38.1 C
Phnom Penh

មន្ត្រី​​​នគរបាល​​​ពីរ​​​នាក់​​​​​​បាត់​​​ខ្លួន​​​​​​​​​បន្ទាប់​​​ពី​​​មាន​​​​​​ហេតុការណ៍​​​បុក​​​គ្នា​​​ជាមួយ​​​ទូក​​​នេសាទ​​​ខុសច្បាប់​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរបាល​​​ពី​​​រ​​​នាក់​​​​​​នៅ​​​បាត់​​​ខ្លួនរក​​​​​​មិន​​​ទាន់​​​ឃើញ​​​​​​នៅ​​​ឡើយ​​​ទេ​​​ បន្ទាប់​​​ពី​​​កាណូត​​​របស់​​​ពួក​​​គេ​​​បាន​​​លិច​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​សារ​​​ការ​​​បុក​​​ទូក​​​មួយ​​​គ្រឿង​​​ទៀត​​​ ដែល​​​ពួក​​​គេ​​​បាន​​​ប្រដេញ​​​​​​នៅ​​​លើ​​​​​​ទន្លេ​​​សាប​​​ក្នុង​​​ស្រុក​​​កំពង់​​​​​​ត្រឡាច​​​ ខេត្ត​​​កំពង់ឆ្នាំង​​​។ 

លោក​​​ ហុល វាសនា​​​​​​ អធិការ​​​នគរ​​​បាល​​​ស្រុក​​​​​​កំពង់​​​ត្រឡាច ​​​បាន​​​ឲ្យ​​​ដឹង​​ថា មន្ត្រី​​​នគរ​​​បាល​​​​​​ទាំង​​​ពី​​​រ​​​នាក់​​​ គឺ​​​លោក​​​ មីុ សា​​​រ៉ន អាយុ​​​៥៣​​​ឆ្នាំ​​​ និង​​​លោក​​​ សម រីុ អាយុ​​​៣៤​​​ឆ្នាំ​​​ នៅ​​​បាត់​​​​​​ដំណឹង​​​សូន្យ​​​ឈឹង​​​​​​​​​នៅ​​​ឡើយ​​​ទេ​​​ បន្ទាប់​​​ពី​​​មាន​​​ហេតុការណ៍​​​​​​បុក​​​គ្នា​​​ជា​​​មួយ​​​ទូក​​​នេសាទ​​​ខុស​​​ច្បាប់​​​​​​មួយ​​​គ្រឿង​​​ទៀត​​​នោះ​​​។

គួរ​​​រំឭក​​​ថា នៅ​​​វេលា​​​កណ្ដាល​​​អធ្រាត្រ​​​​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ មន្ត្រី​​​នគរបាល​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​​​​បាន​​​ប៉ុន​​​ប៉ង​​​​​​ឃាត​​​់​​​ទូក​​​ពីរ​​​គ្រឿង​​​​​​ដែល​​​​​​​​​ធ្វើ​​​សកម្មភាព​​​នេសាទ​​​ខុស​​​ច្បាប​​​់​​​ ប៉ុន្តែ​​​ខណៈ​​​នោះ ​​​ទូក​​​មួយ​​​គ្រឿង​​​ក្នុង​​​ចំណោម​​​​​​នោះ​​​ក៏​​​​​​​​បាន​​​បើក​​​គេច​​​​​​ខ្លួន​​​។

លោក​​​ វាសនា​​​ បា​​​ន​​​ឲ្យ​​​ដឹង​​​ថា ភ្លាម​​​នោះ​​​​​​ក៏​​​មាន​​​ការ​​​​​​បើក​​​ប្រដេញ​​​គ្នា​​​​​​ ហើយ​​​ទី​​​បំផុត​​​​​​​​​កាណូត​​​​​​​​​ដឹក​​​មន្ត្រី​​​នគរបាល​​​ទាំង​​​ពីរ​​​នាក់​​​​​​និង​​​អ្នក​​​បើក​​​ម្នាក់​​​នេះ​​​បាន​​​បុក​​​​​​ចំ​​​ពី​​​ក្រោយ​​​ទូក​​​មួយ​​​គ្រឿង​​​ទៀត​​​នោះ​​​។ លោក​​​បាន​​​និយាយ​​​ថា “ កាណូត​​​នគរ​​​បាល​​​បាន​​​ក្រឡាប​​​រួច​​​ក៏​​​លិច​​​ចូល​​​ទន្លេ​​​ ខណៈ​​​ទូក​​​មួយ​​​គ្រឿង​​​ទៀត​​​​​​បើក​​​គេច​​​ខ្លួន​​​បាត់​​​ស្រមោល​​​។

លោក​​​ ខើយ​​​ ចំរើន អ្នក​​​បើក​​​កាណូត​​​អាយុ​​​៥០​​​ឆ្នាំ​​​ ដែល​​​បាន​​​អម​​​ដំណើរ​​​ជាមួយ​​​មន្ត្រី​​​នគរបាល​​​​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​​​​មាន​​​លទ្ធភាព​​​​​​ហែល​​​មក​​​ដល់​​​ច្រាំង​​​ទន្លេ​​​កាត់​​​ចរន្ត​​​ទឹក​​​ហូរ​​​យ៉ាង​​​ខ្លាំង​​​ ប៉ុន្តែលោក​​​ជឿ​​​ថា មន្ត្រី​​​នគរបាល​​​ទាំង​​​ពីរ​​​នាក់​​​ទៀត​​​នេះ​​​​​​បាន​​​លង់​​​ទឹក​​​​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ​​​៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស