36 C
Phnom Penh

ជន​​​រង​​​គ្រោះ​​​ដែល​​​គេ​​​គប់​​​ពស់​​​វែកចូល​​​ក្នុង​​​ផ្ទះត្រូវ​​​បានសាលាដំបូងរាជធានីភ្នំពេញ​​​ហៅមក​​​សាកសួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ដំបូងរាជធានី​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​​​​មនុស្ស​​​បួន​​​នាក់​​​ដែល​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុម​​​ហ៊ុនឯក​​​ជនមួយ​​​នៅ​​​ក្នុង​​​សង្កាត់​​​បឹង​​​កក់១ រាជធានី​​​ភ្នំពេញ​​​ព្រម​​​ទាំង​​​ជន​​​រង​​​គ្រោះ​​​ពីរ​​​នាក់​​​ដែល​​​គេ​​​គប់​​​ពស់​​​ចូល​​​ក្នុង​​​ផ្ទះ​​​កាល​​​ពី​​​ខែ​​​តុលាផងដែរមក​​​សាក​​​សួរពាក់ព័ន្ធនឹងការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​និងការ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​​​សម្បត្តិ​អ្នក​​​ដទៃ។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​តុលា មាន​​​បាវ​​​មួយ​​​ដែល​​​មាន​​​ពស់វែក​​​បីក្បាលត្រូវ​​​បាន​​​គេ​​​គប់​​​ចូល​​​ទៅ​​​ក្នុង​​​ផ្ទះរបស់​​​លោក​​​ លី​​​ ស្រៀង​​​ខេង អាយុ​​​ ៥៨​​​ឆ្នាំនិង​​​​​​​​​​​​​​​កូន​​​ប្រុ​​ស​​​របស់​​​គាត់​​​ឈ្មោះ លី​​​ ប៊ុន​​​ហៀង អាយុ​​​ ១៦ឆ្នាំ​​​ ។ជន​​​រងគ្រោះ​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​ថា ​​​ទង្វើ​​​នេះ​​​គឺ​​​ជា​​​ការ​​​បំភិត​​​​​​​​បំភ័យ​​​របស់​​​ក្រុម​​​ហ៊ុន​​​ ឃុន សៀ អាហរ័ណ នី​​​ហរ័ណ ដើម្បី​​​បង្ខំ​​​ឲ្យ​​​ពួកគាត់​​​ចាក​​​ចេញ​​​ពី​​​ដីធ្លី​​​របស់​​​ខ្លួន​​​។

ការ​​​កោះ​​​ហៅ​​​របស់​​​តុលាការ​​​ដែល​​​ចុះ​​​កាលបរិច្ឆេទថ្ងៃ​​​ទី​​​២៧ ខែ​​​វិច្ឆិកា​​​ ហើយ​​​ត្រូវ​​​បាន​​​​​​ចុះហត្ថលេខា​​​ដោយ​​​លោក​​​ស្រី ចាំង​​​ ស៊ី​​​ណាត ចៅ​​​ក្រម​​​ស៊ើប​​​សួរបានហៅ​​​លោក​​​ ស្រៀង​​​ខេង លោក​​​ ប៊ុន​​​ហៀង​​​ លោក​​​ ហ៊ីង​​​ ចាន់ និង​​​លោក​​​ សុខ​​​ ហ៊ុច ព្រម​​​ទាំង​​​មនុស្ស​​​ពីរ​​​នាក់​​​ផ្សេង​​​​​​ទៀត​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​​​​ មក​​​សាក​​​សួរ​​​ក្នុង​​​ករណី​​​លួច​​​​​​ទ្រព្យ​​​អ្នក​​​ដទៃ​​​ និងការ​​​ប្រើ​​​អំពើហិង្សា​​​។

ការ​​​កោះ​​​ហៅ​​​នេះ​​​មិន​​​បាន​​​បញ្ជាក់​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ ឲ្យបាន​​​ច្បាស់​​​លាស់​​​ឡើយ​​​ ហើយ​​​​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក​​​ស្រី​​​ ស៊ី​​​ណាត​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​ប្រាប់​​​ពី​​​ព័ត៌មាន​​​លម្អិត​​​ណាមួយ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ដែរ។
អ្នកទាំង​​​បួន​​​ដែល​​​តុលា​​​កោះ​​​ហៅ​​​ត្រូវ​​​តែ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​តុលា​​​ការ​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​។

ការកោះ​​​ហៅ​​​នេះ​​​មាន​​​ខ្លឹមសារ​​​ថា “ នៅ​​​ក្នុង​​​ករណី​​​ណា​​​ដែល​​​ពួក​​​គេ​​​មិន​​​បង្ហាញ​​​ខ្លួន​​​ យើង​​​នឹង​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​តែ​​​ម្តង”​។នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​លោក​​​ ស្រៀង​​​ខេង​​​ និង​​​លោក​​​ សុខ​​​ ហ៊ុច​​​ បាន​​​លើក​​​ឡើង​​​ថា ​​​ពួក​​​គាត់​​​មិន​​​បាន​​​ដឹង​​​ថា​​​ការ​​កោះ​​​ហៅ​​​នេះ​​​សំដៅ​​​ទៅ​​​លើ​​​អ្វី​​​នោះ​​​ឡើយ​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​បាន​​​និយាយ​​​ថា​​​ វា​​​គឺ​​​ជា​​​រឿង “ អយុតិ្តធម៌”។

សេចក្តី​​​ថ្លែងការណ៍​​​នេះ​​​មាន​​​អត្ថន័យ​​​ថា​​​ “ បុគ្គលិក​​​របស​​់​​​ក្រុម​​​ហ៊ុន​​​ ឃុន សៀ​​​ បាន​​​ប្រើ​​​អំព​​​ើ​​​ហិង្សា​​​លើ​​​ពួក​​​យើង​​​ដូច​​​ជា ធ្វើ​​​ឲ្យ​​​ពួក​​​យើង​​​សន្លប់​​​ បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​របស់​​​ពួក​​​យើង​​​ហើយ​​​ក្នុង​​​ពេល​​​ថ្មីៗនេះ​​​ គេ​​​ក៏បាន​​​គប់​​​ពស់​​​វែក​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់​​​ពួក​​​យើង​​​ផងដែរ ប៉ុន្តែ​​​អាជ្ញាធរ​​​ មិន​​​បាន​​​ស៊ើបអង្កេត​​​ ឬ​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ប្រព្រឹត្ត​​​បទល្មើស​​​ណា​​​មួយ​​​ឡើយ”​៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស