25 C
Phnom Penh

ទាហាន​ម្នាក់​បើក​រថយន្ត​បុក​​មិត្ត​​ភក្តិ​របស់​ខ្លួន​ស្លាប់​ដោយ​អចេតនា ​​នៅ​ពេល​មាន​ជម្លោះ​ស៊ីផឹក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាននិយាយ​ថា ទាហាន​ម្នាក់​​បាន​​សម្លាប់​​សហការី​របស់ខ្លួន​​ដោយ​អចេត​នា​​នៅ​ក្នុងខេត្ត​ឧត្តរ​មាន​ជ័យ​ កាល​ពី​ព្រឹក​ម្សិលមិញ បន្ទាប់​ពីមាន​ជម្លោះ​ជាមួយ​សន្តិសុខ​​ស្រុក​មួយ​ក្រុម​​នៅ​កន្លែង​លក់​អាហារ​ នៅ​តាម​ចិញ្ចើម​​ផ្លូវ​។

លោក វង្ស ភក្ត្រ​ មេឃុំ អន្លង់​វែង​ បាន​មាន​​ប្រសាសន៍ថា ទាហាន​ដែ​ល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ចុះ​ផ្សាយ​ថា ឈ្មោះ ហៀប​ នោះ​បាន​ផឹក​ស្រា​ជាមួយ​សហការី​ពីរ​នាក់​នៅក្នុង​ស្រុក​​អន្លង់​វែង​ នៅ​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​ ហើយ​​​នៅ​ពេល​នោះ​ ពួក​គេបាន​​ឈ្លោះ​​គ្នា​ជាមួយ​សន្តិសុខ​ទាំ​ងនោះ​ ដែល​មក​ពី​ស្រុក​ជាំក្សាន្ត​​ ខេត្ត​ព្រះវិហារ​។

លោក ភក្ត្រ ​មាន​ប្រសាសន៍ថា សន្តិ​សុខ​​​ទាំង​នោះ​ប៉ុនប៉ង​គេច​ខ្លួន​តាម​​រថយន្ត​​បន្ទាប់​​ពី​សន្តិសុខ​ម្នាក់​បាន​យក​កាំភ្លើង​វាយ​ទាហាន​ម្នាក់​​ទៀត​។ លោក ភក្ត្រ​ បាន​មាន​​ប្រសាសន៍​ថា ទាហាន​​ម្នាក់​ទៀត​ឈ្មោះ មួន សុខ​ បាន​បើក​​​​​​​រថយន្ត​ទំនើប​របស់​គាត់​ទៅបុក​រថយន្ត​​ ​នោះ​មិន​​ឲ្យ​​បើក​គេច​ខ្លួន​ ប៉ុន្តែ បាន​បុក​ឈ្មោះ​​​ ហៀប ស្លាប់​​នៅ​ពេល​ដែល​គាត់​កំពុង​ឈរ​នៅ​ចន្លោះ​រថយន្ត​នោះ​ និង​បង្គោល​​ផ្ទាំង​បា៉ណូ​។

លោក ភក្ត្រ​ បាន​មាន​ប្រសាសន៍​ថា “លោក​គិត​ថា ក្រុម​ទាំង​ពីរនេះ​ធ្លាប់​មាន​​រឿង​ជា​មួយ​ គ្នា​។ លោក​បាន​មាន​ប្រសាសន៍ថា ខ្ញុំ​គិត​ថា នេះ​គឺជាការ​ប៉ុន​ប៉ង​សង​សឹក​ពាក់​ព័ន្ធ​នឹង​ការ​រកសីុ​ឈើ​”។

លោក​ គឹម​ គី អនុ​ប្រធាន​នគរបាល​យុត្តិ​ធម៌​ខេត្ត​បានមាន​ប្រសាសន៍​ថា លោក មួន សុខ ត្រូវ​បាន​ឃាត់​ខ្លួន​ ហើយ​នឹង​ត្រូវ​​ចោទ​ប្រកាន់​នៅ​ថ្ងៃ​នេះ​ពីបទសម្លាប់​មនុស្ស​ដោយ​​​អចេតនា៕ គឹម​ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស