34 C
Phnom Penh

ក្រុម​​​ Anonymous Cambodia វាយប្រហារ​​​គេហទំព័រ​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​គាំង​​​​​រយៈ​​​ពេល​​​ប្រាំ​​​ម៉ោង​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មែក​​​ធាង​​​ក្នុង​​​ស្រុក​​​របស់​​​​​​ក្រុម​​​​​​វាយ​​​ប្រហារ​​​តាម​​​​​​អីុនធើណិត​​​ Anonymous ដែល​​​ធ្វើ​​​សកម្ម​​​ភាព​​​ជុំ​​​វិញ​​​ពិភព​​​លោក ​​​បាន​​​អះអាង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​គេហ​​​ទំព័រ​​​​​​របស់​​​​​​ក្រសួង​​​ការ​​​បរទេស​​​គាំង​​​ដំណើ​​រការ​​​រយៈ​​​ពេល​​​ប្រហែលជា​​​​​​ប្រាំ​​​ម៉ោង​​​ ដោយថែម​​​ទាំង​​​​​​បាន​​​​​​​​​បង្ហោះ​​​សារ​​​បញ្ឈឺ​​​តាម​​​ហ្វេស​​​ប៊ុក​​​​​​របស់​​​​​​ខ្លួន​​​ថា នេះ​​​ជា​​​អំណោយ​​​​​​ឆ្នាំ​​​​​​ថ្មី​​​សម្រាប​​​់​​​រដ្ឋាភិ​​​បាល​​​កម្ពុជា​​​ទៀត​​​​​​ផង​​​។

ក្រុម​​​នេះ​​​បាន​​​បង្ហោះ​​​សារ​​​បញ្ឈឺ​​​នេះ​​​​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ថា “​ Tango Down-25.12.2013 10 AM. Merry Christmas Ministry of Foreign Affairs & International Cooperation” ដែល​​​មាន​​​ន័យ​​​​​​ប្រហាក់​​​ប្រហែលគ្នា​​​​​​នឹង​​​ភាសា​​​ខ្មែរ​​​ថា  “១សូន្យ​​​-​​​២៥.១២​​​.២០១៣ ១០AM។ រីក​​​រាយ​​​ថ្ងៃ​​​បុណ្យ​​​ណូ​​​អែល​​​ ក្រសួង​​​ការបរទេស​​​ និង​​​សហប្រតិបត្តិ​​​ការ​​អន្តរជាតិ​​​”។

ខណៈ​​​គេហទំព័រ​​​នេះ​​​គាំង​​​​​​ដំណើរការ​​​ វា​​​បាន​​​បង្ហាញ​​​​​​សា​​រមួយ​​​ថា “ Service Unavailable” ដែល​​​មាន​​​ន័យ​​​ថា ​​​ “​ពុំ​​​អាច​​​បើក​​​មើល​​​បាន​​​”។ គេហទំព័រ​​​នេះ​​​អាច​​​បើក​​​មើល​​​វិញ​​​បាននៅ​​​វេលា​​​ម៉ោង​​​​​​២ និង​​​៤៥​​​នាទី​​​រសៀល​​​។ លោក​​​ កុយ​​​ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​​​​នឹង​​​ពិនិត្យ​​​មើ​​​ល​​​បញ្ហា​​​នេះ​​​។

ការ​​​​​​វាយ​​​ប្រហារ​​​តាម​​​អីុនធើណិត​​​នេះ​​​គឺ​​​ជា​​​ផ្នែក​​​មួយ​​​​​​នៃ​​​ប្រតិបត្តិការ​​​ទ្រង់ទ្រាយ​​​ធំ​​​របស់​​​ក្រុម​​​ Anonymous Cambodia ដែល​ត្រូវបាន​​​ឲ្យ​​​ឈ្មោះ​​​ថា “ Operation Freedom” ​ ដែល​​​មាន​​​ន័យ​​​ថា ប្រតិបត្តិការ​​​ទាម​​​ទារ​​​សេរី​​​ភាព​​​។ ក្រុម​​​នេះ​​​ប៉ុនប៉ងវា​​​យ​​​ប្រហារ​​​គេហ​​​ទំព័រ​​​ទាំង​​​​​​អស់​​​របស់​​​រដ្ឋាភិបាល​​​​​​រួម​​​ទាំង​​​គេ​​​ហ​​​​​​ទំព័រ​​​របស់​​​ស្ថាប័ន​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​មាន​​​​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ដែរ​​​ សមាជិក​​​ក្រុម​​​នេះ​​​បាន​​​វាយ​​​ប្រហារ​​​​​​គេហទំព័រ​​​របស់​​​ក្រុម​​​ហ៊ុន​​​ និង​​​ស្ថាប័ន​​​ក្នុង​​​ស្រុក​​​ចំនួន​​​១៧​​​​​​ ហើយ​​​បាន​​​បង្ហោះ​​​សារ​​​ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា “រីករាយ​​​​​​ថ្ងៃ​​​បុណ្យ​​​ណូអែល​​​” ដោយ​​​មាន​​​រូប​​​ក្បាល​​​ខ្មោច​​​​​​ពាក់​​​មួក​​​តា​​​ណូអែល​​​ផង​​៕សេរីវុធ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស