28 C
Phnom Penh

យុវជន​​​វៀតណាម​​​ដែល​​​ចង់​​​​​​​​​ឲ្យ​​​គេ​​​ចាប់​​​ខ្លួន​​​បញ្ជូន​​​ទៅប្រទេស​​​ជប៉ុន​​​​​​ ឡើង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បានបើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​របស់​​​យុវជន​​​វៀត​​​ណាម​​​អាយុ​​​២២​​​ឆ្នាំ​​​ម្នាក់​​​​​​ដែល​​​​​​បានធាក់​​​កង់​​​មក​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​បាន​​​ដុត​​​ភ្លើង​​​នៅ​​​ច្រ​​​ក​​​ចូល​​​ស្ថានទូត​​​ជប៉ុន​​​​​​ក្នុង​​​បំណង​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​និរទេសរូប​​​​​​ខ្លួន​​​ទៅ​​​ប្រទេស​​​ជប៉ុន ​​​​​​ដែល​​​ជា​​​កន្លែង​​​​​​ខ្លួន​​​សង្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​​​​អនាគត​​​បវររុងរឿង​​​​​​។

យុវជន​​​ឈ្មោះ Daing Phutok បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​វៀតណាម​​​នៅ​​​ក្នុង​​​ខែ​​​មិថុនា​​​ ដោយ​​​ប្រើ​​​កង​​​់​​​ជា​​​មធ្យោបាយ​​​ធ្វើ​​​ដំណើរ​​​និង​​​បាន​​​​​​មក​​​ដល់​​​រាជធានីភ្នំពេញ​​​​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​កក្កដា។ នៅ​​​ពេល​​​មក​​​ដល់ ​​​រូប​​​គេក៏​​​​​​បាន​​​ដុត​​​​​​សម្លៀក​​​​​​​​​បំពាក់​​​មួយ​​​ពំនូកដែល​​​​​​​​​ជោគ​​​ជាំ​​​ដោយ​​​អាល់​​​កុល​​​ រួចក៏​​​​​​បោះ​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​​​​រំលង​​​របង​​​​​​ស្ថានទូត​​​ដែល​​​ស្ថិត​​​​​​តាម​​​បណ្ដោយ​​​មហាវិថី​​​ព្រះ​​​នរោត្តម​​​។ អណ្ដាត​​​ភ្លើង​​​នេះ​​​ត្រូវ​​​បាន​​​ពន្លត់​​​វិញ​​​ភ្លាមៗ​​​ដោយ​​​សន្ដិ​​​សុខ​​​ស្ថានទូត​​​​​​ដែល​​​បាន​​​ឃាត់​​​ខ្លួន​​​​​​រូប​​​គេ​​​ភ្លាម​​​ដែរ​​​។

យុវជន​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​តុលា​​​ការ​​​​​​កាលពី​​​ម្សិលមិញ​​​ថា ខ្លួនខំតែ​​​​​​​​​រំពឹង​​​ថា ​​​សន្ដិសុខ​​​​​​នឹង​​​សាកសួរ​​​ពី​​​មូល​​​ហេតុ​​​​​​នៃ​​​ការ​​​​​​ធ្វើ​​​​​​សកម្មភាព​​​បែប​​​នេះ​​​​​​ ដោយ​​​ថែម​​​ទាំង​​​បាន​​​ត្រៀម​​​​​​ប្រាប់​​​​​​សន្ដិសុខ​​​ពី​​​ក្ដី​​​ស្រមៃ​​​ក្នុង​​​ការ​​​​​​រស់​​​នៅ​​​​​​ជប៉ុន​ទៀត​​​ផង​​​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​​​​បែរ​​​​​​ជា​​​ត្រូវ​​​បាន​​​​​​ប្រគល់​​​ឲ្យ​​​អាជ្ញាធរ​​​កម្ពុជា​​​​​​និង​​​ចោទប្រកាន់​​​​​​​​​​​​ពី​​​បទ​​​ប៉ុន​​​ប៉ង​​​បំផ្លិច​​​បំផ្លាញ​​​​​​ទ្រព្យ​​​សម្បត្តិ​​​ទៅវិញ​​​។

Phutok ​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ឮ​​​ថា​​​ ប្រាក់​​​ខែ​​​សម្រាប់​​​​​​និយោជិក​​​​​​​​​នៅ​​​​​​ជប៉ុន​​​ គឺ​​​ខ្ពស់​​​ជាង​​​នៅ​​​វៀតណាម​​​។ ខ្ញុំ​​​បាន​​​ដុត​​ [សម្លៀក​​​បំពាក់] នៅ​​​ស្ថាន​​​ទូត​​​ជប៉ុន​​​ ព្រោះ​​​​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​គេ​​​ចាប់​​​ខ្លួន ​​​រួច​​​​​​បញ្ជូន​​​ខ្ញុំ​​​ទៅ​​​ប្រទេស​​​ជប៉ុន​​​”។

Phutok ​បាននិយាយ​​​ថា ឥឡូវ​​​ខ្លួន​​​ដឹង​​​ខុស​​​​​​ហើយ​​​ ហើយ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​រូបគេ​​​ ហើយ​​​បញ្ជូន​​​គេ​​​​​​ទៅ​​​វៀត​​​ណាម​​​វិញ​​​ចុះ​​​។
យុវជន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ ខ្ញុំសុំ​​​​​​អភ័យ​​​ទោស​​​​​​ចំពោះ​​​ស្ថានទូត​​​ជប៉ុន​​​”។

Phutok ​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​តុលាការ​​​ប្រគល់​​​មក​​​​​​វិញ​​​នូវ​​​របស់​​​របរ​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​​​​របស់​​​ខ្លួន​​​នោ​​​ពេល​​​ធ្វើ​​​សកម្មភាព​​​ដុត​​​នេះផង​​​ដែរ​​​​​​ ក្នុង​​​នោះ​​​មាន​​​កង​​់មួយ​​​គ្រឿង​​​ លិខិត​​​ឆ្លង​​​ដែន​​​ ផែន​​​ទី​​​ ប្រាក់​​​១៣.០០០​​​រៀល​​​ និង​​​​​​ប្រាក់​​​វៀត​​​ណាម​​​១.០០០​​​ដុង​​​។
សាល​​​ក្រម​​​នឹង​​​ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​មករា​​​។

ប្រសិន​​​បើ​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ពិរុទ្ធ​​​ភាព​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​មែន​​​នោះ​​​​​​ Phutok ​អាច​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​ពីរ​​​​​​ឆ្នាំ​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​​​​ចំនួន​​​១.០០០​​​ដុល្លារ​​​៕សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស