែម​​​ រដ្ឋ​​​មន្ត្រី​​​​ក្រសួង​​​​​រ៉ែ​​​ និង​​​ថាមពល​​​មក​​​សាកសួរ​​​។


កាល​​​ពីម្សិលមិញ អង្គការ​​​សិទ្ធ​​​ិ​​​មនុស្ស​ក្នុងស្រុក ​​​​​អាដហុក​​ ​​លើក​​​ឡើង​​​ថា ​​​នេះ​​​គឺ​​​ជា​​​ឧទាហរណ៍​​​មួយ​​​ទៀត​​​ដែល​​​តុលា​​​ការ​​​បាន​​​សើរើ​​​សំណុំរឿងវិវាទ​​​ដី​​​ធ្លី​​​ជា​​​យូរ​​​មក​​​ហើយ​​​ ដែលគេ​​​បាន​​​ទុក​​​ចោល​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​។

លោក​​​ ជួប​​​ ចាន់ធឿន​​​ នាយប៉ុស្តិ៍​​​ឃុំ តា​​​ជេស​​​ ក្នុង​​​ស្រុក​​​ កំពង់​​​ត្រឡាច បាន​​​ឲ្យ​​​ដឹង​​​ថា​​​ លោក​​​ យឹម​​​ ងឿន​​​ លោក​​​ ផុល សាន​​​ និង​​​លោក​​​ រាជ​​​ សីមា សុទ្ធ​​​ែតនឹង​​​​​​ត្រូវបាន​​​​​កោះ​​​ហៅ​​​មក​​​សាក​​​សួរ​​​នៅ​​​តុលា​​​ការ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ពាក់ព័ន្ធ​​​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​ ដ៏​​​អូស​​​បន្លាយ​​​ជាមួយនឹ​ង​​​​ក្រុម​​​ហ៊ុន​​​ KDC  International ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ស្រី​​​ ជា​​​ ខេង​​​ ភរិយា​​​របស់​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ ​ស៊ុយ សែម​​​ ។

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ សី​​​មា បាន​​​ឲ្យ​​​ដឹង​​​ថា​​​ អ្នក​​​ភូមិចំនួន​​​៥១​​​គ្រួសារ​​​បាន​​​ចោទ​​​ប្រកាន​​​់​​​ក្រុម​​​ហ៊ុន​​​ KDC International ថាបាន​​​​​​លួច​​​ដី​​​របស់​​​ពួក​​​គាត់​​​សរុប​​​ទំហំ​​​ ១៤៥​​​ហិកតា។លោក​​​លើកឡើង​​​ថា​​​  អ្នក​​​ភូមិ​​​ទាំង​​​អស់​​​មាន​​​គម្រោង​​​​​​​​ទៅ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​ការ​​​សាកសួរ​​​នៅថ្ងៃ​​​ស្អែក​​​ ដោយ​​​មាន​​​មេធាវី​​​មក​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ទៅ​​​ជាមួយ​​​ដែរ​​​។

លោក​​​បាន​​​និយាយ​​​​​​ថា “ មុន​​​ពេល​​​ការ​​​បោះ​​​​​​​​ឆ្នោត​​​ តុលាការ​​​មិន​​​បាន​​​កោះ​​​ហៅ​​​ពួក​​​យើង​​​​​​មក​​​សាក​​​សួរ​​​ទេ​​​ ព្រោះ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ [កំពុងកាន់​​​អំណាច] មិន​​​ចង់​​​ឲ្យ​​​តុលា​ការ​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ឈឺ​​​ចាប់​​​នោះ​​ឡើយ ដោយ​​​សារ​​​ពួក​​​គេ​​​ខ្លាច​​​បាត់​​​បង់​​​សន្លឹក​​​ឆ្នោត​​​។ ហើយ​​​ឥឡូវ​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​ចប់​​​ហើយ​​​ ហេតុ​​​ដូច្នេះ​​​រដ្ឋាភិបាល​​​បាន​​​ប្រើ តុលា​​​ការ​​ម្តង​​​ទៀត​​​ដើម្បី​​​គំរាម​​​កំហែង​​​ពួក​​​យើង”​។

ហើយ​​​នៅ​​​ក្នុង​​​ឧទាហរណ៍​​​មួយ​​​ផ្សេង​​​ទៀត​​​ សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​ បាន​​​កោះ​​​ហៅ​​​លោក​​​ ស៊ុន​​​ រា៉ អ្នក​​​ភូមិ​​​ ស្រុក​​​ គាស់ ក្រឡ មក​​​ចូល​​​​​​រួម​​​ក្នុង​​​​​​សវនាការ​​​នៅ​​​ថ្ងៃ​​​នេះ ពាក់​​​ព័ន្ធ​​​​​​វិវាទ​​​ដី​​​ធ្លី​​​ ​ដ៏​​​អូស​​​បន្លាយ​​​មួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ប្រហែល​​​​​៥០​​​គ្រួសារហ៊ាន​​​តតាំង​​​ជាមួយ​​​មន្ត្រី​​​កងរាជ​​​អាវុធហត្ថ  នេះ​​​បើ​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក​​​ សម​​​ អឿន​​​ តំណាង​​​អ្នក​​​ភូមិទាំង​​​នេះ​​​។
លោក​​​ សម​​​ អឿន​​​ បាន​​​លើក​​​ឡើង​​​ថា​​​ លោក​​​ ស៊ុន​​​ រា៉​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​ដោយ​​​ចេតនា​​​លើ​​​មន្ត្រី​​​មួយ​​​រូប​​​ប៉ុន្តែ​​​លោក​​​​​បាន​​​លើក​​​ឡើង​​​ថា​​​ គាត់​​​គ្មាន​​​កំហុស​​​ទេ​​​។ គេ​​​ជឿជាក់​​​ថា​​​ វិវាទ​​​ដី​​​ធ្លី​​​​​​នេះ​​​គឺ​​​វា​​​ដូច​​​គ្នា​​​ទៅ​​​វិវាទ​​​ដី​​​ធ្លី​​​ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ដែរ ព្រោះ​​​តុលា​ការ​​​ក៏បាន​​​ទុក​​​ចោល​​​សំណុំ​​​រឿង​​​នេះ​​​មួយ​​​រយៈ​​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ផង​​​ដែរ សម្រាប់​​​ហេតុផល​​​នយោបាយ។

លោក​​​ ប៉ែន​​​ ប៊ុណ្ណារ៍  អ្នក​​​ស៊ើប​​​អង្កេត​​​ជាន់​​​​​​ខ្ពស់​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ អាដហុក​​​ បាន​​លើក​​​ឡើង​​​​​​ថា​​​ការ​​​កោះ​​​ហៅ​​​មក​​​សាក​​​សួរ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មីៗ​​​ទាំង​​​នេះ​​​ទំនង​​​ជា​​និន្នាការ​​​មួយ។

លោក​​​បាន​​​ប្រសាសន៍​​​ថា“ មុន​​​ពេល​​​បោះ​​​ឆ្នោត​​​ វិវាទ​​​ដី​​​ធ្លី​​​ មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ណាស់។ ហើយ​​​បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​អ្នក​​​ភូម​ិ​​​ជា​​​ច្រើន​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​កោះហៅ​​​មក​​​សាក​​​សួរ​​​ ហេតុ​​​ដូច្នេះ​​​រដ្ឋាភិបាល​​​បាន​​​ប្រើ​​​ប្រព័ន្ធ​​​តុលា​​​ការ​​​ម្តង​​​ទៀត​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​លើ​​​អ្នក​​​តវា៉​​​ដី​​​ធ្លី”​។

រីឯនៅ​​​ក្នុង​​​សំណុំ​​​រឿង​​​មួយ​​​ផ្សេង​​​ទៀត​​​​​​ កាល​​​​​ពី​​​ថ្ងៃ​​​អង្គារ សាលាដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​ បាន​​​កោះ​​​ហៅ​​​អ្នក​​​ភូមិ​​​ពីរ​​​នាក់មក​​​សាក​​​សួរ​​​ពាក់​​​ព័ន្ធនឹង​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​អូស​​​បន្លាយ​​​មួយ​​​ចំពោះ​ដី​​​មួយ​​​កន្លែង​​​ ដែល​​​សព្វ​​​ថ្ងៃ​​​ជា​​​កម្មសិទ្ធិ​​​របស់​​​លោក​​​ លី​​​ យុ៉ង​​​ផាត់ សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ប៉ុន្តែ​​​តុលាការ​​​បាន​​​ផ្អាក​​​ការ​​​សាកសួរ​​​ទៅ​​​វិញ ​​​ព្រោះ​​​ជាប់​​​រវល់​​​។

ដោយ​​​ឡែក​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​មួយ​​​ចំនួន​​​ទៀត​​​ តុលាការ​​​បាន​​​ចេញ​​​ដីកាកោះ និង​​​ដីកា​​​ចាប់​​​ខ្លួន​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​គ្រួសារ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​មក​​​ បន្ទាប់​​​ពី​​​ទុក​​​ចោល​​​សំណុំ​​​រឿង​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​។

មន្ត្រី​​​ក្រសួង​​​យុត្តិធម៌មិន​​​អាចទាក់ទងសំុ​​​ការធ្វើ​​​​​​អត្ថាធិប្បាយ​បាន​​​ទេ​​ពាក់ព័ន្ធ​​​នឹង​​​ការ​ផ្អាក​​​និង​​សើរើ​​​ឡើង​​​វិញ​​​នូវ​​​សំណុំ​​​រឿង​​​ដី​​​ធ្លី​​​ដ៏​​​រសើប​​ទាំង​នេះ​​​។

លោក​​​ ខ្លូត ពេជ្រ ប្រធាន​​​សាលា​​​ដំបូង​​​ខេត្ត​​​​កំពង់​​​ស្ពឺ​​​ បាន​​​បដិសេធ​​​ថា​​​ ការ​​​ផ្អាក​​​និង​​​ការ​​​សើរើ​​​ឡើង​​​វិញ​​​នេះ​​​គឺ​​​មិន​​​មាន​​​ជាប់​​​ព័ន្ធ​​​ទៅ​​​បញ្ហា​​​នយោបាយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ ខ្ញុំ​​​មិន​​​ច្បាស់​​​​ទេ​​​ ថា​​​តើ​​​មាន​​​អ្នក​​​ភូមិ​​​ប៉ុន្មាន​​​នាក់​​​ត្រូវ​​​បាន​​​កោះ​​​​​ហៅ​​​នោះ​​​ ប៉ុន្តែ​​​ការកោះ​​​ហៅ​​​អ្នក​​​ភូមិ​​​មក​​​សាក​​​​​សួរ​​​នេះ​​មិនមានជាប់ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោ​បាយ​​​​​​ទេ”​៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស