28 C
Phnom Penh

លោក​​​ ស ខេង​​​ ស្នើ​​​ឲ្យ​​​លោក​​​ សម រង្ស៊ី​​​ ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា­អ្នក​​​តវ៉ាបិទ​​​មហាវិថី​​​ព្រះ​​​មុនី​​​វង្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិបាន​​​ឲ្យ​​​ដឹង​​​ថា​​​ លោក​​​ ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​ហៅ​​​ទូរស័ព្ទ​​​មក​​​លោក​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ដើម្បី​​​ស្នើ​​​ឲ្យ​​​លោក​​​ជួយ​​​ដោះ​​​ស្រាយ​​​រឿង​​​អ្នក​​​ត​​​វ៉ា​​​ដែល​​​បិទ​​​មហា​​​វិថី​​​​​​ព្រះ​​​មុនីវង្ស​​​។ 

លោក សម រង្ស៊ី ចុះ​ជួប​អ្នក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពីម្សិលមិញ​។ លោក​ សម រង្ស៊ី លើក​ឡើង​ថា លោក ស ខេង បាន​ស្នើ​ឲ្យ​លោក​ជួយ​ដោះ​ស្រាយ​បញ្ហា​អ្នក​តវ៉ា​បិទ​​មហាវិថីព្រះមុនីវង្ស​។ស៊ីវ ចាន់ណា
លោក សម រង្ស៊ី ចុះ​ជួប​អ្នក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពីម្សិលមិញ​។ លោក​ សម រង្ស៊ី លើក​ឡើង​ថា លោក ស ខេង បាន​ស្នើ​ឲ្យ​លោក​ជួយ​ដោះ​ស្រាយ​បញ្ហា​អ្នក​តវ៉ា​បិទ​​មហាវិថីព្រះមុនីវង្ស​។ស៊ីវ ចាន់ណា

លោក​​​ ស ខេង​​​ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ព្រឹក​​​នោះ​​​ថា​​​ លោក​​​មាន​​​គម្រោង​​​ហៅ​​​ទូរ​ស័ព្ទ​​​ទៅ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ ប៉ុន្តែ​​​លោក​​​​​មិន​​​បាន​​​បញ្ជាក់​​​ពី​​​មូល​​​ហេតុ​​​ឡើយ​​​។

លោក​​​ ស​​ម​​​ រង្ស៊ី​​​ បាន​​​លើក​​​ឡើង​​​ថា​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​នោះ​​​មាន​​​រយៈ​​​ពេល​​​ខ្លី​​​ហើយ​​​បាន​​​ដោះ​​​ស្រាយ​​​ពី​​​បញ្ហា​​​ព្រះ​​​សង្ឃ​​​កំពុង​​​ធ្វើ​​​ការ​​​តវា៉​​​ នឹង​​​សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធ​​​ិ​​​លំនៅ​​​ដ្ឋាន​​​ដែល​​​បាន​​​ប្រើ​​​របាំង​​​នគរបាល​​​បិទ​​​ផ្លូវ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​។

លោក​​​ សម រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ គាត់​​​បាន​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​ជួយ​​​ធ្វើ​​​អន្តរាគមន៍​​​ និង​​​ជួយ​​​ធ្វើឲ្យ​​​អ្នក​​​តវា៉​​​ដែល​​​កំពុង​​​បិទ​​​មហា​​​វិថី​​​ព្រះ​​​មុនី​​​វង្សនៅ​​​ខាង​​​សាលា​​​រាជ​​​ធានី​​​ចាក​ចេញ​ពី​​​ទី​​​នោះ”​។ លោក សម រង្ស៊ី បន្ត​​​ថា “ ខ្ញុំ​​​បាន​​​ប្រាប់​​​សហ​ការី​​​របស់​​​ខ្ញុំ​​​ឲ្យ​​​ទៅ​​​បញ្ចុះបញ្ចូល​​​អ្នក​​​តវ៉ា​​​ដែល​​​កំពុង​​​បិទ​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្ស​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ទី​​​នោះ​​​​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​មាន​កា​រ​​​ធ្វើ​​​ចរា​​​ចរណ៍​ឡើង​​​វិញ​​​​​​ ហើយ​​​ពួក​​​គាត់​​​ក៏​​​បាន​​ធ្វើ​​​តាម​​​សំណើនេះ”​។ លោក​​​ សម​​​ រង្ស៊ី​​ បាន​​​សង្កត់​​​ធ្ងន់​​​​ថា​​​គ្មាន​​​បញ្ហា​​​ផ្សេង​​​ត្រូវ​​​បាន​​​ពិភាក្សា​​​នោះ​​​ទេ​​​ពេល​លោក​​​ ស​​​ ខេង​​​ ហៅ​​​ទូរ​ស័ព្ទ​​​មក​​​លោក​​​​ រួម​​​ទាំង​​​ការ​​​បន្ត​​​ហែក្បួន​​​របស់​​​គណ​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​លោក​​​នាយ​ក​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ចុះ​​​​ចេញ​​​ពី​​​តំណែង​​​ ឬ​​​ក៏​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ជា​​​ថ្មី​​​ឡើង​​​វិញ​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គាត់​​​ដឹង​​​អំពី​​​ផែន​​​ការ​​​របស់​​​យើង​​​រួច​​​ទៅ​​​ហើយ​​​ ហេតុ​​​ដូច្នេះ​​​វា​​​គ្មាន​​​អ្វី​​​ថ្មីនោះ​​​ទេ”​។
លោក​​​ ស ខេង​​​ មិន​​​អាច​​​ទាក់​​​ទង​​​សំុ​​​ធ្វើ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ៕ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស